វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា​​អះអាង​​ថា ឥណ្ឌូនេស៊ី (Indonesia)​ គាំទ្រ​ «ពេញទំហឹង»​ ចំពោះ​​ការ​ធ្វើជា​​ប្រធាន​​អាស៊ាន និង​​សារសំខាន់​​ក្នុងការ​​ដោះស្រាយ​​បញ្ហា​ភូមា ឬ​មីយ៉ាន់ម៉ា។ ការ​អះ​​អាង​នេះ ធ្វើឡើង​ក្រោយជំនួប​តាម​ទូរស័ព្ទ​រវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) កាលពី​ថ្ងៃទី៤​ ខែមករា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Cambodia #Indonesia #Myanmar
រញ្ជួយដីកម្រិត ៥,៦ រិចទ័រ នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី ដែល​បាន​កើត​ឡើង កាលពី​ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបណ្តាល​ឱ្យមនុស្ស​ស្លាប់​កើន​ឡើងដល់ ២៧១ នាក់ និងជាង ២ពាន់នាក់​បាន​រងរបួស។ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ចំនួន​អ្នកស្លាប់​អាច​កើន​ឡើង​ថែមទៀត ដោយសារ​តែ​នៅ​មាន​ជនរងគ្រោះ​ជាច្រើននាក់​ទៀត​កំពុង​បាត់ខ្លួន។
រូបភាព៖ AP
#RFAKhmer #Cambodia #ASEAN2023 #Indonesia #EarthQuake
ក្រុម​ប្រទេស​ជា​សមាជិក​អាស៊ាន​ (ASEAN) ប្រកាស​ដោយ​ជឿជាក់​ថា ពួកគេ​នឹងអាច​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព នា​ពេល​ខាងមុខ។ ការប្រកាសនេះ​ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើកទី៣២ របស់ខ្លួន និង​កិច្ចប្រជុំចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដោយមាន​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) ដែល​ប្រារព្ធ​ធ្វើឡើង​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #ASEAN2022 #G20 #HunSen #Indonesia #ASEAN2023
សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយ​នេះ។
---
ក្រុម​មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​រយៈពេល​២ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ដោយ​សម្ដែង​នូវ «ការ ព្រួយបារម្ភ​ជា​ខ្លាំង» អំពី​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)។ ប៉ុន្តែ ពួកគេ​បាន​ទទូច​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច​ដែល​របប​យោធា​ភូមា​បាន​ព្រមព្រៀង​កាលពី​ខែមេសា ឆ្នាំ២០២១។ ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំកំពូល​នេះ គឺ​ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​ទទួលស្គាល់​ថា ពុំ​មាន​វឌ្ឍនភាព​ឡើយ​ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ។ លោក វីដូដូ បាន​ព្រមាន​ថា «កិត្តិសព្ទ​របស់​អាស៊ាន កំពុង​ប្រឈម​នឹង​ហានិភ័យ» និង​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ភូមា៕
#RFAKhmer #ASEAN #Myanmar #Burma #Indonesia #ASEANSummit2023
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៣៖

១. អ្នកឃ្លាំមើលថា កម្ពុជាធ្វើឱ្យមេដឹកនាំឥណ្ឌូនេស៊ីបារម្ភខ្លាចអាស៊ានក្លាយជាកូនអុករបស់ប្រទេសមហាអំណាច
២. ពលរដ្ឋនិងសង្គមស៊ីវិល បារម្ភពីអសន្តិសុខសង្គមបន្ទាប់ពីសកម្មភាពក្មេងទំនើងកាន់តែកើនឡើង
៣. តុលាការចាប់ផ្ដើមស៊ើបសួរលើសកម្មជនដីធ្លីបឹងតាមោកពីរនាក់ប្ដីប្រពន្ធ ពីបទហិង្សាដោយចេតនា
៤. ប្រជាសហគមន៍នៅស្រុកអូរយ៉ាដាវ ចោទ មន្ត្រីព្រំដែនបើកដៃឱ្យឈ្មួញកាប់ឈើដឹកយកទៅវៀតណាមរាល់ថ្ងៃ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #Indonesia #ASEAN #Gangsters #ViolenceCase #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court #OuYaDav #Ratanakiri #Logging #Deforestation
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xyzcSbbfT7k
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣៖

១.មន្រ្តីបក្សប្រឆាំងថា លោក ហ៊ុន ម៉ាណែត រងភាពអាម៉ាសដោយសារមិនបានជួប ទ្វេភាគីជាមួយក្រុមមេដឹកនាំប្រទេសសេរីធំៗក្នុងកិច្ចប្រជុំអាស៊ាន
២.សហគមន៍ខ្មែរ ប្រតិកម្មចំពោះនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលអញ្ជើញលោក ហ៊ុន ម៉ាណែត ចូលរួមប្រជុំអាស៊ាន-អូស្ត្រាលី
៣.គណបក្សភ្លើងទៀនសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជជែកសុំឱ្យក្រសួងផ្ដល់លិខិតចុះបញ្ជឺច្បាប់ដើមមកឱ្យគណបក្សនេះ
៤.សង្គមស៊ីវិលស្នើឱ្យក្រសួងព័ត៌មាន លើកស្ទួយសេរីភាពសារព័ត៌មាន
...រួមនឹងព័ត៌មាន សំខាន់ៗ មួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Indonesia #ASEAN #ASEANSummits #Australia #CandlelightParty #MinistryofInformation #PressFreedom #MediaFreedom
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/-ms6iUJA3iA
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ ២០២៣៖

១. មន្រ្តីបក្សប្រឆាំងថា លោក ហ៊ុន ម៉ាណែត រងភាពអាម៉ាសដោយសារមិនបានជួបទ្វេភាគីជាមួយក្រុមមេដឹកនាំប្រទេសសេរីធំៗក្នុងកិច្ចប្រជុំអាស៊ាន
២. មន្ត្រីសង្គមស៊ីវិលស្នើឱ្យក្រសួងព័ត៌មាន លើកស្ទួយសេរីភាពសារព័ត៌មាន
៣. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារកឃើញថា ឆ្នាំ២០២២ សិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំ នៅបន្តធ្លាក់ចុះគួរឲ្យព្រួយបារម្ភ
៤. កសិករនៅខេត្តបាត់ដំបងកំពុងជួបបញ្ហាខាតបង់ដោយសារស្រូវធ្លាក់ថ្លៃ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #Indonesia #ASEAN #ASEANSummits #CandlelightParty #MinistryofInformation #NethPheaktra #PressFreedom #MediaFreedom #CCHRCambodia #Farming #Agriculture #Economy #Rice
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/tFXGy4UCnnA
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣៖

១. អគ្គលេខាធិការអង្គការសហប្រជាជាតិស្នើលោក ហ៊ុន ម៉ាណែតឲ្យលើកស្ទួយលទ្ធិ
ប្រជាធិបតេយ្យនិងសេរីភាពសង្គមស៊ីវិល
២. កម្មកររោងចក្រទាមទារប្រាក់ខែគោល២១៥ដុល្លារចាប់ពីឆ្នាំ២០២៤
3. សហព័ន្ធខ្មែរកម្ពុជាក្រោមស្នើឲ្យគណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិកជំរុញវៀតណាមគោរពសិទ្ធិសាសនា
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកថា តើមូលហេតុអ្វី បានជាអាស៊ាន មិនអាចដោះស្រាយវិបត្តិនយោបាយនៅភូមា និង ជម្លោះសមុទ្រចិនខាងត្បូងបាន?
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #Indonesia #ASEAN #ASEANSummits #AntónioGuterres #MinimumWage #HengSuor #GarmentWorkers #LaborMarket #MLVT #Vietnam #KhmerKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/EX75_Swprmw
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣៖

៚ ប្រមុខ UN ចង់ឱ្យលោក ហ៊ុន ម៉ាណែត លើកកម្ពស់សិទ្ធិមនុស្សឡើងវិញ
៚ សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀនជិត ៩០ ភាគរយ មិនទទួលបានបែងចែកការងារនៅឡើយ
៚ ពលរដ្ឋ និងសង្គមស៊ីវិល ស្នើរដ្ឋាភិបាលបង្ហាញចំណូលពីវិស័យរ៉ែជាសាធារណៈ
៚ របាយការណ៍ថ្មីមួយ បង្ហាញពីបញ្ហាប្រឈមដោយការបំពុលប្លាស្ទីក បង្កឱ្យមានផលប៉ះពាល់ទន្លេឆ្លងដែន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #Indonesia #ASEAN #ASEANSummits #CandlelightParty #Environment #Garbage #PlasticPollution
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/omN4EZXTIGI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ ២០២៣៖

១. អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំអាស៊ាន មិនបាននាំយកលទ្ធផលជាដុំកំភួនសំរាប់ប្រទេសជាតិទេ
២. ពលករខ្មែរឆ្លងដែនត្អូញត្អែរពីការប្រថុយប្រថានជីវិត ទៅរកការងារធ្វើនៅប្រទេសថៃ
៣. ក្រុមស្ត្រីបឹងកក់ថ្កោលទោសតុលាការក្រុងភ្នំពេញ ដែលមិនទម្លាក់ការចោទប្រកាន់លើពួកគាត់
៤. ជីវប្រវត្តិរបស់លោក ស ថេត មេប៉ូលិសថ្មី ដែលចេញពីខ្សែលោក ស ខេង
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #Indonesia #ASEAN #ASEANSummits #SarThet #NationalPoliceCommissioner #LandDispute #BoeungKak
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/-3x4RcDzDI8