វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​តំណាង​សហជីព​ជុំវិញ​ការស្នើ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​

​MC:​ ​ក្រុម​សហ​ជីព​ឯករាជ្យ​ស្នើ​តំឡើង​ប្រាក់​ខែ​អប្បបរមា​១៥ដុល្លារ​បន្ថែម​ទៀត​ ខណៈ​ភាគី​តំណាង​ក្រុមហ៊ុន​ស្នើ​តំឡើង​ត្រឹម​តែ១ដុល្លារ​ទៅ​ដល់​កម្មករ​ក្នុង​ឆ្នាំ​២០២៤។​ កម្មករ​រោង​ចក្រ​លើក​ឡើង​ថា​ បើ​ទោះ​បី​ជា​រដ្ឋា​ភិបាល​តំឡើង​ប្រាក់​ខែ​អប្បបរមា​ឬ​ប្រាក់​ខែ​គោល​តិច​បំផុត​ត្រឹម​២១៥​ដុល្លារ​ក្ដី​ ក៏​មិន​អាច​ទូទាត់​ការ​ឡើង​ថ្លៃ​ទំនិញ​ផ្សេងៗ​នោះ​ឡើយ។​ ​

​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាសផ្ទាល់​ជាមួយ​ប្រធានសភាព​ការងារ​កម្ពុជា លោក​ ​អាត់ ធន់​ ជុំវិញ​ការពិភាក្សា​គ្នា​នេះ​និង​​មូលហេតុ​សហជីព​ស្នើ​ដំឡើង​១៥ ដុល្លារ៖​ https://youtu.be/AGVzfKOTlZY

#RFAKhmer  #HengSour #MinistryofLabour #minimumwage #garmentworkers #AthThun #workerskh
Media is too big
VIEW IN TELEGRAM
ជីវិតរបស់កម្មការិនីរោងចក្រកាត់ដេរ ជួបការលំបាកក្រោយបាត់បង់​ការងារ
---
អតីតកម្មការិនីរោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ដែល​ថៅកែរោងចក្របញ្ឈប់ពីការងារ កាលពី​​ខែមីនា ​អះអាង​ថា រោងចក្រ​បណ្តេញ​លោកស្រីចេញពីការងារ ដោយសារតែ​លោកស្រី​ចូលរួម​កិច្ច​ការងារ​សហជីព​។​ ​លោកស្រីថា ថៅកែគុំគួននិងសងសឹកលោកស្រី ដោយសារ​តែ​ការ​ចូល​រួម​តវ៉ា​ប្រឆាំងនឹងថៅកែ​រោងចក្រដែលបន្ត​ព្យួរ​ការងារ​កម្មករ​អស់​រយៈ ពេល៣ខែ កាលពីឆ្នាំ២០២២។ លោកស្រីថា ចាប់តាំងពីរោងចក្រ​បណ្តេញចេញ​ពី​ការងារមក លោកស្រី​ជួបការ​លំបាកផ្នែកជីវភាពជាខ្លាំង។ ​សូម​ទស្សនា វីដេអូ​នៃការ​តស៊ូរបស់លោកស្រី ដូចតទៅ៖
#RFAKhmer #Cambodia #HunManet #HengSour #MinistryofLabour #Factory #ZhenTai #WorkersKH #UnionKH #LaborRightsKH #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អង្គការសហជីព១២ស្ថាប័នដាក់លិខិតទៅក្រសួងការងារ ដើម្បីបង្ហាញពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិការងារ
---
តំណាងអង្គការ សមាគម និងសហជីព ដែលធ្វើការទៅលើសិទ្ធិការងារ និងសិទ្ធិមនុស្សប្រមាណ៥០នាក់ មកពីស្ថាប័នចំនួន១២ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ បានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំជួបរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ឱ្យពិនិត្យឡើងវិញចំណុចមួយចំនួន ដែលរឹតត្បិតទៅដល់សេរីភាពសហជីព ការរំលោភសិទ្ធិការងារ និងការគំរាមកំហែងលើថ្នាក់ដឹកនាំសហជីព។
#RFAKhmer #Cambodia #HunManet #HengSour #MinistryofLabour #Factory #WorkersKH #UnionKH #LaborRightsKH #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រសួងការងារអួតពីប្រាក់ចំណូលពលករ នៅក្រៅប្រទេស
----
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញមោទនភាពថា ក្នុងឆ្នាំ២០២៣ ក្រុមពលករកម្ពជា ជាង១លាន៣សែននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស មិនត្រឹមតែបានផ្ញើប្រាក់ចំនួន២ពាន់៩រយលានដុល្លារ មកឱ្យគ្រួសារនៅស្រុកកំណើតប៉ុណ្ណោះទេ គឺពលករទាំងនោះ ក៏នឹងទទួលបានជំនាញបច្ចេកទេស សម្រាប់យកមកជួយអភិវឌ្ឍន៍សង្គមជាតិ នៅពេលវិលត្រឡប់មកផ្ទះវិញទៀតផង។ ក៏ប៉ុន្តែ ក្រុមសហជីពកម្មករ មិនបានត្រេកអរលើមោទនភាព ដូចមន្ត្រីរបស់រដ្ឋាភិបាលបានលើកឡើងនោះទេ គឺពួកគេបានសំដែងការព្រួយបារម្ភទៅវិញ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/51p-N4paeCc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HengSour #MinistryofLabour #WorkersKH #Migration #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ ប្រមូលផ្ដុំគ្នាដាក់លិខិតទៅក្រសួងការងារទាមទារដំណោះស្រាយវិវាទការងារ
---
ក្រុមកូដករណាហ្គាវើលដ៍ នៅព្រឹកថ្ងៃទី៦ មីនា បានប្រមូលផ្ដុំគ្នាដាក់លិខិតទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទាមទារឲ្យដោះស្រាយវិវាទការងារ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។ មន្ត្រីសហជីពលើកឡើងថា ដើម្បីដោះស្រាយបញ្ហាវិវាទការងាររ៉ាំរ៉ៃនេះ ក្រសួងការងារ គួរតែដោះស្រាយតាមសំណើរបស់កម្មករ និងជំរុញដល់ថៅកែណាហ្គាវើលដ៍ (Nagaworld) ឲ្យគោរពសិទ្ធិកម្មករ ព្រមទាំងដោះលែងប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/nagaworld-workers-and-union-petition-to-mol-03062024025851.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HengSour #ChhimSithar #HumanRights #NagaWorld #Strikers #LaborDispute #Petition #MinistryofLabour
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤៖

១.អាជ្ញាធរខេត្ត ព្រះវិហារ ប្រើប្រាស់អាវុធនិងចាប់ខ្លួនពលរដ្ឋប្រមាណ២០នាក់ ក្នុងការបង្ក្រាបជម្លោះដីធ្លី
២.ពលរដ្ឋមានវិវាទដីធ្លីនៅបឹងតាមោកដើរចេញពីអង្គប្រជុំក្រោយអាជ្ញាធរខណ្ឌព្រែកព្នៅគំរាមឱ្យរុះរើផ្ទះ
៣.កូដករ ណាហ្គាវើលដ៍ (NagaWorld) តវ៉ាដាក់លិខិតទៅក្រសួងការងារទាមទាររកដំណោះស្រាយវិវាទការងារជាថ្មីម្ដងទៀត
៤.កម្មករខ្មែរធ្វើឲ្យក្រុមហ៊ុនវៀតណាមនៅខេត្តរតនគិរីរាប់ពាន់នាក់ធ្វើការដោយខ្វះប្រព័ន្ធការពារសុវត្ថិភាព
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Vietnam #HunManet #HengSour #ChhimSithar #PreahVihear #SeilaDamex #LandDispute #Shoot #SmokeGrenades #HumanRights #NagaWorld #Strikers #LaborDispute #Petition #MinistryofLabour #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions #Ratanakiri
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/4H44ynQaTJo
Media is too big
VIEW IN TELEGRAM
កម្មការិនីមានផ្ទៃពោះបារម្ភគ្មានប្រាក់សម្រាលកូន បន្ទាប់ពីថៅកែរត់ចោលមិនបើកប្រាក់ខែ
---
កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y&W GARMENT) ទទូច​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ពន្លឿន​នីតិវិធី​ដោះស្រាយ​សម្រាប់​ពួកគេ​។ ការ​ទទូច​នេះ ដោយសារ​កម្មករ​ខ្លះ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ជួល ខណៈ​កម្មករ​មាន​ផ្ទៃ​ពោះ បារម្ភ​គ្មាន​ប្រាក់​សម្រាល​កូន​។ តំណាង​កម្មករ​ឲ្យ​ដឹង​ថា រោងចក្រ​នេះ មាន​កម្មករ​ជិត​៤​ពាន់​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជិត​៥​រយ​នាក់​។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunSen #HunManet #IndepedentUnion #YWFactory #YWGarmentFactory #Bankruptcy #GarmentWorkers #Increasingdebt #LongTermWageLoss #LaborLaws #Poverty #HumanRights #HengSour #MinistryofLabour #VerticalVideo #Trending #Reels #shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤៖

១. កម្មកររោងចក្រ Y & W Garment ប្រមាណ៥០០នាក់បិទផ្លូវតវ៉ា ទាមទារដំណោះស្រាយ ក្រោយថៅកែរត់ចោលរោងចក្រ
២. លោក ហ៊ុន ម៉ាណែត ថាព្រលានយន្តហោះអន្តរជាតិតេជោខេត្តកណ្ដាល ជាចក្ខុវិស័យរបស់ឪពុកលោក តែមិនបង្ហាញដំណោះស្រាយដីធ្លីសមរម្យជូនពលរដ្ឋ
៣. សហគមន៍និងសង្គមស៊ីវិលថា ការឃុំខ្លួនពលរដ្ឋ២៨នាក់រឿងវិវាទដីធ្លី នៅខេត្តព្រះវិហារ ជារឿងអយុត្តិធម៌
៤. វេទកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាជុំវិញនូវការដែលលោក ហ៊ុន សែន នៅតែបន្តប្រៀបធៀបស្ថានការណ៍បច្ចុប្បន្នណាមួយទៅនឹងលេខសូន្យនៃរបបខ្មែរក្រហមនោះ វាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈនយោបាយអ្វីខ្លះរបស់លោក
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #HengSour #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #IndepedentUnion #YWFactory #YWGarmentFactory #Bankruptcy #GarmentWorkers #Increasingdebt #LongTermWageLoss #LaborLaws #Poverty #HumanRights #MinistryofLabour #TechoTakhmaoInternationalAirport #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/woqTzRFgSbQ
Media is too big
VIEW IN TELEGRAM
តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W បណ្ដោះអាសន្ន
---
តុលាការក្រុងភ្នំពេញសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ សម្ភារៈ និងភាគហ៊ុនរបស់រោងចក្រកាត់ដេរ វ៉ាយ អ៊ែន ដាប់បែលយូ (Y & W Garment Co., Ltd)។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/about-500-y-and-w-workers-block-road-to-demand-labor-dispute-resolution-03122024114807.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤៖

១. សង្គមស៊ីវិលរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីនឹងបន្តចូលរួមលើកស្ទួយប្រជាធិបតេយ្យ
២.តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W ក្រោយបិទទ្វារមិនបើកប្រាក់ខែឲ្យកម្មករ
៣.ជនរងគ្រោះស្នើឱ្យតុលាការបង្ខំឧកញ៉ា ឡេង ចាន់ណា ឲ្យផ្ដល់សំណងដល់ពួកគាត់តាមផ្លូវច្បាប់
៤.ក្នុងរាត្រីនេះ យើងនឹងសម្ភាសលោក សម រង្ស៊ី ពីប្រតិកម្មរបស់លោកជុំវិញការស្ទង់មតិមួយដែលរកឃើញថា យុវជនខ្មែរ ៨២% មិនចាប់អារម្មណ៍ទាល់តែសោះពីរឿងនយោបាយ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #US #HunSen #HunManet #HengSour #SamRainsy #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights #LengChanna #Oknha #BrilliantCity #BoreyBrilliantCity #Investmen #Economy #Debt #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/_0GAmN8yXRI
Media is too big
VIEW IN TELEGRAM
កម្មកររោងចក្រ Y & W ត្អូញត្អែរពីជីវភាពលំបាក ក្រោយថៅកែរត់ចោលមិនបើកប្រាក់ខែ
---
កម្មកររោងចក្រកាត់ដេរវ៉ាយអ៊ែនដាប់បែលយូ (Y & W Garment) ជិត ១០០ នាក់ នៅព្រឹកថ្ងៃទី១៤ ខែមីនា បានប្រមូលផ្តុំគ្នានៅពីមុខរោងចក្រ ដើម្បីទាមឱ្យ អាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយទាក់ទងនឹងការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀតដល់ពួកគាត់។ កម្មករស្នើក្រសួងការងារ ជួយពន្លឿននីតិវិធីដោះស្រាយវិវាទការងារនេះ ឲ្យបានឆាប់រហ័ស។ ពួកគាត់ លើកឡើងស្រដៀងៗ គ្នាថា កំពុងរស់នៅយ៉ាងលំបាកលំបិនដោយសារបញ្ហាជីវភាពប្រចាំថ្ងៃ ដូចជា ថ្លៃផ្ទះជួល ម្ហូបអាហារ បំណុលធនាគារ និងថ្លៃការសិក្សារបស់កូនជាដើម ខណៈកម្មការិនីមានផ្ទៃពោះគ្មានប្រាក់ត្រៀមពេលសម្រាលកូន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer