វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ នៅថ្ងៃទី ៤ ខែធ្នូ បន្តទាមទាររកយុត្តិធម៌ ដើម្បីឱ្យក្រសួងអប់រំយុវជន និងកីឡា បកស្រាយឱ្យបានច្បាស់លាស់ ករណីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លុបឈ្មោះលោកចេញពីក្របខ័ណ្ឌ។ ការតវ៉ានៅសប្តាហ៍ទី ១៥ នេះ ក៏មានការរំខាន និងបំបែកពីក្រុមសន្តិសុខខណ្ឌដូនពេញ ដោយមិនអនុញ្ញាតឲ្យលោកឈរលើកបដា នៅពីមុខក្រសួងអប់រំយុវជន និងកីឡា ក្រោមហេតុផលថា មានក្បួនគណៈប្រតិភូធ្វើដំណើរឆ្លងកាត់។ បើទោះបីជាមានការគំរាមកំហែងពីក្រុមសន្តិសុខក្តី ក៏ លោក កែវ សុវណ្ណឫទ្ធិ ប្ដេជ្ញាបន្តក្រាញ់ននៀលលើកបដា ដើម្បីស្វែងរកយុត្តិធម៌ដដែល។ លោកថ្កោលទោសទង្វើរបស់ក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌដូនពេញ ថា ជាការរំលោភច្បាប់ និងរឹតត្បិតលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannarith #NIPES #MOEYS #JusticeProtest #DemandJustice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្ស ថា ក្រសួងអប់រំបោកពួកគេយកទៅប្រើក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
---
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ ដែលទទួលរងភាពអយុត្តិធម៌ដោយការលុបឈ្មោះចេញពីសាលា និងគ្មានការបកស្រាយឱ្យបានច្បាស់លាស់នោះ បន្តទាមទាររកយុត្តិធម៌ នៅខាងមុខក្រសួងអប់រំយុវជន និងកីឡា ។ ការតវ៉ាលើកទី១៦ នៅថ្ងៃទី១១ ខែធ្នូនេះ គឺខុសប្លែកពីលើកមុនៗ ដោយការតវ៉ាលើកនេះ លោកបានរុំខ្លួននឹងទង់ជាតិកម្ពុជា និងកាន់បដាដែលមានខ្លឹមសារថា «ក្រសួងអប់រំបោកប្រាស់យុវជនអស់រយៈពេល១ខែ ហើយមិនព្រមចេញមកបកស្រាយ»។ លោក កែវ សុវណ្ណឫទ្ធិ អះអាងថា កន្លងមកក្រសួងអប់រំបញ្ចុះបញ្ចូលឲ្យលោកទទួលយកអាហារូបករណ៍មិនបង់ថ្លៃសិក្សា ១០០ភាគរយ រៀននៅសាកលវិទ្យាល័យរយ:ពេល ៤ ឆ្នាំ និងធ្វើការងារជាមន្រ្តីកិច្ចសន្យានៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជាថ្នូរ នឹងការបញ្ឈប់ឈរតវ៉ា។ ទោះជាយ៉ាងណាសំណើទាំងពីរចំណុចនេះ ត្រូវបានលោក កែវ សុវណ្ណឫទ្ធិ បដិសេដ ដោយលោកសុំត្រឹមក្រសួងអប់រំបកស្រាយឱ្យបានច្បាស់លាស់ ចំពោះការលុបឈ្មោះលោកចេញពីវិទ្យាស្ថានជាតិអប់រំកាយប៉ុណ្ណោះ។
#RFAKhmer #Cambodia #HunManet #HangchuonNaron #KeoSovannarith #NIPES #MOEYS #JusticeProtest #DemandJustice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ