វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.26K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សង្ខេប ព័ត៌មាន សំខាន់ៗ ប្រចាំ ថ្ងៃសុក្រ ទី១៦ ខែ កញ្ញា ឆ្នាំ២០២២៖ ១. គណបក្ស ក្រៅ រដ្ឋាភិបាល ចំនួន ៤ ជួប ក្រសួង មហាផ្ទៃស្នើកែលំអ សេរីភាព នយោបាយយ...

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃសុក្រ

#RFAKhmer #Cambodia #Politics #HunSen #ASEAN #CLP
ទន្ទឹម​នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាម មិញជិញ (Pham Minh Chinh) នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឺឈាង (Li Keqiang) និង​ភរិយា បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ហើយ កាលពី​យប់​ថ្ងៃទី៨ ខែវិច្ឆិកា ម្សិលម៉ិញ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #China #LiKeqiang #ASEAN #Chinareach
គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ​អាស៊ាន រួម​គ្នា​លើក​កម្ពស់​នីតិរដ្ឋ លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ជាពិសេស ធានា​ដំណើរការ​បោះ​ឆ្នោត និង​អព្យាក្រឹតភាព​របស់​កម្ពុជា។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #CLP #ASEAN #ASEAN2022Cambodia #ASEANSummite #HumanRights #Union #Election2023
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន ​នៅ​ល្ងាច​ថ្ងៃទី៩​ ខែវិច្ឆិកា ​នៅ​វិមាន​សន្តិភាព ​ដែល​ធ្វើ​ឡើង​នៅមុន​​មួយ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ។ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​យល់ថា ​ជំនួប​ទ្វេភាគី​នេះ ​ចិន​ទំនង​ជា​ព្យាយាម​បញ្ចុះ​បញ្ចូល​​មេដឹកនាំ​កម្ពុជា​​រឿង​សមុទ្រ​ចិន​ខាងត្បូង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #China #LiKeqiang #ASEAN #Chinareach #ASEAN2022Cambodia #ASEAN2022
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួម​មាន៖
១. អាស៊ាន​ទទួលយក​ប្រទេស​អ៊ុយក្រែន​ជា​សមាជិក​មិត្តភាព និង​សហប្រតិបត្តិការ​តំបន់​អាស៊ី​អាគ្នេយ៍​ទី៥0
២. អាជ្ញាធរ​ក្រុង​ភ្នំពេញ បង្ខំឲ្យ​ក្រុម​យុវជន​ខ្មែរថាវរៈ​បញ្ឈប់​កូដកម្ម​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ
៣. សង្គមស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើងទៀន ស្នើឱ្យ​លោក ហ៊ុន សែន បញ្ចប់​ការ​សងសឹក​គំនុំ​នយោបាយ
៤. ឈើហ៊ុប​ធំៗ​នៅ​សល់​ចុងក្រោយ នៅ​តំបន់​ភ្នំឱរ៉ាល់​ខេត្តកំពង់ស្ពឺ កំពុង​ទទួល​រង​ការ​កាប់​រំលំ
រួមជា​មួយព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #ASEAN #ASEAN2022Cambodia #ASEAN2022
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ខ្មែរ​ដែល​កំពុង​រស់នៅ​ទ្វីប​អឺរ៉ុប​ចូលរួម​បាតុកម្មប្រឆាំង លោក ហ៊ុន សែន ឱ្យបាន​ច្រើន​កុះករ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊េលហ្សិក ​នៅថ្ងៃ១៤ ខែធ្នូ ខាងមុខ។ លោក សម រង្ស៊ី បានសរសេរ​នៅ​លើ​ហ្វេសប៊ុក កាលពីយប់​ថ្ងៃទី១០ ខែធ្នូថា ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុប ឆ្នាំ ២០២២ នេះ គឺជាលើកចុងក្រោយ​ហើយ ​ពីព្រោះ​ចាប់ពីឆ្នាំ ២០២៣ ទៅគាត់នឹង​ចុះចេញ​ពី​តំណែង​គាត់​បច្ចុប្បន្ន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HumanRights #Australia #HunSen #SamRainsy #EU #ASEAN
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃព្រហស្បតិ៍ ទី១១ ខែ​ឧសភា ឆ្នាំ២០២៣
១. គណបក្ស​ភ្លើងទៀន ស្នើ​ជួប​លោក ស ខេង ដើម្បី​ជជែក​រឿង​ចុះបញ្ជី​គណបក្ស​ឈរ​ឈ្មោះ​បោះឆ្នោត
២. មេដឹកនាំ​អាស៊ាន​ស្នើ​របប​យោធា​ភូមា​បញ្ឈប់​អំពើ​ហិង្សា​គ្រប់​ទម្រង់
៣. សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ទប់ស្កាត់​អំពើពុករលួយ​ក្នុង​ការ​រើស​មន្ត្រី​នៅ​មូលដ្ឋាន
៤. ប្រវត្តិ​ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ចំណាយ​ពេល​ជិត​១០ឆ្នាំ​ការពារ​ព្រៃ​សហគមន៍​សង្ឃរុក្ខាវ័ន ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #HunSen #SarKheng #RongChhun #ElectionKH2023 #CandlelightParty #ASEAN #42ndASEANSummit #Myanmar #Corruption #sangrukhavoancommunityforest #SEAGames
សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយ​នេះ។
---
ក្រុម​មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​រយៈពេល​២ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ដោយ​សម្ដែង​នូវ «ការ ព្រួយបារម្ភ​ជា​ខ្លាំង» អំពី​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)។ ប៉ុន្តែ ពួកគេ​បាន​ទទូច​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច​ដែល​របប​យោធា​ភូមា​បាន​ព្រមព្រៀង​កាលពី​ខែមេសា ឆ្នាំ២០២១។ ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំកំពូល​នេះ គឺ​ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​ទទួលស្គាល់​ថា ពុំ​មាន​វឌ្ឍនភាព​ឡើយ​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ។ លោក វីដូដូ បាន​ព្រមាន​ថា «កិត្តិសព្ទ​របស់​អាស៊ាន កំពុង​ប្រឈម​នឹង​ហានិភ័យ» និង​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ភូមា៕
#RFAKhmer #ASEAN #Myanmar #Burma #Indonesia #ASEANSummit2023
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣៖

1. មន្ត្រីបក្សប្រឆាំងរិះគន់លោក ហ៊ុន ម៉ាណែត ថាគួរតែដោះស្រាយបញ្ហាក្នុងស្រុកសិនចាំជំរុញអាស៊ានដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
2. ប្រពន្ធលោក ថាច់ សេដ្ឋា ទទូចឲ្យតុលាករដោះលែងប្តី ព្រោះសុខភាពលោកកាន់តែទ្រុឌទ្រោមខ្លាំង
3. គ្រួសារលោក តូច ថឹង បារម្ភពីស្ថានភាពជំងឺភ្នែកប្ដីដែលទើបវះកាត់រួច
4. វេទិកាវិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាអំពីការដំឡើងគោរមងារដល់លោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់ ក្រោយពេលលោកក្លាយជានាយករដ្ឋមន្ត្រីត្រឹមជិត២សប្ដាហ៍ …រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunManetCabinet #Asean #Myanmar #Politics #CandlelightParty #ThachSetha #TochThoeung #Asean #Myanmar
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/FKgrph7EVMo