វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សង្គមស៊ីវិល​រិះគន់​អាជ្ញាធរ ​និង​ក្រសួង​ពាក់ព័ន្ធ​ដែល​អសមត្ថភាព​ដោះស្រាយបញ្ហា​តម្លៃ​ស្រូវ ​ចុះថោក។ ​ក៏ប៉ុន្តែ​បែរជា​ហាមឃាត់​មិន​ឱ្យ​ប្រជាកសិករ​និយាយ​ពី​បញ្ហា​នេះ​ទៅវិញ។ ​ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​ដោះស្រាយបញ្ហា​នេះ ​ដោយ​កំណត់​តម្លៃ​ស្រូវ​លើ​ទីផ្សារ​ឱ្យ​ច្បាស់លាស់។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Economy #Farm #Farmer #Rice
ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និង​អ្នកនាំពាក្យ​គណបក្ស​នេះ គឺ​លោក ឡឹក សុធារ បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បំណង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម។

👉អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #GDP #CPP #Farm
មាតិកា​ព័ត៌មាន​សំខាន់ៗ​របស់​វិទ្យុអាស៊ីសេរី​ដែល​ផ្សាយ​នៅ​រាត្រី​នេះរួមមាន៖
១. អ្នកវិភាគ និង​យុវជនថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូល​ជាមួយ​គណបក្ស​កាន់ អំណាច​ជារឿង​នយោបាយ​ជាជាង​ធ្វើ​ដើម្បី​ជួយ​វិស័យ​កសិកម្ម
២. សមាជិក​សភាសហព័ន្ធអូស្ត្រាលី លោក Jillian Hill ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង កញ្ញា ឈឹម ស៊ីថរ
៣. ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ឲ្យ​សាធារណជន​ជួយ​សង្គ្រោះ​កោះកុងក្រៅ តាមរយៈ​ការ​ទៅ​កម្សាន្ត​កោះ​នេះ
៤. ពលរដ្ឋ​នៅខេត្តបាត់ដំបង រិះគន់​អាជ្ញាធរ​យកដី​សួរ​ច្បារ​សាធារណៈ ទៅធ្វើ​ជា​ផ្សារ​រាត្រី
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP #RFANews
លោក ហ៊ុន សែន ទម្លាយរូបភាព​ជាច្រើន​សន្លឹក​ស្តីពី​ជំនួប​រវាង​លោក ជាមួយ​លោកបណ្ឌិត យ៉ង សាំងកុមារ អតីតជាប្រធានអង្គការសេដាក និងជាប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) និង​លោក ឡឹក សុធា អតីត​បេក្ខជន​ចៅសង្កាត់ដង្កោ និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​នេះ។ ការ​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​នេះ កើតឡើងបន្ទាប់​ពី​មាន​ដំណឹង​ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទាំងពីរ​រូប បានស្នើធ្វើជាសមាជិក ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបភាព៖ ហ្វេសប៊ុក SPM
#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP #RFANews
អ្នកវិភាគ និង​យុវជនមើលឃើញថា អតីត​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គឺ​បណ្ឌិត យ៉ង សាំងកុមារ និង​លោក ឡឹក សុធារ សម្រេចចិត្ត​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ទំនង​មក​ពី​រឿង​ផ្ទាល់​ខ្លួន និង​នយោបាយ​ច្រើនជាង​ហេតុផល​ដើម្បី​ជួយ​វិស័យ​កសិកម្ម។ ប៉ុន្តែមន្រ្តី​គណបក្ស​ប្រជាជនអះអាងថា ការ​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​ពួកគេ​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ឈាន​ទៅ​មុខ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP
ព័ត៌មាន​សំខាន់ៗ​ចំនួន ៧ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. អ្នកវិភាគនិង​យុវជន​យល់ថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូលគណបក្ស​កាន់អំណាច​ទំនង​រឿង​នយោបាយ​ច្រើនជាង​ដើម្បី​ជួយ​វិស័យ​កសិកម្ម។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
👉 JOIN US

#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. សភាឯកបក្ស​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ២០២៣
២. ប្រជាកសិករ​មួយចំនួន​បង្ខំចិត្ត​លក់ស្រូវ​ក្នុង​តម្លៃថោក ដើម្បីយក​ប្រាក់​ទៅ​សងធនាគារ
៣. សកម្មជនព្រៃឈើ និង​មន្ត្រីសង្គមស៊ីវិល​ថា គម្របព្រៃឈើ​ក្នុងដែន​អភិរក្ស​បន្តបាត់បង់​ដោយ​សារ​អំពើពុករលួយ
៤. ពលករខ្មែរមួយ​ក្រុម​ធ្វើការ​នៅប្រទេសថៃ ត្អូញត្អែរពី​ថៅកែ​មិនបើក​ប្រាក់ឈ្នួល​ឱ្យ​ពួកគេ​ប៉ះពាល់​ដល់​ជីវភាព
រួមជាមួយ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP #RFANews
ប្រជា​កសិកររស់​នៅ​ស្រុកស្អាង និង​ស្រុក​​កោះធំ ខេត្ត​កណ្តាល ត្អូញ​ត្អែរ​ពី​តម្លៃ​ដំណាំ​បន្លែ​ធ្លាក់​ចុះថ្លៃ​ខ្លាំង ធ្វើឱ្យ​ពួកគាត់​ត្រូវ​ខាតបង់​ច្រើន និង​ ខ្វះ​ប្រាក់​សង​ម្ចាស់​បំណុល។ ប្រជា​កសិករ​ទាំង​នោះ​ បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ទប់ស្កាត់​ការ​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម​ ដើម្បី​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #RFANews #Farm #Farmer
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣៖

៚អង្គការអន្តរជាតិស្នើឱ្យកម្ពុជាទម្លាក់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខលើ​ប្រព័ន្ធ​អ៊ិនធឺណិត
៚គ្រោះទឹកជំនន់បំផ្លាញកសិផលរបស់ពលរដ្ឋ និងផ្លូវថ្នល់នៅខេត្តមួយចំនួន
៚អ្នកវិភាគថាក្រសួងមហាផ្ទៃនឹងមិនអាចលុបបំបាត់ ការយកប្រាក់ក្រៅផ្លូវការនៅច្រកព្រំដែន
៚អាជ្ញាធរខេត្តព្រះសីហនុមិនទាន់ចាត់វិធានការលើសំណង់អគារខ្មោចដែលធ្វើឲ្យខូចសោភ័ណភាពទីក្រុង
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #SecurityCyberLaw #Sihanoukville #RealEstateKH #PropertiesKH #ConstructionKH #TourismKH #Environment #Flood #Economy #Farm #Farmer
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/B-dQL5SXbhw