វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
16x9-RFA Video Watermark.00_00_46_24.Still002.jpg
674.3 KB
អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សមាគមន៍​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​ចំនួន​ ១៧ កំពុង​រៀបចំ​សន្និសីទ​មួយ​ ​នៅ​ទីក្រុង​ឈីកាហ្គោ​ (Chicago)​ ​នៃ​រដ្ឋអ៊ីលីណយ​សហរដ្ឋ​អាមេរិក​ ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី៣២​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។​
​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដែល​កំពុង​យកព័ត៌មាន​ពីកិច្ច​ប្រជុំ​នេះ​ ​សូម​ជូន​សេចក្តី​រាយការណ៍​ពី​ក្រុង​ឈីកាហ្គោ​ (Chicago)​ ​នៃ​រដ្ឋ​អ៊ីលីណយ៖​ https://www.facebook.com/rfacambodia/videos/7107618642602035/?mibextid=zDhOQc
​​​
​​---
#RFAKhmer #Cambodia #HunManet #HunSen #ParisPeaceAgreement #PPA
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃគង់នៅវត្តប៉ាកណាម ស្នើឲ្យសាធារណជនទៅលេងវត្តប៉ាកណាមឲ្យបានច្រើន
---
ព្រះសង្ឃនៅវត្តប៉ាកណាម ស្នើឱ្យប្រជាពលរដ្ឋទៅលេង និងឧបត្ថម្ភវត្តឱ្យបានច្រើន ខណៈព្រះសង្ឃគង់នៅវត្តជាប់ព្រំដែនកម្ពុជា វៀតណាម មួយនេះ កំពុងប្រឈមការខ្វះខាតចង្ហាន់។ សកម្មជន២៣ តុលាលើកឡើងថា ការឧបត្ថម្ភព្រះសង្ឃគង់នៅវត្តប៉ាកណាម មិនត្រឹមតែជាការលើកកម្ពស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែក៏ជាការបណ្ដុះឧត្ដមគតិប្រជាពលរដ្ឋ ឱ្យចេះព្រួយបារម្ភអំពីបញ្ហាបូរណភាពទឹកដីផងដែរ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ydDGlVUFW8U
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #SrunSrorn #PoliticsKH #borderkh #BorderCambodia #BorderVietnam #WatPaknam #ParisPeaceAgreement

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អ្នក​គាំទ្រ​ប្រមាណ​១​ពាន់​នាក់ ចូលរួម​រំឭក​ខួប​៣៣​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស
---
ពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់ ដែល​ជា​ក្រុម​យុវជន កម្មករ អាជីវករ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​តំណាង​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា បាន​ចូលរួម​ពិធី​រំឭក​ខួប​៣៣​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២០ ខែ​តុលា។ មន្ត្រី​សិទ្ធិ​មនុស្ស​លើកឡើង​ថា កម្ពុជា​នៅ​តែ​មិន​ទាន់​បាន​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​នៅ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​កាន់​តែ​រំលោភ​សិទ្ធិ​មនុស្ស និង​ដើរ​ប្រាសចាក​កាន់​តែ​ឆ្ងាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #HumanRights #PoliticsKH #Democracy #ParisPeaceAgreement #PPA2024 #33rdPPA
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​និង​កាណាដា​ធ្វើ​បាតុកម្ម​ជា​ថ្មី​ប្រឆាំង​ការ​ដឹក​នាំ​ត្រកូល​«​ហ៊ុន​»
---
ពលរដ្ឋ​ខ្មែរ​ប្រមាណ​៤០០​នាក់ នៅ​ក្នុង​ប្រទេស​ជប៉ុន និង​កាណាដា ធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោសមនសិការ និង​ត្រូវ​ដឹកនាំ​ប្រទេស ដោយ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ត្រូវ​គោរព​តាម​គោលការណ៍​និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​។ ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ទាំង​នេះ ក៏​ដើម្បី​ប្រារព្ធ​ខួប​៣៣​ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​ដែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Japan #Canada #Protest #CLV-DTA #HumanRights #PoliticsKH #Democracy #ParisPeaceAgreement #PPA2024 #33rdPPA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បាតុករ​នៅ​ជប៉ុន៖ «ល្មម​បញ្ចប់​ទៅ​ការ​បង្ខំ​ឱ្យ​គេ​ចុះចូល!»
---
ពលរដ្ឋ​ខ្មែរ​ប្រមាណ​២០០​នាក់ នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ចេញ​ធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ទោស​មនសិការ គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ត្រូវ​គោរព​តាម​គោលការណ៍​និង​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​។ ពួកគេ​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ឪ​កូន​ត្រកូល «​ហ៊ុន​» ទាំង​ពីរ​ឈប់​ចាប់​បង្ខំ​អ្នក​រិះគន់​ឱ្យ​ចុះចូល ដែល​ពួកគេ​ថា​ជា​«នយោបាយ​ស្មោកគ្រោក​មិន​ថ្លៃថ្នូរ»។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Japan #Canada #Protest #CLVDTA #HumanRights #PoliticsKH #Democracy #ParisPeaceAgreement #PPA2024 #33rdPPA #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅកូរ៉េខាងត្បូងប្រមាណ៤០០នាក់ធ្វើបាតុកម្មថ្មីទាមទារឱ្យដកកម្ពុជាចេញពីCLVជាស្ថាពរ
---
ពលរដ្ឋ​រស់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ពលរដ្ឋ​មក​ពី​ប្រទេស​ជប៉ុន ប្រមាណ​៤០០​នាក់ ធ្វើ​បាតុកម្ម​ជា​ថ្មី ក្នុង​ទីក្រុង​ក្វាងជូ (Gwangju) ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​ត្រកូល «​ហ៊ុន​» ដក​កម្ពុជា​ចេញ​ពី​កិច្ច​សហប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ជា​ស្ថាពរ គោរព​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស និងស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Japan #Korea #Protest #CLV-DTA #HumanRights #PoliticsKH #Democracy #ParisPeaceAgreement #PPA2024 #33rdPPA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer