វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជាពលរដ្ឋ​ជាង ៤០០គ្រួសារ​រស់​នៅ​ខេត្ត​កំពង់ស្ពឺ បាន​ផ្ដិត​មេដៃ ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​មួយ ដើម្បី​បែងចែក​ឱ្យ​គ្រួសារ​កងទ័ព បង្ក​ឱ្យ​ប៉ះពាល់​ព្រៃ​ឈើ សត្វព្រៃ និង កន្លែង​រក​អនុផល​ព្រៃ​ឈើ​របស់​ពលរដ្ឋ។ អ្នក​ភូមិ​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល រក្សា​ព្រៃ​សហគមន៍​ភូមិ​ពោធិ៍​មាស​ឱ្យ​គង់វង្ស ដើម្បី​សេចក្ដី​សុខ​របស់​ពលរដ្ឋ ជម្រក​សត្វ​ព្រៃ និង​ជា​កន្លែង​គង់​អាស្រ័យ​របស់​ព្រះសង្ឃ​ជា​ច្រើន​អង្គ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Landdispute #Forest #Kampongspue
ស្នង នគរបាល ខេត្ត កំពង់ស្ពឺ សម្រេច លើក ពេល សាកសួរ តំណាង ប្រជា ពលរដ្ឋ ៦ នាក់ មក ពី សហគមន៍ ឧត្ដម ស្រែ ពស់ ពាក់ ព័ន្ធ នឹង ករណី បំផ្លិច បំផ្លាញ ទ្រព្យសម្បត្តិ អ្នក ដទៃ គំរាម និង ជេរ ប្រមាទ ជា សាធារណៈ ទៅ ពេល ក្រោយ ដោយ មិន កំណត់ ។ ការ លើក ពេល សួរ នាំ នេះ គឺ ស្រប ពេល ដែល ប្រជាពលរដ្ឋ ប្រមាណ ៧០០នាក់ នាំ គ្នា ធ្វើ ដំណើរ ពី ភូមិ ចំនួន ៦ ក្នុង ឃុំ ត្រពាំង ជោរ ស្រុក ឱរ៉ាល់ មក ជួប ជុំ នៅ មុខ ស្នងការ ខេត្ត កំពង់ ស្ពឺ ដើម្បី គាំទ្រ តំណាង របស់ ពួកគាត់។

អានអត្ថបទពិស្តារ៖
#RFAKhmer #Land #Landdisppute #Kampongspue
ពលរដ្ឋ​ជាច្រើន​នាក់​​រស់​នៅ​ខេត្តកំពង់ស្ពឺ​បន្ត​ដាក់​វេនគ្នា ​ដេក​យាម​ព្រៃសហគមន៍​មួយ​កន្លែង​ ដែល​ក្រុម​មន្ត្រី​យោធាជួល​កម្មករ​ប្រើ​រណាយន្ត​កាប់​រំលំ​​ព្រៃសហគមន៍​​​​ទ្រង់ទ្រាយ​​ធំ​។ ប្រជា​សហគមន៍​ស្នើឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំង​នេះ ​ព្រោះ​ពួកគាត់​គ្មាន​សមត្ថភាព​ការពារ​ព្រៃ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Landdispute #KampongSpue #Army
ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ជាង ៤០០នាក់ នៅ​ថ្ងៃ​ទី២៣ កុម្ភៈ បាន​លើក​គ្នា​ទៅ​ឃ្លាំមើល​តំណាង​របស់​ពួក​គាត់ ៦នាក់ មក​បំភ្លឺ​នៅ​តុលាការ​ខេត្ត​នេះ​ពេញ​មួយ​ថ្ងៃ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​ចេញ​មុខ​ការពារ​ព្រៃ​សហគមន៍​មួយ​កន្លែង។ ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​បាន​ស្រែក​យំ នៅ​ខាង​មុខ​តុលាការ ព្រោះ​តែ​ស្ដាយ​ស្រណោះ​ព្រៃ ក្នុង​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់។

អានអត្ថបទពិស្តារសូមចុចត្រង់នេះ៖

#RFAKhmer #Land #Landdispute #Kampongspue #Forestry
ប្រជាសហគមន៍​​ខេត្តកំពង់ស្ពឺ​ជាច្រើន​នាក់ ​លុត​ជង្គង់​ថ្វាយ​បង្គំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន ​ពី​ចម្ងាយដើម្បី​អង្វរ​ឱ្យ​ប្រមុខ​ដឹកនាំ​រដ្ឋ​រូបនេះ​ មេត្តា​រក្សា​ព្រៃ​សហគមន៍​​របស់​ពួកគាត់ ឱ្យ​គង់វង្ស ដើម្បី​អភិរក្ស​ព្រៃឈើ ​សត្វព្រៃ ​និង​ជាកន្លែង​អ្នក​រក្សាសីល​ស្នាក់​អាស្រ័យ​។ ការ​លើក​ឡើង​នេះ ​ក្រោយពី​ប្រជា​សហគមន៍​ជិត​ ១០០​​នាក់ ​បាន​ចុះពិនិត្យ​ព្រៃ​សហគមន៍​ឧត្តម​ស្រែខ្ពស់ ​កាល​ពី​ថ្ងៃ​ទី៥ ខែ​មីនា ​តែ​ត្រូវ​​មន្ត្រីយោធា​មួយ​ក្រុម ​ប្រើ​​ហិង្សា​បណ្តាល​ឱ្យ​រង​របួស​លើ​ពលរដ្ឋ​៤​នាក់​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Landdispute #KampongSpue