វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.46K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្រ្តី​គណបក្សសង្រ្គោះជាតិ​​ចោទ​​ប្រកាន់​​គណបក្ស​កាន់អំណាច​​ថា កំពុង​រៀប​ចំ​​បន្តកាន់​​អំណាច ផ្តាច់ការ ដោយ​ផាត់​ចោល​​សម្លេង​​ប្រជាពលរដ្ឋ​ដែល​​ចង់​​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ​​តាម​ការ​ ​បោះឆ្នោតដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CPP #HunSen #Elections
ពលរដ្ឋ​ស្នើ​ឱ្យ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដោះស្រាយ​វិបត្តិ​នយោបាយ​មុន​ការ​បោះឆ្នោត។ ពួកគាត់​សង្ឃឹមថា​អ្នក​នយោបាយ​នឹង​យក​សំណើ​ពួកគាត់​ទៅ​ពិចារណា​ដោះស្រាយ​ដើម្បី​ប្រយោជន៍​ជាតិ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CPP #CNRP #Elections #HunSen #SamRainsy
បក្ស​​​ប្រឆាំង​​រិះគន់​​​បេក្ខជន​​​​ប្រធាន គ.ជ.ប​​ ថា​​អសមត្ថភាព​កិច្ចការ​​បោះឆ្នោត​ ​​និង​​​​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច​​​​។ គណៈ​​អចិន្ត្រៃយ៍​យល់​ថា​ បេក្ខជន ​​២ នាក់​​​​​​ដែល​​ស្រប​​តាម​លក្ខន្តិកៈ​ប្រធាន​ គ.ជ.ប គឺ​​ម្នាក់​ជា​សមាជិក​រដ្ឋ​សភា ​និង​ជា​អតីត​អភិបាលខេត្តបាត់បំដង ​លោក ប្រាជ្ញ ច័ន្ទ និង​ម្នាក់​ទៀតជា​​​​អតីត​​អភិបាល​​រង​ខេត្ត​ព្រះវិហារលោក ការ លាន​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #NEC #CPP #CNRP #Elections
អ្នកធ្វើការងារបោះឆ្នោត​ព្រួយ​បារម្ភ​ថា ​លោក កឹម សុខា មេ​បក្ស​ប្រឆាំង អាច​នឹង​មិន​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ២០២២ ខាង​មុខ​​បាន​ទេ បើ​តុលាការ​បន្ត​ផ្អឹប​សំណុំ​រឿង​អត់​ចាត់​ការ​ដូច​សព្វ​ថ្ងៃ​នេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #KemSokha #Elections #Justice
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) គាំទ្រ​​អនុសាសន៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពី​​លក្ខខណ្ឌអប្បបរមា សម្រាប់​ការ​​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ក្នុង​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ ខាង​មុខ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​យល់​ថា គណបក្ស​នយោបាយ មិន​គួរ​នៅ​ស្ងៀម​ទៀត​នោះ​ទេ គួរ​តែ​ចាប់​ផ្ដើម​តស៊ូ​មតិ​រួម​គ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ការ​បោះ​ឆ្នោត​ប្រកប ដែល​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ឡើង​វិញ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #GDP #Support #NGOs #Reform #Elections
អ្នក វិភាគ និង ធ្វើការងារ ផ្នែក បោះឆ្នោត ជំរុញ ទៅ រដ្ឋាភិបាល បើកលម្អ ប្រជាធិបតេយ្យ ឡើងវិញ ដោយ បង្ក បរិយាកាស ឲ្យ គណបក្ស សង្គ្រោះ ជាតិ ចូលរួមប្រកួតប្រជែងក្នុង ការ បោះឆ្នោត ឆ្នាំ ២០២២ និង ឆ្នាំ ២០២៣ ដើម្បី ឲ្យមាន សំឡេង ពហុបក្ស នៅ ក្នុងរដ្ឋសភា ឡើង វិញ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #CPP #Elections
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​​(គ.ជ.ប)​ អះអាង​ថា​ ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​​​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​​​សម្រាប់​ឆ្នាំ​២០២១​ មាន​ភាព​ល្អ​ប្រសើរ​។ ប៉ុន្តែ​​​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ថា​ ពលរដ្ឋ​​​​ហាក់​មិន​ចាប់​អារម្មណ៍​​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ​។
អានអត្ថបទពិស្តារ៖

#RFAKhmer #NEC #Elections
គណបក្ស ភ្លើង ទៀន នៅ ខេត្ត កណ្ដាល ចាប់ ផ្ដើម រៀបចំ រចនាសម្ព័ន្ធ និង ដាក់ តំណាង នៅ តាម ឃុំ សង្កាត់ ហើយ ដើម្បី ត្រៀម ចូលរួម បោះឆ្នោត ឆ្នាំ ២០២២ ខាង មុខ ក្នុង ករណី ស្ថាន ការណ៍ ប្រជាធិបតេយ្យ មាន ភាព ល្អ ប្រសើរ ។ ការ រៀបចំ នេះ ធ្វើ ឡើង ក្រោយ ពេល គណបក្ស ភ្លើង ទៀន បាន ជួប ជុំ សមាជិក ធ្វើ ពិធី លើក ស្លាក បក្ស នៅ ខេត្ត កណ្ដាល ឡើងវិញ នៅ ថ្ងៃ ទី ១២ ខែធ្នូ។ អ្នក ឃ្លាំមើលថា ការ បង្កើន សកម្មភាព នឹង ធ្វើ ឲ្យ គណបក្ស ភ្លើង ទៀន ទទួល បាន ប្រជាប្រិយភាព លឿន ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Elections
គណបក្សនយោបាយ​មួយ​​ចំនួន​​ នឹង​មិន​មាន​លទ្ធភាព​​រក​​បេក្ខជន​​​ដើម្បី​ធ្វើ​ជា​​តំ​ណាង​​​​​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​​​​ឃុំ​សង្កាត់​​​ឆ្នាំ​២០២២ ​ខាង​មុខ​នេះ​ទេ​។ អ្នក​ឃ្លាំ​មើល​ថា គណបក្ស​ខ្លះ​គ្មាន​សកម្មភាព​ច្បាស់លាស់​ដែល​អាច​​ទាក់​ទាញ​ពលរដ្ឋ​ឲ្យ​ឈរ​ជា​តំណាង​បាន​ ឯ​ពលរដ្ឋ​ខ្លះ​ខ្លាច​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​​ទើប​​មិន​​ហ៊ាន​ឈរ​ឈ្មោះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParties #Parties #Elections

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ លើក​ឡើង​ថា បរិយាកាស​​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​ដែល​ប្រព្រឹត្តទៅ​នៅ​​ដើម​ខែ​មិថុនា ​ឆ្នាំ​២០២២ ​ខាង​មុខ​​នេះ ​​​​​មាន​ការ​រឹតត្បិត​​សេរីភាព​​សម្ដែង​មតិ​ និង​​ការ​គំរាមកំហែង​ដល់​សកម្មភាព​​របស់​គណបក្ស​នយោបាយ​​​ជា​ដៃ​គូរ​ប្រកួតប្រជែង​​​។ ​ពួកគេ​យល់​​ថា​ ​បរិយាកាស​​​បែប​​នេះ ​នឹង​​​​មាន​ឥទ្ធិពល​ដល់​លទ្ធផល​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParties #Elections
មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ​ប្រចាំ​ខេត្ត​កំពង់ចាម​ ​គ្រោង​ដាក់​​បណ្តឹង​ទៅ​​ក្រសួង​មហាផ្ទៃ​ ​និង​​អាជ្ញាធរ​ខេត្ត​ ​នៅ​ក្នុង​​សប្តាហ៍​នេះ​ ​ដើម្បី​ប្តឹង​​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ ​ពី​​បទ​​រារាំង​​មិន​​ឲ្យ​លើកស្លា​កគណ​បក្ស​នៅ​ទី​សាធារណៈ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CandleLightParty #Parties #Elections
លោក អ្នកនាង ជា ទី មេត្រី!
នៅ ពេល ៥ខែទៀត នឹង ចូល ដល់ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ ដែល ប្រព្រឹត្តទៅ នៅ ដើម ខែ មិថុនានេះ។ បរិយាកាស នៅ មុន ការបោះឆ្នោត នេះ គឺ កាន់ តែ អាប់អួរ ហើយ ក្នុង នោះ មាន ការ រឹតត្បិត សេរីភាព សម្ដែង មតិ ការ គំរាមកំហែង ដល់ សកម្មភាព របស់ គណបក្ស នយោបាយ ជា ដៃ គួរ ប្រកួតប្រជែង និង ការ ផ្លាស់ ប្ដូរ បែបបទ មួយ ចំនួន របស់ គ.ជ.ប។
នេះ ជា បញ្ហា កើត ឡើង ថ្មីៗ បន្ថែម ទៅ លើ បញ្ហាដែល មាន ស្រាប់ នៅ មិនទាន់ កែប្រែ ឱ្យ បាន ប្រសើរ នៅ ឡើយ ដែល រួមមាន សិទ្ធិ នយោបាយ ធ្លាក់ ចុះ ការ បន្ត ចាប់ អ្នកនយោបាយ បក្ស ប្រឆាំង ដាក់ ពន្ធនាគារ ការ កាត់ទោស មេដឹកនាំ គណបក្ស ប្រឆាំង និង មន្ត្រី សំខាន់ៗ ជាដើម។ ចំណែក គ.ជ.ប ទៀត សោត ក៏ នៅ តែ មាន សមាសភាព មក ពី គណបក្ស កាន់ អំណាច ដដែល។
តើ គណ បក្ស នយោបាយ គួរ បន្ត ចូលរួម ការ បោះឆ្នោត ដែល គេ មើល ដឹង ថា នឹង មិន ត្រឹមត្រូវ យុត្តិធម៌ មិន សេរី តាំង ពី ដើមទី នេះ ដែរ ឬទេ?
នាទី វេទិកា អ្នកស្ដាប់ វិទ្យុ អាស៊ីសេរី នឹង ជជែក អំពី បញ្ហា នេះ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ។ សូមលោកអ្នកនាងរង់ចាំ ស្តាប់ កុំបី ខាន!
#RFAKhmer #PoliticalParty #Elections
សកម្មជនគណបក្សភ្លើងទៀន​មួយ​ចំនួន​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើ​បាប​គប់​ដុំ​ថ្ម​ចូល​ផ្ទះ​ និង​ជិះ​ម៉ូតូ​​ដេញ​បុក ​​ខណៈ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។ មន្ត្រី​ជាន់​ខ្ពស់​គណបក្សភ្លើងទៀន​ចាត់​ទុក​ទង្វើ​ទាំង​នេះ​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ ហើយ​គណបក្ស​នេះ​កំពុង​រៀបចំ​ភស្តុតាង​ពាក់ព័ន្ធ​ដាក់​ជូន​ក្រសួងមហាផ្ទៃ​ ដើម្បី​វែក​មុខ​រក​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Politicalparties #Elections