វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.75K photos
1.6K videos
86 files
7.51K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមអ្នកជំនាញវាយតម្លៃ​ថា ដំណើរ​ធាក់ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នារយៈពេល​ចុងក្រោយ​នេះ កំពុង​រុញច្រាន​កម្ពុជា​ឱ្យ​ត្រលប់​មករក​ចំណុច​​របត់​ចាប់ផ្តើម​សារជា​ថ្មី​ដូចនៅមុន​ឆ្នាំ១៩៩១ ដែល​កម្ពុជា​ពេលនោះ​ត្រូវ​គ្រប់គ្រង​ដោយ​របបឯកបក្ស ប្រឈមនឹង​ហានិភ័យ​នៃ​​ការរំលោភបំពាន​សិទ្ធិមនុស្ស អំពើហិង្សា​ក្នុងសង្គម​ដោយផ្ទាល់ និង​ប្រយោល​ឥតឈប់ឈរ ព្រមទាំង​ងាយ​រអិល​ធ្លាក់ចូល​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ឡើងវិញ។ ក្រុមអ្នកជំនាញ​ទាំងនោះ ផ្តល់​អនុសាសន៍​ថា មាន​តែពលរដ្ឋ​កម្ពុជា​ខ្លួនឯងទេ​ ដែល​ជា​អ្នកកំណត់​ជោគវាសនា​នៃ​អនាគត​ប្រទេសជាតិ​របស់​ពួកគេ ថាតើ​ពួកគេ​ចង់​ឃើញ​កម្ពុជា​ប្រែក្លាយ​ទៅជា​បែបណា។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #PPA #CambodiaPeaceat30 #Cambodia
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មជ្ឈដ្ឋាន​ជាតិ​ ​និង​អន្តរជាតិ​យល់​ស្របគ្នា​ថា​ ​៣០​ឆ្នាំ​ ​ក្រោយ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ កម្ពុជា​មិនបាន​បោះជំហាន​ទៅមុខ​ទេ​ ​ប៉ុន្តែ​បែរជា​ដើរទៅ​ក្រោយ​បញ្ច្រាសទិស​ប្រជាធិបតេយ្យ​។​ ​ការយល់​ឃើញ​របស់​ពួកគាត់​ ​គឺ​ផ្អែកលើ​ព្រឹត្តិការណ៍​ជាក់ស្តែង​ ​ដែល​កើតមាន​នៅ​កម្ពុជា​ ​ជាពិសេស​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​ជា​គណបក្សប្រឆាំង​ ​ដ៏​ធំ​ជាងគេ​តែមួយ​គត់​នៅ​កម្ពុជា​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #PPA #CambodiaPeaceat30 #Cambodia
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​ ​នៅតែ​ប្រកាន់​ជំហរ​ប្រឆាំង​ទៅ​នឹង​របប​ក្រុងភ្នំពេញ​ ​ដែល​នៅតែ​បន្ត​បោះបង្គោល​ព្រំដែន​ថ្មី​ជាមួយ​ប្រទេស​វៀតណាម​ ​ក្នុង​ស្ថានភាព​ដែល​នៅ​មាន​មន្ទិលសង្ស័យ​ជុំវិញ​ឯកសារ​ព្រំដែន​បែប​នេះ​។​ ពួកគេថា ​ដោយសារ​សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម​ ​គឺជា​ឯកសារ​ខុសច្បាប់​ ​ដូច្នេះ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ ​ទាំង​ ​៨៤​% ​កន្លងមក​ ​និង​នៅ​សេសសល់​ ​១៦​%​ទៀត​ ​ដែល​នឹង​ត្រូវ​ប្រញាប់​បោះ​បញ្ចប់​នោះ​ ​ក៏​ខុសច្បាប់​ដូចគ្នា​ដែរ​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Border #Cambodia #Vietnam #PPA #CambodiaPeaceat30
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ យូមែន រ៉ៃត៍ រ៉ច្ឆ (Human Right Watch) ថា ការ​ប្រើ​ហិង្សា​លើ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ពី​ដំណាក់​ក្រុម​សន្តិ​សុខ​នៅ​មុខ​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២២ តុលា គឺ​ផ្ទុយ​ពី​បញ្ញត្តិ​សិទ្ធិ​មនុស្ស​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។ ទោះ​បី​យ៉ាង​ណា​ក្ដី មន្ត្រី​រដ្ឋាភិបាល​ថា ការ​រិះគន់​រដ្ឋាភិបាល​អំពី​ស្ថាន​ភាព​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស គឺ​ជា​ការរំលោភ​បំពាន​អធិបតេយ្យភាព ដែល​មិន​យល់​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​នៅ​កម្ពុជា។
អានអត្ថបទពិស្តារ៖
#RFAKhmer #HumanRights #PPA #Women #CambodiaPeaceat30
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
កិច្ចព្រមព្រៀង​​សន្តិភាព​​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ មាន​អាយុ​កាល ៣០ ឆ្នាំ​ហើយ គិតត្រឹមឆ្នាំ២០២១ នេះ ក៏ប៉ុន្តែ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ​នៅ​មិនទាន់​​បាន​​ពេញលេញ​នៅ​ឡើយ​ទេ។ ជាង​នេះ​ទៅ​ទៀត របប​លោក ហ៊ុន សែន ហាក់​ព្យាយាម​បន្សាប​កិច្ចព្រមព្រៀង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត តាមរយៈ​ការ​បកស្រាយ​​តាម​​អំពើ​​ចិត្ត​ថា កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​តទៅទៀត​ហើយ។ ប៉ុន្តែ​ក្រុម​យុវជន​ដែល​បាន​សិក្សា​អំពី​រឿង​នេះ​មើល​ឃើញថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​មាន​តម្លៃ​ជា​អមតៈ​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #Cambodia #PPA #CambodiaPeaceat30