វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ធនាគារពិភពលោក​បាន ទម្លាក់​ការព្យាករ​កំណើន​​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ២០២១ ​នេះ ពីក្នុង​រង្វង់ ៤% មកនៅត្រឹម​ជាង ២% វិញ ដោយសារតែ​​កម្ពុជា​កំពុង​ប្រឈមនឹង​ការកើនឡើង​វិញ​នូវ​ករណី​ឆ្លងជំងឺ​កូវីដ១៩។
អានអត្ថបទពេញ
#RFAKhmer #Economy #WorldBank
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ធនាគារ​​ពិភពលោក​ (World Bank) ព្យាករ​​ថា សេដ្ឋកិច្ច​កម្ពុជា​​អាច​​នឹង​​ទទួល​បាន​​កំណើន ៤,៥% ក្នុង​ឆ្នាំ២០២២​​នេះ និង ៥,៥% ក្នុង​ឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្តែ​ធនាគារ​ពិភពលោក​ព្រមានថា សេដ្ឋកិច្ច​សាកលទាំងមូល​នឹង​នៅតែ​មាន​ភាពមិនប្រាកដប្រជា​ខ្លាំង ស្របពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ការឆ្លង​រាល​ដាល​​នៃ​​មេរោគ​បំប្លែងខ្លួន​ថ្មី​កូវីដ-១៩ ឈ្មោះ​អូមីក្រុង (Omicron) ការកើនឡើង​នៃ​អតិផរណា បំណុល​សាធារណៈ និង​វិសមភាព​សង្គមជាដើម។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #WorldBank #COVID19KH
ធនាគារ​ពិភពលោក ​(World Bank)​ និង​​អង្គការ​ភាព​ជា​ដៃគូ​សកល​ដើម្បី​ការ​អប់រំ​ (Global Parnership for Education-GDE) ​ផ្តល់​​ទឹក​​ប្រាក់​ជិត៧០​​លាន​​ដុល្លារ (៦៩,២៥)​ ដើម្បី​ពង្រឹង​ការ​សិក្សា​ជា​មូលដ្ឋាន​ និង​ឆ្លើយតប​ឲ្យបាន​រហ័ស​ទៅ​នឹង​ផលប៉ះពាល់​នានា​ដល់​ប្រព័ន្ធអប់រំ។ ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩ វិស័យ​អប់រំ​ រងផល​ប៉ះពាល់​ជា​ខ្លាំង​ ជាពិសេស​កុមារ​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល កុមារ​ក្នុង​គ្រួសារ​ក្រីក្រ និង​នៅ​ក្នុង​បណ្តា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ និង​កុមារ​ពិការ​ភាព។

អានអត្ថបទពិស្តារ៖

#RFAKhmer #Educations #WorldBank #COVID19KH
ធនាគារ​ពិភពលោក (World Bank) ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ២០២២នេះ អាច​សម្រេចបាន​ជាង ៤% (៤,៥%) ក្នុង​ស្ថានភាព​ប្រសើរ។ ក៏ប៉ុន្តែ កំណើន​សេដ្ឋកិច្ច​នេះ អាច​ធ្លាក់ចុះ​មក​នៅ​ត្រឹមជាង ៣% (៣,៨%) វិញ ក្នុង​ស្ថានភាព​អាក្រក់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #WorldBank #Cambodia
ធនាគារពិភពលោក​ផ្តល់​ហិរញ្ញប្បទាន​ថ្មី ដើម្បី​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​របស់​កម្ពុជា​និង​ភាព​ធន់​រយៈពេល​វែង
👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #WorldBank #Cambodia
....
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
សេដ្ឋកិច្ច​កម្ពុជា​ កំពុង​តែ​ត្រដរ​ខ្យល់
---
ស្របពេល​ដែល​ពលរដ្ឋ​កម្ពុជា ​នឹង​នាំគ្នា​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា​នេះ ភាពមិន​ប្រាកដប្រជា​កំពុងតែ​គ្រប​ដណ្ដប់​លើ​សេដ្ឋកិច្ច​​កម្ពុជា ​ដែល​តាម​ធម្មតា​មាន​ភាព​រឹងមាំ...។ បញ្ហា​ទាំងនេះ ​កំពុង​ប៉ះពាល់​ដល់​គ្រប់​វិស័យ​ទាំងអស់​នៅ​ក្នុង​សង្គម រាប់ចាប់​តាំង​ពី​អ្នកមាន​បំផុត​រហូត​ដល់​​អ្នកក្រីក្រ​បំផុត។ បញ្ហា​ទាំងនេះ​ ក៏​កំពុង​ធ្វើ​ឱ្យ​ធនាគារ​នានា​ ដែល​កំពុង​កាន់កាប់​ចំនួន​កម្ចី​មិន​ទាន់​សង ព្រួយបារម្ភ។ ​ការណ៍​នេះ​ អាច​ជា​ប្រផ្នូល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ នេះ​បើ​យោង​តាម​ធនាគារ​ពិភពលោក (World Bank)។

ការ​បន្ត​និរន្តរភាព​ផ្នែក​នយោបាយ ​មើល​ទៅ​ទំនង ​ដូចជា​មាន​ការធានា​តាម​រយៈ​ផែនការ​នៃ​ការផ្ទេរ​អំណាច​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ ថាតើ​មនុស្ស​ជំនាន់​ក្រោយ​អាច​កាន់អំណាច​បាន ឬ​អត់នោះ គឺ​អាច​អាស្រ័យ​ទៅលើ​ការណ៍​ដែល​ថា តើ​លោក ហ៊ុន ម៉ាណែត អាច​យក​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​​សេដ្ឋកិច្ច​របស់​លោក មក​ដោះស្រាយ​​វិបត្តិសេដ្ឋកិច្ច​​នេះ​ បាន​ល្អ​ដែរ​ឬទេ ខណៈ​គាត់​នឹង​ហែល​ឆ្លង​នូវ​បញ្ហា​ប្រឈម​ជាច្រើន​មិន​ដូច​អ្វី ​ដែល​ឪពុក​របស់​គាត់​ធ្លាប់​ជួប​ប្រទះ​ កាលពី​ពេល​មុន​ទាល់តែ​សោះ​នោះ៕
---
អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/cambodia-economy-electionkh-07212023175121.html
អាន​អត្ថបទ​អង់គ្លេស៖ https://www.rfa.org/english/news/cambodia/cambodia-economy-election-07202023095432.html
---
#RFAKhmer #Cambodia #HunSen #HunManet #EconomicCrisis #FinancialCrisis #RealEstateKH #PropertiesKH #ConstructionKH #TourismKH #ElectionKH2023 #ShamElection #WorldBank
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. ធនាគារពិភពលោករកឃើញថា បើគ្មានវិធានការឆ្លើយតបជាបន្ទាន់ទៅនឹងបម្រែបម្រួលអាកាសធាតុ កម្ពុជានឹងប្រឈមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
២. អ្នកច្បាប់ បារម្ភចំពោះសំណើរបស់ម្ចាស់បុរីនិងអ្នកមានលុយដែលចង់ឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ទិញដីនិងផ្ទះ
៣. មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី
៤. ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិបារម្ភ ពីការប្តេជ្ញាបន្តអនុវត្តកិច្ចសហប្រតិបត្តិវិស័យយោធារវាងកម្ពុជា និងចិន
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #China #ChinaReach #HunManet #PenBona #WorldBank #EconomicCrisis #FinancialCrisis #RealEstateKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/N-qvRWuo3hI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤
១. កម្ពុជា បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនចំថ្ងៃខួបកំណើតលោក ហ៊ុន សែន ថ្ងៃទី០៥ ខែសីហា
២. សហមេធាវីលោក កឹម សុខា ស្នើឱ្យតុលាការបញ្ឈប់ការប្រើប្រាស់ឈ្មោះប្រទេសសិប្បនិម្មិតដើម្បីដាក់បន្ទុកលើកូនក្តីពួកគេ
៣. ពលរដ្ឋ រិះគន់អាជ្ញាធរខេត្តស្ទឹងត្រែងរឿងកាយផ្លូវឱ្យខូចដោយសារគ្មានផែនការសាងសង់ច្បាស់លាស់
៤. ក្នុងរាត្រីនេះ យើងនឹងមានអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក ថា ថៃ នឹងមកបកស្រាយថាតើផែនការបង្ក្រាបក្រុមក្មេងទំនើងរបស់លោក ហ៊ុន ម៉ាណែត នឹងមានប្រសិទ្ធភាពដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #ChinaReach #Vietnam #HunManet #HunSen #KemSokha #CNRP #ColorRevolution #CLP #EngSroy #FunanCanal #Mekong #MRC #Gangs #PreyLang #EnvironmentalActivists #WorldBank #StungTreng
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/idTxdlS5tMY