វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​បន្ត​តវ៉ា​ឱ្យ​ថៅកែ​ និង​រដ្ឋាភិបាល អនុវត្ត​តាម​ច្បាប់ ​ដែល​មាន​​ចែង​នៅ​ក្នុង​សៀវភៅ​ស្ដីពី​ច្បាប់​ការងារ
---
កូដករ​ប្រមាណ​៣០​នាក់ បន្ត​នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ នៅ​រសៀល​ថ្ងៃ​២៤​ កញ្ញា ដោយ​បាន​លើក​បង្ហាញ​សៀវភៅ​ស្ដីពី​ច្បាប់​ការងារ​យ៉ាង​ធំ​។ ពួក​គាត់​បញ្ជាក់​ថា ការ​តវ៉ា​រយៈពេល​២​ឆ្នាំ​មក​នេះ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ការងារ និង​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ពន្ធ័ ជាពិសេស​ក្រសួង​ការងារ ត្រូវ​យក​ច្បាប់​ដែល​មាន​ចែង​ក្នុង​សៀវភៅ ​ស្ដីពី​ច្បាប់​ការងារមក​អនុវត្ត ​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​។
#RFAKhmer #Cambodia #HunManet #NagaWorldStrikers #LaborLaw #HumanRights #LaborConflict #Injustice #Corruption

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុម​កូដករ​ណាហ្គាវើលដ៍​(​NagaWorld​)​ប្រមាណ​៣០​នាក់ បន្ត​ចេញ​តវ៉ា​ប្រចាំ​សប្ដាហ៍​នៅ​ថ្ងៃ​ទី​១​តុលា នៅ​ខាង​មុខ​ក្រុម​ហ៊ុន​។ ក្រុម​កូដករ​ខ្លះ ពាក់​អាវ​ស​ស្លៀក​សំពត់​ហូល និង​ដៃ​កាន់​​ចាន​ស្រះ ទទូច​ឱ្យ​រដ្ឋាភិបាល​និង​ថៅកែ មាន​ចិត្ត​បុណ្យ​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ និង​ដោះលែង​កញ្ញា​ ឈឹម ស៊ីថរ​ ​អំឡុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះ​ ដើម្បី​ឱ្យ​ពួក​គេ​មាន​ឱកាស​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត។​

---
#RFAKhmer #Cambodia #HunManet#NagaWorldStrikers #LaborLaw#HumanRights #LaborConflict #Injustice#Corruption
ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ ​ចូ បៃដិន​ ​(Joe Biden)​ថ្មីៗ​នេះ​បាន​ធ្វើ​ឱ្យ​ពល​រដ្ឋ​អាមេរិក​ភ្ញាក់ផ្អើល​នៅ​ពេល​លោក​ទៅ​ចូលរួម​កូដ​កម្មជា​មួយ​កម្មករ​ និង​សហជីព​ ​United Auto Workers​ (UAW)​ដែលតវ៉ាទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​រោងចក្រ​ផលិត​រថយន្ត​អាមេរិក​ធំ​តម្លើង​ប្រាក់​ខែ​ និង​អត្ថប្រយោជន៍​សមរម្យ​ដល់​ពួកគេ។​ ​លោក​ ​ជី វិតា​ ​មាន​សេចក្ដី​រាយការណ៍​មួយ​ ​ប្រៀបធៀប​ទង្វើ​របស់​មេដឹកនាំ​សហរដ្ឋអាមេរិក​លោក​ ​ចូ បៃដិន​ ​និង​មេ​ដឹក​នាំ​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​ទៅលើ​កូដករ​អហិង្សា។​ ​សូម​អញ្ជើញ​ស្ដាប់​និង​ទស្សនា​ដូច​តទៅ៖ https://youtu.be/EtTZ9QvCnls
 
#RFAKhmer #Cambodia #HunManet #HunSen #NagaWorldStrikers #LaborLaw #HumanRights #LaborConflict #Injustice #Corruption#Protest #US #USPresident # JoeBiden
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ធ្វើ​កូដកម្ម​បោះ​បាយ​បិណ្ឌ​នៅ​មុខ​ក្រុមហ៊ុន
---
ក្រុម​កូដករ​ណាហ្គាវើលដ៍ ​(​NagaWorld ) បន្ត​ចេញ​តវ៉ា​ប្រចាំ​សប្ដាហ៍​ កាលពី​ថ្ងៃ​ទី​៦​តុលា ​ដោយ​បាន​រៀបចំ​ដុំ​បាយ​បិណ្ឌ​ដាក់​ក្នុង​កន្ទោង​ស្លឹក​ចេក ហែ​យក​ទៅ​​បោះ​ឱ្យ​ខ្មោច​អានាថា​នៅ​ខាង​មុខ​ក្រុមហ៊ុន​។ ក្រុម​កូដករ​ធ្វើ​បែប​នេះ ពីព្រោះ​ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ជាមួយ​គ្រួសារ​បាន ដោយសារ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និង​រដ្ឋាភិបាល មិន​បាន​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​ពួកគេ ដែល​កើត​ឡើង​អស់​រយៈពេល​២​ឆ្នាំ​មក​នេះ​។
#RFAKhmer #Cambodia #HunManet #NagaWorldStrikers #LaborLaw #HumanRights #LaborDispute #Injustice #Corruption

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​តវ៉ា​ទាមទារ​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្នុង​ឆ្នាំ​ថ្មី
---
ក្រុម​កូដករ​ណាហ្គាវើលដ៍ (NagaWorld) ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ថៅកែ​ក្រុមហ៊ុន គួរ​តែ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ ដើម្បី​ឱ្យ​ពួកគាត់​រួច​ផុត​ពី​ទុក្ខ​លំបាក និង​ទទួល​បាន​យុត្តិធម៌​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ ពួកគាត់​បាន​ចេញ​តវ៉ា​ទាមទារ​បែប​នេះ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា បន្ទាប់​ពី​ពួក​គាត់​អះអាង​ថា ​ពុំ​មាន​ឪកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​អស់​ជាច្រើន​ឆ្នាំ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #NagaWorldStrikers #LaborLaw #HumanRights #LaborConflict #Injustice #Corruption
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer