វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.42K videos
79 files
7.33K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្នុង អំឡុង រដ្ឋ បិទ ខ្ទប់ ទីក្រុង ភ្នំពេញ ទាំងមូល ក្រុម អាជីវករ លក់ បន្លែ បោះ និង អ្នក យក បន្លែ ទៅ លក់ បន្ត តាម ភូមិ លើកឡើង ថា អាជ្ញាធរ ដែល ឈរជើង យាម តាម ដងផ្លូវ រារាំង ពួកគាត់ ដោយ ឃាត់ខ្លួន ទុក អស់ ជាច្រើន ម៉ោង ទើប ដោះលែង វិញ ទោះ មាន លិខិតស្នាម ចេញ អាជ្ញាធរ មូលដ្ឋាន ក៏ដោយ ។ ពួកគាត់ ស្នើសុំ អាជ្ញាធរ រិះរក ទីតាំង ណាមួយ ក្នុង ទីក្រុង ឲ្យ ក្រុម អាជីវករ លក់ បន្លែ ដើម្បី ដោះស្រាយ បញ្ហា ជីវភាព និង បំពេញ តម្រូវការ ប្រចាំថ្ងៃ ដល់ អ្នក ទិញ។ អាន ព័ត៌មាន ពេញ

Join RFA Khmer

#RFAKhmer #Vegetable #Covid19 #Lockdown #Market #Chinese
អាជីវករ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​បិទ​ផ្សារ​រយៈ​ពេល​យូរ​ពេក បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ។ ពួក​គាត់​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​ផ្សារ ហើយ​បើក​ឲ្យ​ដំណើរ​ការ​វិញ​ឆាប់ ដើម្បី​ពួក​គាត់​លក់ដូរ​រក​ប្រាប់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #Market #COVID19KH
កសិករ និង​​សង្គម​ស៊ីវិល​​​ស្វាគមន៍​​​យន្តការ​​​​​​បណ្ដោះ​អាសន្ន​​​​​​​របស់​​រដ្ឋាភិបាល​ក្នុង​​ការ​​​​ប្រមូល​​ទិញ​ផ្លែ​មៀន និង​​ផ្លែ​តាង៉ែន ឬ​​​អ្នក​ខ្លះ​ហៅ​ថា ​មៀន​ប៉ៃលិន ​​​​​នៅ​តាម​ចម្ការ​​ក្នុង​​ខេត្ត​បាត់ដំបង និង​ខេត្ត​​​ប៉ៃលិន​។ ប៉ុន្តែ​ពួកគាត់​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​​រក​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ឲ្យ​បាន​លឿន ​​ដោយ​ប្រើ​​ប្រាស់​កិច្ច​ព្រមព្រៀង​​​ពាណិជ្ជកម្ម​សេរី​ (FTA)​ ជាមួយ​ចិន​​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា។

អានអត្ថបទពេញ
#RFAKhmer #Economy #Market #Longans
..................................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
លោកអ្នកនាងជាទីមេត្រី…!!
កសិករខ្មែរ អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅតែប្រឈម នឹង បញ្ហា ខ្វះទីផ្សារលក់ កសិផល របស់ ខ្លួនឲ្យ បានទូលំទូលាយ និងក្នុងតម្លៃមួយសមរម្យ ទោះបី ក្នុង សម័យ មិន ទាន់ មាន វិបត្តិកូវីដ និង ក្នុងពេល ប្រទេសជាតិកំពុង មានវិបត្តិជំងឺកូវីដ១៩។
អ្នកវិភាគ សង្គម និង អង្គការ មិនមែន រដ្ឋាភិបាល ដែលធ្វើការងារ ជាមួយ កសិករ មើល ឃើញ ថា ការ ដោះស្រាយ របស់ រដ្ឋាភិបាល លើ បញ្ហា ទីផ្សារ នេះ គឺ ធ្វើឡើង តាម របៀប ភ្លើង ចំបើង និង ឆ្លៀត យក បញ្ហា នេះ ធ្វើជាអាវុធ ប្រើក្នុង ល្បែង នយោបាយ ប្រជាភិថុត ដើម្បី ស្អំចិត្ត ម្ចាស់ឆ្នោត។

តើ កម្ពុជា គួរធ្វើយ៉ាង ដូចម្តេច ទើប អាច មាន និរន្តភាព ឬស្ថេរភាព នៃ ទីផ្សារ លក់ ផលិតផល កសិកម្ម បាន ទូលំទូលាយ នោះ?

សូម លោកអ្នកនាង រង់ចាំ ស្ដាប់/ទស្សនា នាទីវេទិកាអ្នកស្តាប់វិទ្យុ អាស៊ីសេរី ដែល នឹង ជជែក អំពី បញ្ហា នេះ នៅ រាត្រីថ្ងៃ អង្គារ ទី២៤ ខែសីហា ចាប់ពីម៉ោង៧កន្លះ ដល់ម៉ោង៨កន្លះ ម៉ោងនៅកម្ពុជា កុំបីខាន។
#RFAKhmer #Farmer #Market #Talking