វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា​​នៅ​តែ​​បរាជ័យ​​មិនអាច​រួចខ្លួន​ចេញពី «បញ្ជីប្រផេះ» នៃ​ក្រុមប្រទេស​មាន​ហានិភ័យ​ខាងអំពើ​លាងលុយកខ្វក់ ដែល​តម្រូវឱ្យ​ពិភពលោក​បង្កើន​ការតាម​ដាន​​ក្នុង​ឆ្នាំ២០២២​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Economic #Money #Laundering
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក​ ស ខេង ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​(Naga World) ជាមួយ​រដ្ឋមន្ត្រី​មួយ​ចំនួនទៀត​ រួម​ទាំង​ស្ថាប័ន​តុលាការ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​សាលា​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ស្អែកនេះ។ អង្គការ​សង្គម​ស៊ីវិល​ថា ​នេះជា​សញ្ញា​វិជ្ជមាន​ដែល​អាច​ឈាន​ទៅ​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #NagaWorld #SarKheng
ក្រសួងការបរទេសកម្ពុជា បដិសេធ​ការ​ចោទ​ប្រកាន់​ជុំវិញ​​ករណី​​ស្រ្តី​ជនជាតិ​ថៃ​ម្នាក់​​ប្រឈម​គ្រោះ​ថ្នាក់​ពី​ការ​ជួញ​ដូរ​សរីរាង្គ​មនុស្ស​នៅ​​កម្ពុជា ដោយអះ​អាង​ថា គ្មាន​​មូល​ដ្ឋាន​​ត្រឹម​ត្រូវ និង​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​នៅ​ឡើយ។ ការ​បដិសេធ​នេះ គឺ​បន្ទាប់​ពី​សារ​ព័ត៌​មាន​ថៃ បាន​ចុះ​ផ្សាយ​អំពី​ស្រ្តី​ជន​ជាតិ​ថៃ​រូបនោះ​ត្រូវ​បានជន​ជាតិ​ចិន​មួយ​ក្រុម​បូម​ឈាម​លក់ ហើយ​បំរុង​នឹង​វះ​កាត់​យក​សរីរាង្គ​នៅ​ខេត្ត​ព្រះ​សីហនុ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #Politics #Cambodia #China
កងកម្លាំង​អាជ្ញាធរ​ចម្រុះ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​ បន្ត​បង្ក្រាប​កាន់តែ​ធ្ងន់ធ្ងរ​លើ​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ដែល​ភាគច្រើន​ជាស្ត្រី នៅថ្ងៃទី១៣​ ខែមីនា ខណៈ​ពួកគាត់ នៅ​តែបន្តតស៊ូធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទាមទារ​ដំណោះស្រាយ​ពីថៅកែ​ក្រុមហ៊ុន​។ អាជ្ញាធរ បាន​ប្រើ​អំពើ​ហិង្សា​ដោយ​រុញច្រាន​អូសសែង និងចាប់​បោក​ស្តី្រ​នឹង​ថ្នល់​ និង​ស្រែក​សម្លុត​កូដករ​ឱ្យ​ឡើង​រថយន្តក្រុង​ដើម្បី​ដឹក​យកទៅ​ឃុំនៅ​មណ្ឌលចត្តាឡីស័ក​ដូចលើកមុនៗ​។

អានអត្ថបទពិស្ងារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #NagaWorld #Casino #COVID19KH
សមត្ថកិច្ច ចម្រុះ រាជធានី ភ្នំពេញ រាប់ រយ នាក់ បាន ដាក់ ពង្រាយ កម្លាំង បង្ក្រាប ដោយ ហិង្សា លើ ក្រុម ស្ត្រី កូដករ ណាហ្គាវើលដ៍ (NagaWorld) កាន់តែ ខ្លាំង ពេល ដែល ពួកគាត់ បន្ត ចេញ ស្រែក ដង្ហោយ រក យុត្តិធម៌ និង ទាមទារ សិទ្ធ សេរីភាព ការងារ ពី ថៅកែ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAkhmer #Economic #NagaWorld
ពលករខ្មែរមួយចំនួននៅប្រទេសថៃប្រកបរបរលក់ដូរត្រី​រក​ប្រាក់​ដោះស្រាយជីវភាព
👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #Cambodia
....
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
កសិករខេត្តកណ្តាលត្អូញត្អែរពី​បន្លែធ្លាក់​ថ្លៃខ្លាំង ដោយសារអាជ្ញាធរបើកឱ្យនាំបន្លែចូលពីប្រទេស​​វៀតណាម
👉 ទស្សនាវីដេអូ https://fb.watch/ia4MxzsYjV/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #Economic
ពលរដ្ឋក្នុងសហគមន៍រុងរឿងបារម្ភពីការបណ្ដេញចេញទាំងបង្ខំ
👉 ទស្សនាវីដេអូ https://fb.watch/ijbgbJ8hKh/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #Economic
គ្រួសារ​អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ខេត្ត​ត្បូងឃ្មុំ​ទាមទារ​យុត្តិធម៌
👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economic #Cambodia
....
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
https://youtu.be/fLTbyGDcRwQ
​អាជីវករ​លក់ដូរ​ត្អូញត្អែរ​រឿង​លក់​មិនសូវ​ដាច់​ ​នៅ​រដូវ​បុណ្យចូលឆ្នាំ​នេះ​ ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​ធ្លាក់ចុះ​ ​និង​ការនាំចូល​ទំនិញ​ពីក្រៅ​ប្រទេស​។​ ​តម្រូវ​ការ​បន្លែ​ផ្លែឈើ​ ​ម្ហូបអាហារ​ ​និង​ស​ម្ភារៈ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មានការ​កើន​ឡើង​ ​សម្រាប់​រៀបចំ​ដង្វាយ​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ​ប៉ុន្តែ​ ​អាជីវករ​លក់ដូរ​មួយ​ចំនួន​បែរជា​ត្អូញត្អែរ​ថា​ ​លក់​មិន​ដាច់​ទៅវិញ​ ​ដោយសារ​ពលរដ្ឋ​ហាក់​ត្បិតត្បៀត​ក្នុង​ការ​ចំណាយ​ ​ដោយសារ​ចំណូល​ធ្លាក់ចុះ​។
---
#RFAKhmer #Cambodia #KNY2023 #KhmerNewYear #Vendors #Economic #PhsarDaeumKor
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០២ ខែតុលាឆ្នាំ២០២៣៖

៚ស្ត្រីខ្មែរដែលរងគ្រោះពីការជួញដូរនៅប្រទេសឡាវ ស្នើអាជ្ញាធរឱ្យចាប់មេខ្យល់យកមកផ្តន្ទាទោស
៚មន្ត្រីធនាគារមួយ បង្ខំឱ្យកូនបំណុលលក់ទ្រព្យសម្បត្តិយកលុយសងធនាគារ
៚ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង បង្កើតចលនាប្រជាធិបតេយ្យរួបរួមជាតិ ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា
៚ពលរដ្ឋប៉ះពាល់ដោយការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាលទាមទារក្រុមហ៊ុនពន្លឿនសងសំណងដីស្រែ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Lao #HunManet #HumanTrafficking #Drugs #Economic #Bankloan #NationalUnityDemocracyMoverment #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #LandDispute #Kandal
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/7aZnpu9YcpU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងទៅតវ៉ានៅមុខផ្ទះឪពុកលោក
២. តុលាការកំពូលនឹងប្រកាសដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់ នៅថ្ងៃទី១០ វិច្ឆិកា
៣. ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃគ្រោងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលពន្យារពេលពលរដ្ឋសងបុះណុលធនាគារ
៤. ក្រសួងអប់រំថា ការប្រលងបាក់ឌុបក្នុងថ្ងៃទីមួយដំណើរការដោយរលូន
...រួមននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Thailand #HunManet #HangchuonNaron #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties #Salary #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/d2SjV7hgqK8
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល «អសមត្ថភាព» ធ្វើឲ្យភូមិឃុំមានសុវត្ថិភាព
---
អ្នកតាមដានស្ថានការណ៍សង្គម ជំរុញឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ ឃុំ សង្កាត់ មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។ ពលរដ្ឋលើកឡើងថា ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយឃុំ សង្កាត់ មានសុវត្ថិភាព អាជ្ញាធរនៅតាមមូលដ្ឋាន គួរលើកទឹកចិត្តចំពោះពលរដ្ឋដែលហ៊ានលើកយកបញ្ហាអសុវត្ថិភាពនៅក្នុងសហគមន៍ ចែករំលែកលើបណ្ដាញសង្គម ជាជាងគំរាមកំហែងទៅលើប្រជាពលរដ្ឋ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/GfT-1vAzJvU
#RFAKhmer #Cambodia #HunManet #HunSen #SubNational #Illegal #OnlineLotto #Lottery #Casino #Gambling #Corruption #Economic

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.ជនភៀសខ្លួននិងពលករខ្មែរនៅថៃប្រមូលផ្ដុំគ្នាទាមទាររដ្ឋាភិបាលឱ្យជួយពន្យារពេលពលរដ្ឋសងបំណុលធនាគារ
២.បេក្ខជនជាង២ពាន់នាក់អវត្តមានប្រឡងបាក់ឌុបដោយសារបញ្ហាសុខភាព
៣.លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថា កម្ពុជានឹងរងទុក្ខបើរដ្ឋាភិបាលជ្រើសរើសយកមហាអំណាចណាមួយផ្ដាច់មុខ
៤.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង្កើតអាជ្ញាជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #Thailand #China #Vietnam #HunManet #HangchuonNaron #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH #JusticeKh #MinistryofJustice #RemoteControlledCourt #CourtKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/30AuAxGFkBk
Media is too big
VIEW IN TELEGRAM
ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃប្រមូលផ្ដុំគ្នាទាមទាររដ្ឋាភិបាលអន្តរាគមន៍ទៅធនាគារពន្យារពេលពលរដ្ឋសងបំណុល
---
ជនភៀសខ្លួននិងពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ៩០នាក់ កាលពីព្រឹកថ្ងៃទី៧វិច្ឆិកា ជួបជុំគ្នាសម្ដែងមតិនៅសួនសាធារណៈមួយក្នុងទីក្រុងបាងកកទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អន្តរាគមន៍ទៅធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យពន្យារពេលពលរដ្ឋសងបំណុលរយៈពេល១ឆ្នាំ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែដោះស្រាយតាមការស្នើសុំរបស់ពលរដ្ឋព្រោះស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋសព្វថ្ងៃ ប៉ះពាល់ជីវភាពធ្ងន់ធ្ងរហើយពុំមានលទ្ធភាពរកប្រាក់សងធនាគារឡើយ។
---
#RFAKhmer #Cambodia #Thailand #HunManet #Refugees #Workers #Loan #Microfinance #Bank #Debt #Economic #Seize

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលសង្គមរិះគន់ រដ្ឋាភិបាលប្រើប្រាស់យោធាបម្រើប្រយោជន៍គណបក្សកាន់អំណាច
២. តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀន ពីររូបទោះបីពួកគេមានជំងឺធ្ងន់ធ្ងរ
៣.ចលនាស្ត្រីបក្សភ្លើងទៀនចោទ អាជ្ញាធរថាបង្ខំពួកគេឱ្យចុះចូលបក្សកាន់អំណាច
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែថាតើកម្ពុជានៅមានឯកភាពជាតិ និងអធិតេយ្យជាតិ ដែរទេ ខណៈកម្ពុជាប្រារពខួប៧០ឆ្នាំ ដែល
កម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំងនោះ? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Army #ChoungChouNgy #SamSokong #TochThoeung #ChaoVeasna #PoliticalPrisoners #CandlelightParty #OppositionParties #SupremeCourt #Vendors #Economic #Loan #Microfinance #Bank #Debt
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9O9AErkHytI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៣៖

១.ពលករខ្មែរនៅប្រទេសថៃស្នើរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ទៅធនាគារឱ្យពន្យារពេលសងបំណុល
២. មេដឹកនាំសហជីព និងកម្មករ រិះគន់លោកហ៊ុន ម៉ាណែត ថាប៉ុនប៉ងបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគេ
៣. មន្ត្រីសង្គមស៊ីវិលសង្ឃឹមថា សមាជិកគណៈគ.ជ.ប ដែលនឹងមានតំណាងពីគណបក្សហ៊្វុនស៊ីនប៉ិចនឹងធ្វើការមានប្រសិទ្ធភាពខ្លះជាងមុន
៤.ពលរដ្ឋមួយចំនួន រងគ្រោះដោយសារ ជ្រើសរើសបុគ្គលិកនៅលើបណ្ដាញសង្គម
...រួមមាននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #គជប #គណបក្សហ៊្វុនស៊ិនប៉ិច #គណបក្សប្រជាជនកម្ពុជា #សហជីព #កម្មករ #ជនភៀសខ្លួន #ពលករខ្មែរ #កម្ចី #ធនាគារ #បំណុល #សេដ្ឋកិច្ច #រឹបអូសផ្ទះ #ឆបោកតាមអនឡាញ #ឆបោក
#RFAKhmer #Cambodia #HunManet #NEC #FUNCINPEC #CPP #Refugees #Workers #Loan #Microfinance #Bank #Debt #Economic #Seize #CyberScam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/bjt6SfNJnfk
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-អ្នកឃ្លាំមើលបារម្ភពីផលប៉ះពាល់លើពលរដ្ឋ និងបរិស្ថាន ក្រោយរដ្ឋាភិបាលកាត់ដីឧទ្យានជាតិខេត្តពោធិ៍សាត់ ជាង៤រយហិកតារឲ្យក្រុមហ៊ុនឯកជន
២-គ្រួសារខកចិត្តដែលរដ្ឋាភិបាលមិនលើកលែងទោសអ្នកទោសនយោបាយក្នុងឱកាសបុណ្យអុំទូក
៣-ពលករខ្មែរនៅប្រទេសថៃជួបជុំគ្នា ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាពន្យារពេលសងបំណុលធនាគារ
៤-អ្នកធ្វើអំបុកនៅខេត្តកំពង់ធំ ស្នើឲ្យក្រសួងពាណិជ្ជកម្ម ពន្លឿនការចុះបញ្ជីឈ្មោះអំបុកកំពង់ធំ ដើម្បីជំរុញការលក់
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #Thailand #HunManet #HunManetFirst100Days #KorngSarorn #ArbitraryArrests #MoEYS #HighSchoolDiplomaExam #BaccalaureateExam #SouthernCardamomNationalPark #WaterFestival #HanumanBeverages #PoliticalPrisoners #Debt #Economic #Ambok #KampongThom #MinistryofCommerce
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Fx3Cc-w9z4o
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. កសិករធ្លាក់ខ្លួនជំពាក់បំណុលធនាគារវ័ណ្ឌក បន្ទាប់ពីគ្រោះទឹកជំនន់
២. សហជីព ទាមទារឲ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីឃុំខ្លួន១ឆ្នាំ
៣. សង្គមស៊ីវិល ស្នើតុលាការឱ្យដោះលែង កញ្ញាសេង ធារី ឱកាសបុណ្យអុំទូក
៤.ម្ដាយលោក កង សារ៉ន វ័យ១០២ឆ្នាំសោកសង្រេងក្រោយអាជ្ញាធរចាប់កូនដាក់គុក
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #SengTheary #ChhimSithar #HunManetFirst100Days #KorngSarorn #ArbitraryArrests #PoliticalPrisoners #Debt #Economic #NagaWorld #LaborDispute
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YWI7s_DhIeg
Media is too big
VIEW IN TELEGRAM
អាជីវករមួយចំនួនក្នុងខេត្តព្រះសីហនុ ប្រឈមការបណ្ដេញចេញមិនឱ្យលក់ដូរក្បែរអគារខ្មោច
---
ក្រុមអាជីវករលក់ដូរជាប់អគារខ្មោចមួយចំនួនក្នុងក្រុងព្រះសីហនុ ព្រួយបារម្ភអាជ្ញាធរ បណ្ដេញចេញលែងឱ្យប្រកបរបរ ខណៈការប្រកបរបរលក់ដូររបស់ពលរដ្ឋប្រចាំថ្ងៃរកចំណូលមិនសូវបាន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរគួររៀបចំកន្លែងសម្រាប់ឱ្យពលរដ្ឋលក់ដូរ ដូចអាជ្ញាធររៀបចំកន្លែងឱ្យជនជាតិចិនប្រកបអាជីវកម្មដែរ ដើម្បីឱ្យពលរដ្ឋខ្មែរអាចរកស៊ីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://bit.ly/47MATre
#RFAKhmer #Cambodia #China #HunManet #Sihanoukville #ChineseBuilding #ChinaReach #Vendors #Economic

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH