វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.39K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៤៧]៖​ អ្វី​ទៅ​ជា​ទស្សនៈ​ខ្ញុំ​គេ​ ហើយ​មាន​ប្រវត្តិ​យ៉ាងណា​ក្នុង​សង្គម​ខ្មែរ?​

ទស្សនៈ​មួយ​ដែល​អ្នក​ដឹក​នាំ​ខ្មែរ​តាំងពី​អតីតកាល​ធ្លាប់​បញ្ជ្រាប​ចូលក្នុង​ដួង​ព្រលឹង​កូន​ខ្មែរ​គ្រប់រូប​គឺ​ពលរដ្ឋ​ជា​ខ្ញុំបំរើ​របស់​មេដឹកនាំ។​ ​សូម្បី​ពាក្យ​ដែល​យើង​ប្រើ​មក​ទល់​សព្វ​ថ្ងៃ​ដើម្បី​សំគាល់​ខ្លួន​ឯង​ ក៏​យើង​ត្រូវ​ហៅ​ខ្លួន​ឯង​ថា​ជា​ខ្ញុំ​ដែរ។​ ​តើ​ទស្សនៈ​ខ្ញុំ​គេ​នេះ​ មាន​ន័យ​យ៉ាងណា?​

​សូម​លោក​អ្នក​នាង​កញ្ញា​ស្តាប់​ការ​បកស្រាយ​តាម​កិច្ច​សន្ទនា​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​សំ ប៉ូលី​ ​ដូច​តទៅ៖ ​
​​
-------------------​
​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
​---

#RFAKhmer #Cambodia#HunSen #HunManet #Khmerleaders #KhmerElite #CPP#Podcast ​#CambodiaThisWeek​​#Khmersociety#SamPoly​ ​#ChunChanboth
Media is too big
VIEW IN TELEGRAM
HRW រកឃើញ​ថា​មាន​ការ​គំរាមកំហែង និង​សូកប៉ាន់​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា
---
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា ដោយសារ​តែ​មាន​ការ​គំរាម​កំហែង និង​ការ​សូកប៉ាន់​អង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង ដូច្នេះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ មិន​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/hun-sen-elected-as-senate-president-human-rights-watch-says-cambodian-senate-election-was-under-threat-and-bribes-04042024211629.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Senate #SenateElectionKH2024 #Nepotism #Authoritarianism #HunSen #HunManet #HunMany #HunManith #HunMana #HunDynasty #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ភ្លាមៗ​ក្រោយ​ពី​ឡើង​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា និង​ប្រមុខ​រដ្ឋ​ស្តីទី លោក ហ៊ុន សែន បង្ហាញ​ចេតនា​ចង់​ជួប​ប្អូនធម៌​របស់​លោក​ ដែល​ជំនាញ​ខាង​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ដូច​លោក​ដែរ។ នោះ​គឺ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា (Burma) គឺ​លោក មីង អ៊ុងឡាំង (Min Aung Hlaing)។ លោក ហ៊ុន សែន បាន​បង្ហាញ​ចេតនា​យ៉ាង​ដូច្នេះ ក្នុង​ពេល​លោក​ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​របប​ដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា គឺ​លោក ខ្យហ៍ ស៊ូមីន (Kyaw Soe Min) កាល​ពី​ថ្ងៃទី០៨ ខែមេសា នៅ​វិមាន​ព្រឹទ្ធសភា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4asNwJn
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Myanmar #Burma #Senate #ActingHeadOfState #Nepotism #Authoritarianism #HunSen #HunManet #CPP #MinAungHlaing #Coupdétat #Junta
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន តែង​តាំង​ឧក្រិដ្ឋជន​ចិន​ជា​ទីប្រឹក្សា
---
ឧក្រិដ្ឋជន​ចិន​ម្នាក់​ដែល​ជាប់​ឈ្មោះ​ថា ជា​អ្នក​រក​ស៊ី​បនល្បែង​អនឡាញ​ឆ្លង​ដែន​ខុស​ច្បាប់​ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន តាំង​តែង​ឱ្យ​ជាទី​ប្រឹក្សា​របស់​លោក។ មន្ត្រី​គណបក្ស​ប្រឆាំង​ថា ការ​តែងតាំង​លោក ចេន ហ្ស៊ី (Chen Zhi) ជា​ទីប្រឹក្សា នឹង​ធ្វើ​ឱ្យ​កម្ពុជា​សម្បូរ​ទៅ​ដោយ​អំពើ​ពុក​រលួយ អំពើនិទ្ទណ្ឌភាព និង​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​បាន​ឡើយ ខណៈ លោក ចេន ហ្ស៊ី ត្រូវ​តុលាការ​ប្រទេស​ចិន​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បន​ល្បែង​អនឡាញ (Online) ខុស​ច្បាប់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #RFAInvestigates #Cambodia #China #PRC #ChinaReach #HunManet #HunSen #SarKheng #SarSokha #MoI #CPP #ChenZhi #PrinceGroup
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#កម្រងរូបភាព៖ មន្ត្រីនិងសកម្មជនគណបក្សកម្លាំងជាតិ​ប្រមូលផ្ដុំគ្នាតវ៉ាទាមទារដោះលែងអ្នកទោសនយោបាយ
---
​មន្ត្រី និងសកម្មជន​​គណបក្សកម្លាំងជាតិ ប្រមូលផ្ដុំគ្នា នៅថ្ងៃទី២២ ខែមេសា នៅ​មុខទីស្នាក់ការគណ​បក្ស ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីតវ៉ាទាមទារឱ្យដោះលែងអ្នកទោសនយោបាយ ក្រោយ​សាលាក្រុង​ភ្នំពេញ​ហាមឃាត់​មិន​ឱ្យ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ។
រូបភាពពីពលរដ្ឋ
---​​​​​​
#RFAKhmer#Cambodia#HunManet#HunSen#CPP#Senate#SenateElection2024Kh#DynasticRules#CambodiaFamilyRun#NationPowerParty

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក កឹម សុខា ថ្លែងក្នុងសវនាការថាខ្មែរគួរដល់ពេលរួបរួមគ្នាដើម្បីប្រយោជន៍ជាតិ
---
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងសវនាការថា លោកមិនបានធ្វើសកម្មភាពណាមួយក្បត់ជាតិខ្លួនឯង ដូចការចោទប្រកាន់នោះទេ ហើយលោកថា ខ្មែរគួរដល់ពេលរួបរួមគ្នា ដើម្បីប្រយោជន៍ជាតិ។ មន្ត្រីសង្គមស៊ីវិលយល់ស្របនឹងការលើកឡើងរបស់មេបក្សប្រឆាំងរូបនេះ ហើយថាអ្នកនយោបាយគួរងាកមកផ្សះផ្សាជាតិឡើងវិញ។

សាលាឧទ្ធរណ៍នៅថ្ងៃទី០៩ ឧសភា បានបើកសវនាការជាលើកទី៨ លើបណ្ដឹងជំទាស់របស់មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ឱ្យលោកមានទោសក្បត់ជាតិ ២៧ឆ្នាំ និងដាក់ឃុំក្នុងផ្ទះ បាត់បង់សិទ្ធិសេរីភាពរួមទាំងសិទ្ធិធ្វើនយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PhengHeng #PoliticsKH #Treason #CNRP #OppositionParties #RulingParty #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍បដិសេធសំណើមេធាវីលោក កឹម សុខា ស្នើសុំឱ្យកោះហៅសមត្ថកិច្ចមកសួរដេញដោល
---
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ខកចិត្តដែលប្រធានក្រុមប្រឹក្សា សាលាឧទ្ធរណ៍ បដិសេធសំណើរបស់ពួកគាត់ ដែលបានស្នើសុំឱ្យកោះហៅមន្ត្រី នគរបាលមកសួរដេញដោល។ ការបដិសេធនេះ ដោយចៅក្រមលើកហេតុផលថា ការសួរដេញដោលមន្ត្រីនគរបាលយុត្តិធម៌ គួរធ្វើនៅដំណាក់ការចៅក្រមស៊ើបសួរ មិនមែនធ្វើនៅដំណាក់ការចៅក្រមជំនុំជម្រះនោះទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PoliticsKH #Treason #CNRP #OppositionParties #RulingParty #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
លោក ស៊ឹង សែនករុណា នឹងបន្តធ្វើជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ទោះលោកបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្ដាលីក្ដី
---
អតីត​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា លើកឡើង​ថា ករណី​លោក ហ៊ុន សែន ប្តឹង​រូប​លោក ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ គឺ​ជា​រឿង​ហួសចិត្ត និង​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​។ លោក​មើលឃើញ​ថា នៅ​ពេល​នេះ សុវត្ថិភាព​របស់​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល កាន់​តែ​ប្រឈម​ហានិភ័យ​ខ្លាំង ដោយសារ រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត លែង​បើក​ចិត្ត​ទទួល​យក​មតិ​យោបល់​ចម្រុះ ដើម្បី​កែប្រែ​ចំណុច​ខ្វះខាត។ 

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុអាស៊ីសេរី​លោក ថា ថៃ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លោក ស៊ឹង សែនករុណា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ដូច​ត​ទៅ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunSen #HunManet #CPP #RulingParty #Court #Lawsuit #HumanRightsDefenders #SoengSenkaruna #ADHOC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. គ្រួសារ​លោក ស ខេង កំពុង​គ្រប់គ្រង​តំណែង​ធំៗ​ក្នុង​ក្រសួង​មហាផ្ទៃ
២. កម្ពុជា-ចិន បញ្ចប់​សមយុទ្ធ​ជើងទឹក​ដំបូង​បង្អស់ និង​ថា​មិនមែន​ជា​«ការ​គំរាមកំហែង»
៣. លោក កង សារ៉ន ដែល​ជាប់​ពន្ធនាគារ​រឿង​រិះគន់​បក្ស​កាន់​អំណាច ស្នើ​ឱ្យ​តុលាការ​កំពូល​ពន្លឿន​សំណុំ​រឿង
៤. មន្ត្រី​សង្គម​ស៊ីវិល​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន រដ្ឋាភិបាល​ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ
៥. សហជីព ទទូច​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​សុវត្ថិភាព​ដឹកជញ្ជូន​កម្មករ ខណៈ​កម្មករ​នៅ​តែ​បន្ត​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=zktgriqp7Fw
---

#RFAKhmer #RFAKhmerInBrief #Cambodia #Vietnam #China #PRC #ChinaReach #Taiwan #HunManet #HunSen #SarKheng #SarKheng #MoI #SamRainsy #CNRP #CPP #Economy #KorngSarorn #GoldenDragon #NavalExercise #ChineseWarships #FunanCanal #ReamNavalBase
Media is too big
VIEW IN TELEGRAM
សំឡេងបែកធ្លាយ៖ «បំផ្លាញកម្លាំងពួកប្រឆាំង ងើបមួយវាយមួយ ... ទាញបន្តទៀតតាមវិធីយកលលកទៅទាក់លលក»
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #CPP #RulingParty #OppositionParties #Activists #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer