វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង​វប្បធម៌​​ និង​​វិចិត្រ​សិល្បៈ​ កំពុង​​ស្រាវជ្រាវ​​ករណី​ថៃ​​​សាង​សង់​​​​ប្រាសាទ​​​មួយ​​ចម្លង​តាម​​​ប្រាសាទ​​អង្គរ​វត្តរបស់ខ្មែរ។ អ្នក​ជំនាញ​​ប្រវត្តិសាស្ត្រ​​​ជំរុញ​​ឲ្យ​​អាជ្ញាធរ​​​យក​​ចិត្ត​ទុក​​ដាក់​​ទប់ស្កាត់​​កុំ​ឲ្យ​​មាន​​ការ​​ចម្លង​តាម​​​​​​​​ប្រាសាទ​​អង្គរ​វត្ត​​ទាំង​​ស្រុង​​​ឲ្យ​សោះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Culture #Cambodia #Thailand #AngkorWat
មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងវប្បធម៌​​និង​​វិចិត្រ​សិល្បៈ​ ទទួល​ស្គាល់​ថា ​ភាគី​​វៀតណាម​​ពិត​ជា​​មិន​​បាន​​សុំ​សិទ្ធិ​ក្នុង​ការ​សាងសង់​អគារ​ចម្លង​ទំរង់ ប្រាសាទ​អង្គរ​វត្ត​ ពី​ភាគី​​កម្ពុជា​នោះ​ទេ​ ហើយ​ក្រសួង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​រឿង​នេះ​ និង​ដោះស្រាយ​បញ្ហា​ទៅ​តាម​ដំណាក់​កាល​នីមួយៗ​។ ក្រុមយុវជន​ និង​សង្គមស៊ីវិល​ លើក​ឡើង​ថា​ រឿង​វៀតណាម​ដែល​បាន​លួច​ចម្លង​ស្ថាបត្យកម្ម អច្ឆរិយ​ខ្មែរ​ប្រាសាទអង្គរ​វត្ត​ ដោយ​មិន​បាន​សុំ​សិទ្ធិ​ពី​ភាគី​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​នៃ​វប្បធម៌​ខ្មែរ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Culture #AngkorWat #Vietnam #Cambodia
អាជ្ញាធរ​អប្សរា កំពុង​សិក្សា​និង​ប្រមូល​ព័ត៌មាន ដើម្បី​ដាក់​ជូន​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ស្តីពី​សំណង់​អង្គរ​សិប្បនិម្មិត នៅ​តំបន់​ទេសចរណ៍​ក្នុង​ទីក្រុង​ដាណាង​ (Danang) ប្រទេស​វៀតណាម (Vietnam)។

អានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Culture #FakeAngkorWat #AngkorWat #Cambodia
អតីត​សកម្ម​ជន​​ចលនា​មាតា​ធម្ម​ជាតិ​ដែល​ទើប​ចេញ​ពី​ពន្ធនា​គារលោក ថុន រដ្ឋា បាន​​បង្ហោះ​វីដេអូ​លើក​ទី១ នៅ​លើ​​ហ្វេកបុក​របស់​ខ្លួន ដោយ​​បង្ហាញ​​ពី​​ទី​តាំង​លូ​​បង្ហូរ​ទឹក​​កខ្វក់​​​​មាន​​ផ្ទុក​​ដោយ​កាក​សំណល់​ស្អុយ​រលួយ​ហូរ​ចូល​ក្នុង​ស្ទឹងសៀម​រាប។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #SiemReap #AngkorWat
អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២២។ ​អង្គ​ការអប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា អង្គការ​យូណេស្កូ (UNESCO) បាន​ដាក់​ប្រាសាទ​ទាំងឡាយ​នៅ​ក្នុង​តំបន់​អង្គរ​ទាំង​មូល ព្រម​ទាំង​បរិវេណ និង​ព្រៃ​ព្រឹក្សា​នៅ​តំបន់​អង្គរ ដែល​មាន​ទំហំ​ប្រមាណ​ជាង ៤០០​គីឡូ​ម៉ែត្រ​ការ៉េ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី ១៤ ​ខែ​ធ្នូ ឆ្នាំ​១៩៩២។
#RFAKhmer #Cambodia #Culture #UNESCO #WorldHeritage #AngkorWat
បុរសខ្មែរ​ម្នាក់​នៅខេត្តសៀមរាប​សម្រេច​ក្តីស្រមៃ​សាងសង់​ផ្ទះ​ដូច​យន្តហោះ។ លោក ច្រាច់ ពៅ អាយុ ៤៣ឆ្នាំ រស់នៅ​ខេត្តសៀមរាប បាន​សម្រេចក្តីស្រមៃ​ចង់ហោះហើរពេញមួយជីវិត​នោះ បាន​សាងសង់ផ្ទះ​ដែល​យក​គំរូ​តាម​យន្តហោះ។ ផ្ទះរបស់​លោក ច្រាច់ ពៅ នេះ សាងសង់អស់​ថវិកា​ ២ម៉ឺនដុល្លារ​អាមេរិក​ មាន​ទម្រង់​ដូចជា​តួយន្តហោះ ដែលមានកម្ពស់ ៦ ម៉ែត្រ (19.69 ហ្វីត) ពីដី មាន​បន្ទប់​គេងពីរ និងបន្ទប់ទឹក​មួយ។
👉 អានអត្ថបទនេះជាភាសាអង់គ្លេស
#RFAKhmer #Cambodia #Politics #RFANews #Airroplan #Home #ChrachPov #SiemReap #AngkorWat
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. គ្រួសារជនជាប់ឃុំថា មន្ត្រីបក្សភ្លើងទៀន លោក តូច ថឹង រងសម្ពាធផ្លូវចិត្តក្រោយអាជ្ញាធរផ្ទេរទៅឃុំនៅពន្ធនាគារដាច់ស្រយាល
២. អ្នកជំនាញប្រវត្តិសាស្ត្រ ចោទថា វីដេអូស្ត្រីវៀតណាមនៅប្រាសាទអង្គរវត្ត ប៉ះពាល់តម្លៃវប្បធម៌ខ្មែរ
៣. អ្នកឃ្លាំមើលថា លោក ទៀ សីហា ទៅទស្សនកិច្ចនៅវៀតណាម ទំនងចង់ថ្លឹងថ្លែងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងវៀតណាម
៤. លោក ហ៊ុន ម៉ាណែត ថានឹងប្រឹងប្រែងស្តារវិស័យទេសចរណ៍ឡើងវិញ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #China #HunManet #TeaSeiha #PhanVanGiang #GovernmentPrivateSectorForum #19thGPSF #TochThoeung #CandlelightParty #AngkorWat #HuaQuocAnh #Podcast #CambodiaThisWeek #SamPoly #SekBandith #KimSok
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/GmBsfk3OHb0
Media is too big
VIEW IN TELEGRAM
ប្រជាពលរដ្ឋរាប់ពាន់នាក់រស់នៅក្នុងតំបន់អង្គរខេត្តសៀមរាប នៅរក្សាប្រពៃណីចាប់ត្រីក្នុងបឹងបុរាណមួយកន្លែង ដើម្បីបង្ហាញពីសាមគ្គីភាព និងទំនាក់ទំនងល្អក្នុងសហគមន៍។
អ្នកភូមិថាប្រពៃណីចាប់ត្រីឡើងមាឃ ឬឡើងអ្នកតា ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសជូនដូនតា និងរំលឹកគុណបុព្វបុរសខ្មែរ។ ​អ្នកស្រី​ ​សុ ជីវី រាយការណ៍​ព័ត៌មាន​នេះ៖​ https://www.facebook.com/rfacambodia/videos/1296363871754567

#RFAKhmer #Cambodia #siemreap #Fishingfestival #fishing #angkor #AngkorWat
Media is too big
VIEW IN TELEGRAM
ទុក្ខ​ស្ត្រី​អ្នក​រត់​កង់​បី​នៅ​ខេត្ត​សៀមរាប
---
ក្រុម​ស្ត្រី​អ្នក​រត់​រ៉ឺម៉ក​កង់​បី​នៅ​ខេត្ត​សៀមរាប​លើកឡើង​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់ ដែល​រក​ស៊ី​ពឹង​អាស្រ័យ​លើ​វិស័យ​ទេសចរណ៍​។ ពួក​គាត់​ថា ស្ត្រី​ភាគ​ច្រើន​ត្រូវ​បាន​រើសអើង​គ្រប់​រូបភាព ស្របពេល​ដែល​រដ្ឋាភិបាល​មិន​អើពើ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Siemreap #TuktukDrivers #Angkorwat #SiemReapCity #HunSen #HunManet #Tourism #Womandrivers.
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចុចត្រង់នេះ៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​អង្គរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ
---
ស្របពេល​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​នានា រៀបចំ​កន្លែង​ប្រគុំ​តន្ត្រី​ឱ្យ​ពលរដ្ឋ​រាំរែក​សប្បាយ ជះ​ទឹក​ដាក់​គ្នា និង​ប៉ាត​ម្សៅ​ជាដើម ប៉ុន្តែ​ពលរដ្ឋ​ខ្លះ បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


#RFAKhmer #Cambodia #HappyKhmerNewYear2024 #KNY2024 #Culture #Sankranti #YearOfTheDragon #KhmerTraditionalGame #AngkorWat
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 RFA Khmer
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer