វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​បក្ស​ប្រឆាំង ថា​សារ​ដាស់តឿន​របស់​លោក ហ៊ុន សែន គឺជា​រឿង​ល្អ តែ​គ្មាន​ឥទ្ធិពល​ទៅលើ​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ឡើយ​។ ការ​លើកឡើង​របស់​ពួកគាត់​បែប​នេះ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ដល់​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា (#Myanmar) ឬ​ភូមា លោក មីន អ៊ុងលាំង (#MinAungHlaing) ឱ្យ​បញ្ឈប់​ការ​កាត់ទោស​ប្រហារជីវិត​ដល់​អ្នក​នយោបាយ​ប្រឆាំង​ជាបន្ទាន់​។
ព័ត៌មានពិស្ដារ...
#Hunsen #Cambodia #whatishappeninginmyamar #RFAKhmer #វិទ្យុអាស៊ីសេរី
ក្រុម​អ្នកតាមដាន​កិច្ចការ​អន្តរជាតិ មិន​រំពឹង​ថា មេដឹកនាំ​របប​សឹក​ខុសច្បាប់​ភូមា នឹង​យល់ព្រម​តាម​សំណើ​របស់​ប្រធាន​អាស៊ាន លើ​ការ​បញ្ជូន​មេដឹកនាំ​ស្រប​ច្បាប់ អ្នកស្រី អ៊ុង សានសូជី (Aung SanSuu kyi) ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ និង​អនុញ្ញាត​ឲ្យ​ជួប​តំណាង​រដ្ឋាភិបាល​ស្រមោល​ឡើយ។
ព័ត៌មាន​ពិស្ដារ...
#Burma #whatishappeninginmyamar #Cambodia #ASEAN #RFAKhmer #វិទ្យុអាស៊ីសេរី
ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា លោក ប្រាក់ សុខុន អះអាង​កាលពី​ថ្ងៃទី ៧ ខែកក្កដា​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​ប្រទេស​ភូមា​ជា​លើក​ទី​២ ចាប់ពី​ថ្ងៃទី៣០ ខែ​មិថុនា ដល់​ថ្ងៃទី​២ ខែ​កក្កដា បាន​ទទួល​លទ្ធផល​មួយចំនួន​គួរ​ឲ្យ​កត់សំគាល់។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #whatishappeninginmyamar #Burma #Cambodia