វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
84 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធរ​​​ខណ្ឌ​ទាំង​៧ ដែល​នៅ​ជាប់​ទន្លេ​​​​បាន​​​​​ចាប់​ផ្ដើម​​​​​ចុះ​ណែនាំ​អ្នក​រស់​នៅ​​តាម​បែ​ចិញ្ចឹម​ត្រី​​ ​​ផ្ទះ​បណ្ដែតទឹក និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​​​​ទឹក​ឱ្យ​ស្ម័គ្រចិត្ត​​រុះរើ​ចេញ​​មុន​​ថ្ងៃ​កំណត់​នៃ​ឱសានវាទ​របស់​​អាជ្ញាធររាជធានីភ្នំពេញ​។ ក្នុង​​ករណី​មិន​ព្រម​រើ​ចេញ​ទេ​ អាជ្ញាធរ​​នឹង​ប្រើ​​កម្លាំង​សមត្ថកិច្ច​មក​រុះរើ​ និង​​អនុវត្ត​វិធានការ​ផ្លូវច្បាប់​​។ អត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #FloatingVillagers #Vietnam #Cambodia
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/193372712682720

https://www.youtube.com/watch?v=eNoav2Ex0bc
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរី សម្រាប់ យប់ ថ្ងៃ ព្រហស្បតិ៍ ទី១០ ខែ មិថុនា ឆ្នាំ២០២១៖
៚ អ្នក ស្លាប់ ដោយសារ កូវីដ១៩ កើន ដល់ ៣០០នាក់ និងអ្នកឆ្លងជំងឺមានជាង ៣ម៉ឺន ៦ពាន់នាក់
៚ សាច់ ញាតិ ថា ជន ជាប់ ឃុំ ពន្ធនាគារ ព្រៃស ឆ្លង ជំងឺ កូវីដ ១៩ កាន់តែច្រើនឡើង
៚ មេឃុំកោះហៅសកម្មជនព្រៃឡង់ ឲ្យឈប់រិះគន់អាជ្ញាធររឿងមិនការពារព្រៃឈើ
៚ អាមេរិកបញ្ជូន វត្ថុបុរាណខ្មែរ ចំនួន ២៧ រូប ឱ្យ កម្ពុជា វិញ
…រួមនឹងព័ត៌មានផ្សេងៗមួយ ចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
អ្នក នាង ស្ដាប់ វិទ្យុ អាស៊ី សេរី ជា ទី មេត្រី!
នៅ ពេល បន្តិច ទៀត នេះ សូម លោក អ្នក រង់ចាំ ស្ដាប់ កិច្ច សម្ភាសន៍ ជុំវិញ ហេតុផល ដែល អាជ្ញាធរ មិន ព្រម ដោះលែង អ្នក ជាប់ ឃុំ ទោះ ក្នុង ពន្ធនាគារ មាន ការ ផ្ទុះ រាលដាល ជំងឺ កូវីដ-១៩ ក្ដី?
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/299125771894421

https://www.youtube.com/watch?v=l9HWUKw2J5E
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរី សម្រាប់​ព្រឹកថ្ងៃសុក្រ ២កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង​ថ្ងៃទី១១ ខែ មិថុនា គ.ស.២០២១៖
1. សកម្មជនបរិស្ថានថា ការប្រកាសជោគជ័យ​អាជីវកម្មរ៉ែមាសរបស់លោក ហ៊ុន សែន អាចជាល្បិចបង្វែរស្ថានការណ៍ពីភាពអាម៉ាស់លើវិស័យប្រេង
2.មន្រ្តីពន្ធនាគារទទួលស្គាល់ថាមានអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារប៉េហ៊្សី ខណៈសាច់​ញាតិថាអ្នកជាប់ឃុំជនជាប់ឃុំកាន់តែច្រើនឆ្លងជំងឺនេះ
3. អង្គការសម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ​អំពាវនាវឲ្យតុលាការ ដោះលែងលោក រ៉ុង ឈុន និងសកម្មជនសង្គមដទៃទៀតជាបន្ទាន់
4. ការចែកចាយគ្រឿងញៀននៅកម្ពុជា​បន្តកើនឡើង ទោះមានការរឹតត្បិតដោយសារ​ការរីករាលដាលនៃជំងឺកូវីដ-១៩
……រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖


»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
សហរដ្ឋអាមេរិក​ប្រកាស​បញ្ជូន​វត្ថុបុរាណខ្មែរ​ចំនួន ២៧រូប ដែល​រឹបអូស​បាន​ពី​ការ​​កាន់​កាប់​ដោយ​ខុស​ច្បាប់​នៅ​ទីក្រុង​ញ៉ូវយ៉ក (New York) មក​ឱ្យ​កម្ពុជា​វិញ។ វត្ថុ​បុរាណ​ទាំង​នោះ រួមមាន រូប​បដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យ​អង្គរ ដូចជា ព្រះពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ រូប​ព្រះឥសូរ និង​ព្រះនាង​ប្រាជ្ញា​បារមិតា​ធ្វើ​ពី​ថ្ម​ភក់​ជា​ដើម។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Culture #Cambodia
សកម្មជន​បរិស្ថាន​រិះគន់​របប​លោក ហ៊ុន សែន ថា កំពុង​ទទួល​រង​នូវ​ភាព​អាម៉ាស់ និង​បរាជ័យ​ក្នុង​វិស័យ​ប្រេងកាត។ របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ មិថុនា ប្រញាប់ប្រញាល់​រៀបចំ​ពិធី​តម្កល់​កែវ​ផ្ទុក​ប្រេង​ដំណក់​ដំបូង​របស់​កម្ពុជា ដែល​រក​ឃើញ​ដោយ​ក្រុមហ៊ុន គ្រីស អែណឺជី (Kris Energy) នៅ​ចុង​ឆ្នាំ២០២០ ពេល​ដែល​ក្រុម​ហ៊ុន​ប្រេង​នេះ​ប្រកាស​ក្ស័យ​ធន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Oil #KrisEnergy #HunSen
សាច់ញាតិ​អ្នក​ជាប់​ឃុំ​រិះគន់​ថា ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ក្នុង​ពន្ធនាគារ​គ្មាន​ប្រសិទ្ធភាព។ សាច់ញាតិ​អ្នក​ជាប់​ឃុំ​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ដើម្បី​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន ទើប​ជា​ដំណោះស្រាយ​ឆ្លើយតប​នឹង​វិធានការ​ទប់ស្កាត់​និង​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ពន្ធនាគារ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Prisoner #COVID19KH #CNRP
អង្គការ​សង្គម​ស៊ីវិល​ជាង ៧០ ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ណាហ្កាវើលដ៍ ចរចា​ជាមួយ​តំណាង​សហជីព​ ដើម្បី​ដោះស្រាយ​រឿង​បញ្ឈប់​សហជីព និង​បុគ្គលិក​ជាង ១ពាន់​នាក់។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Union #Nagaworld
បើទោះបីជា​កម្ពុជា​​បាន​​អនុម័ត​ច្បាប់​ជាបន្តបន្ទាប់​កាលពី​ឆ្នាំ​កន្លងទៅ​ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​លាងលុយ​កខ្វក់​ក៏ដោយ ក៏​​ស្ថាប័ន​​ឃ្លាំមើល​​អំពើ​លាងលុយ​​កខ្វក់​​នៅ​​លើ​ពិភពលោក រួមទាំង​​សហភាព​​អឺរ៉ុប​ផង​​នៅ​មិនទាន់​ដក​ឈ្មោះ​កម្ពុជា​ចេញពី​បញ្ជី​ឃ្លាំមើល​របស់​ខ្លួន​នៅឡើយទេ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Law #Economy #Laundering
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៦៥៥ នាក់ ស្លាប់ ១១ នាក់ និងករណីជាសះស្បើយ ៨១០ នាក់ គិត ត្រឹមថ្ងៃសុក្រ ទី១១ ខែមិថុនា នេះ។ តួលេខ អ្នកឆ្លងសរុបពេលនេះ ៣៧.៣២១ នាក់។ ចំណែកអ្នកជាសះស្បើយវិញ មានចំនួនសរុប ៣០.៦១៧នាក់ ស្លាប់កើន ៣១១នាក់ និង ១.២៩៧នាក់ ជាករណីនាំចូលពីក្រៅ ប្រទេស។
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #NewCase
អង្គការ​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (International Federation for Human Rights) ហៅ​កាត់​ថា ហ៊្វីដ FIDH ថ្កោលទោស​តុលាការ​ដាច់​អហង្ការ​ចំពោះ​ការ​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​កញ្ញា ស កណិកា។ អង្គការអន្តរជាតិនេះ អំពាវនាវ​ដល់​តុលាការ​នៃ​របប​លោក ហ៊ុន សែន ឱ្យដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ដទៃ​ទៀត​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខ័ណ្ឌ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #Union #FreeRongChhun #FIDH
លោកអ្នកនាងជាទីមេត្រី!
ពាក់ព័ន្ធ នឹង ការអះអាង របស់ លោក ហ៊ុន សែន ថា កម្ពុជា អាច នឹង មាន ចំណូល ពី រ៉ែមាស តើ របប លោក ហ៊ុន សែន អាច ប្រើប្រាស់ ចំណូលនេះ មួយ មុខ ក្រោយពី ការ បរាជ័យ របស់ ក្រុមហ៊ុន គ្រីស អែណឺជី (Kris Energy) ក្នុង ការរុករក ប្រេង នៅ ខេត្តព្រះសីហនុ ដើម្បី រក្សា អំណាចរបស់ លោក ទៅ ថ្ងៃ ក្រោយ?

សូម លោក អ្នកនាង រង់ចាំ ទស្សនា វេទិកាអ្នកស្ដាប់ អាស៊ីសេរី ដែល នឹង ជជែក អំពី បញ្ហា នេះ នៅ រាត្រី ថ្ងៃសុក្រ ទី១១ ខែមិថុនា ចាប់ពី ម៉ោង៧កន្លះ ដល់ ម៉ោង ៨ កន្លះ យប់ ម៉ោង នៅ កម្ពុជា កុំបី ខាន។
លោកអ្នក នាង ដែលចង់ សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរី ដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារ វិទ្យុ អាស៊ីសេរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។
សូម អរគុណ!
សកម្មជន​បរិស្ថាន​សង្ស័យ​ថា ការ​ប្រកាស​ពី​ជោគជ័យ​លើ​អាជីវកម្ម​រ៉ែ​មាស​ជា​លើកដំបូង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ជា​ល្បិច​បង្វែរ​ស្ថានការណ៍​ក្រោយ​រដ្ឋាភិបាល​រង​ភាព​អាម៉ាស់ និង​បរាជ័យ​លើ​វិស័យ​ប្រេង។ ការ​លើកឡើង​នេះ កើត​មាន​ឡើង​ក្រោយ​លោក ហ៊ុន សែន ប្រកាស​កាលពី​ថ្ងៃទី​១០ មិថុនា ថា កម្ពុជា​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ ៣​តោន​ក្នុង​មួយឆ្នាំ​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរខ្វាវ នៅ​ខេត្ត​មណ្ឌលគិរី។ អានព័ត៌មានពេញ
មន្ត្រី​អនុព័ន្ធយោធា​អាមេរិក បាន​ចុះ​ទៅ​ពិនិត្យ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នៅ​ថ្ងៃទី​១១ ខែមិថុនា តែ​ខាង​មន្ត្រី​យោធា​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ដើរ​មើល​ច្រើន​កន្លែង​នោះ​ទេ ដូច្នេះ​ខាង​មន្ត្រី​អាមេរិក ក៏​សម្រេច​បញ្ឈប់​ការពិនិត្យ​នោះ​ភ្លាមៗ និង​ស្នើ​ឱ្យ​កម្ពុជា​រៀបចំ​ដំណើរ​ទស្សនកិច្ច​ជាថ្មី​ឡើងវិញ​ឲ្យ​បាន​ឆាប់​បំផុត​។ អាន​ព័ត៌មាន​ពេញ
#RFAKhmer #Chinareach
ការផ្សាយផ្ទាល់កម្មវិធីវិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃសុក្រ ទី ១១ ខែ មិថុនា ឆ្នាំ២០២១
https://youtu.be/UZ2MVJi8Cfs / https://fb.watch/637pw629h1/
៚ អនុព័ន្ធ​យោធា​ស្ថានទូត​អាមេរិក​ស្នើ​ទៅ​ពិនិត្យ​មូលដ្ឋាន​កងទ័​ព​ជើង​ទឹករាមជាថ្មីម្តងទៀត
៚អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ កើន​ដល់ ៣១១នាក់ និង​ឆ្លង​ថ្មីជាង ៦រយនាក់នៅថ្ងៃនេះ
៚ នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី ៖តើចំណូលមកពីរ៉ែមាស អាចជួយឲ្យរបបលោក ហ៊ុន សែន បន្តអំណាចបានទៀតដែរទេ?
...រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត...
»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia
#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា
ការផ្សាយផ្ទាល់កម្មវិធីវិទ្យុអាស៊ីសេរី សម្រាប់ព្រឹកថ្ងៃ សៅរិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១
https://youtu.be/-EoN0YlRkfU / https://fb.watch/63D-UCicn7/
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៤០ គីឡូហឺត្ស ស្មើនឹង កម្ពស់ ៣០ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕
»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia
#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា
ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ​នាំគ្នា​ចេញ​ទាមទារ​រក​យុត្តិធម៌​ជា​ថ្មី​ទៀត នៅ​ថ្ងៃទី​១១ ឧសភា នេះ។ ពួកគាត់​បាន​ដាក់​ញត្តិ​ជូន​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ សកម្មភាព​របស់​គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ជំងឺ​កូវីដ​១៩ បាន​ផ្ទុះ​នៅ​ក្នុង​ពន្ធនាគារ។អានព័ត៌មានពេញ
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៦៣៨នាក់ ទៀត គិត ត្រឹម ថ្ងៃសៅរ៍ ទី១២ ខែ មិថុនា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៣៧.៩៥៩នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៣១.២២២នាក់ ស្លាប់ កើន ៣២០នាក់ និង ១.៣៤១នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។ Join RFA Khmer
សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើន​កញ្ចប់​ជំនួយ​សាច់ប្រាក់​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​តាម​ចំនួន​ពលរដ្ឋ​រងគ្រោះ។ ការ​លើក ឡើង​នេះ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​ទើបតែ​សម្រេច​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ​ក្រោម​កម្មវិធី​ជំនួយ​សង្គម​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​វិធានការ​បិទ​ខ្ទប់ អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ និង គ្រួសារ​ពលរដ្ឋ​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ។អាប​ព័ត៌មានពេញ
សកម្មជន​ព្រៃឡង់​ម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​ដែល​តែង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ កោះហៅ​ទៅ​សួរនាំ​ជាច្រើន​ម៉ោង បន្ទាប់​ពី​លោក​បាន​រិះគន់​អាជ្ញាធរ​ថា មិន​បំពេញ​កាតព្វកិច្ច​ការពារ​ព្រៃឈើ ប៉ុន្តែ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ជ​រុញ​ឱ្យ​សកម្មជន​ព្រៃ​ឡង់​រូប​នេះ ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍ មក​រដ្ឋបាល​ខេត្ត ប្រសិនបើ​មាន​ករណី​គំរាមកំហែង​បែប​នេះ​មែន។អាន​ព័ត៌មានពេញ