វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តស់​មក​ស្គាល់ «ស្តេច​កោះកុង» ដែល​ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម និង​​ក្រុម​គ្រួសារ
---
លោក លី យ៉ុងផាត់ និង​អាជីវកម្ម​របស់​លោក​ចំនួន៥ ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្នុង​បញ្ជី​ខ្មៅ កាលពី​ពាក់​កណ្តាល​ខែកញ្ញា ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ។ អាជីវកម្ម​ទាំង​៥​របស់​លោក​រួមមាន៖ ក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋាន​អូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋាន​កោះកុង (Koh Kong Resort), និង សណ្ឋាគារ​ភ្នំពេញ។ លោក​មាន​ភរិយា ឈ្មោះ គីម ហ៊ាង មាន​ងារ​ជា​អ្នក​ឧកញ៉ា និង​មាន​កូនប្រុស​ស្រី​ចំនួន ៥ នាក់ ដែល​មាន​ងារ​សុទ្ធតែ​ជា​ឧកញ៉ា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #Sanctions #TREAS #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling #CPP #LyYongPhat #PatSuphapha #LYPGroup #OsmachResort #GardenCityHotel #KohKongResort #PhnomPenhHotel #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ថា ក្រសួង​សេដ្ឋកិច្ច​ដាក់​សំពាធ​ឱ្យ​សមាគម​បង់​ប្រាក់​ពិន័យ
---
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​សោកស្ដាយ ​ដែល​និយ័តករ​គណនេយ្យ​ និង​សវនកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផាក​ពិន័យ​លើ​សមាគម​បើ​ទោះ​បី​ជា​សមាគម​នេះ ​មិន​រក​ប្រាក់​ចំណេញ​ដែល​ត្រូវ​ឱ្យ​មាន​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​ប្រចាំ​ឆ្នាំ​ក្ដី៕
👉 អាន​អត្ថបទ​ប្រវត្តិ​អ្នកមាន​ឥទ្ធិពល​ផ្សេងទៀត៖ https://youtu.be/bYhtRojtwkY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #cambodia #HunSen #HunManet #OukChhayavy #CITA #ACAR #MEF #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
«​មិន​ខ្វល់​ពី​នយោបាយ គឺ​មិន​ខ្វល់​ពី​អនាគត​អ្នក​ជំនាន់​ក្រោយ​»
---
លោក ផុន សុភា ដែល​ធ្លាប់​ត្រូវ​បាន​អតីត​អភិបាល​ខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​កាល​ពី​ដើម​ឆ្នាំ​២០២៣ ដោយសារ​លោក​ជា​មន្រ្តី​សកម្ម​បក្ស​ភ្លើង​ទៀន​នោះ បាន​ស្នើ​ឱ្យ​ឪពុកម្ដាយ​កុំ​ហាម​ឃាត់​កូន​ៗ​ចូលរួម​ធ្វើ​នយោបាយ​។ លោក​ថា ការ​មិន​ខ្វល់​ពី​នយោបាយ គឺ​ស្មើ​នឹង​មិន​ខ្វល់​ពី​អនាគត​កូន​ចៅ​ជំនាន់​ក្រោយ​។ លោក​លើកឡើង​នេះ ក្នុង​ពេល​លោក ផុន សុភា ត្រូវ​បាន​គណបក្ស​កម្លាំង​ជាតិ ប្រកាស​ជាផ្លូវការ​តែងតាំង​ជា​ប្រធាន​យុវជន​គណបក្ស​នេះ កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #NationPowerParty #CLP #RongChhun #PoliticalPersecutions #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ទេព វន្នី៖ រដ្ឋាភិបាល​ដក​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ CLV-DTA ដោយ​ «គំនុំ​ និង​ល្បិច​កិច្ចកល»
---
អតីត​សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី ថ្លែង​ក្នុង​ពេល​ចូលរួម​ធ្វើ​បាតុកម្ម​នៅមុខ​ក្រសួង​ការ​បរទេស​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C.) កាល​ពី​ថ្ងៃទី១១ ខែ​តុលា ថា​រដ្ឋាភិបាល​​បោកបញ្ឆោត និង​ប្រមាថ​មើល​ងាយ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ក្នុង​រឿង​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហ​ប្រតិបត្តិការ CLV-DTA៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #TepVanny #SocialActivists #CLV #CLVDTA #Protests #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ខ្មែរ​ក្រោម​អំពាវនាវ​រក​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ក្រុម​កីឡាករ​ទូក​«​ង​»
---
ក្រុម​កីឡាករ​ខ្មែរ​ក្រោម កំពុង​ហាត់​សម​អុំ​ទូក​«​ង​» នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ដើម្បី​ត្រៀម​ចូលរួម​ប្រណាំង ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នា​ពេល​ខាង​មុខ​។ ការ​ហាត់​សម​នេះ ដឹកនាំ​ដោយ​ព្រះសង្ឃ និង​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។ កីឡាករ​និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ដល់​សប្បុរសជន ចូលរួម​ឧបត្ថម្ភ​ដល់​ក្រុម​កីឡាករ​ទូក​«​ង​» ដើម្បី​មាន​ស្បៀង​អាហារ និង​កន្លែង​ស្នាក់​នៅ​សមរម្យ ក្នុង​ពេល​ចូលរួម​ប្រណាំង នាពេល​ខាង​មុខ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #FriendshipKhmerKampucheaKrom #Culture #WaterFestival #BoatRacingFestival #BonOmTouk #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត៖ ក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ «ម១» នឹងត្រូវផ្លាស់ប្ដូរ ក្រោយបែកធ្លាយវីដេអូមានជនបរទេសរាំច្រៀងក្នុងពន្ធនាគារ។ លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ ៧០ នៅទីបញ្ជាការដ្ឋានកងពលតូចលេខ ៧០ ស្ថិតនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែតុលា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3YoTvLB
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #PRC #ChinaReach #HunSen #HunManet #SarSokha #ChhornSanath #NuthSavana #MinistryofInterior #MoI #DirectorateGeneralofPrisons #GDP #Prisons #Drugs #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​៖ កម្ពុជា​មិន​អាច​ស្ដារ​វិស័យ​ទេសចរណ៍​បាន​ឡើយ បើមិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ និងអំពើ​ពុករលួយនោះ​ទេ
---
អ្នក​ឃ្លាំមើល​លើក​ឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ដោះស្រាយ​បញ្ហា​ អំពើ​ពុករលួយ​និង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទេ ទោះជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ បាន​ប្រកាស​ថា មិន​យក​ពន្ធ​ពី​សហគ្រាស​លើ​វិស័យ​ទេសចរណ៍ ក៏​កម្ពុជា​មិន​ អាច​ស្ដារ​វិស័យ​នេះ ឱ្យ​ងើប​ឡើង​វិញ​បាន​នោះ​ឡើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/nUq0XWdR5vA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #HuotHak #Tourism #MinistryofTourism #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្ពុជា-អាមេរិក ប្តេជ្ញាចិត្ត​បន្ត​កិច្ច​សន្ទនា​គោលនយោបាយ​វិស័យ​ការពារ​ជាតិ
---
នេះ​ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក ដែល​ប្រទេស​ទាំងពីរ​បើក​ឱ្យ​មាន​កិច្ច​សន្ទនា​គោលនយោបាយ​វិស័យ​ការពារ​ជាតិ​ឡើងវិញ។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ខាង​ត្បូង អ្នកស្រី ឡូរ៉ា អាប់ដេគ្រូវ (Laura Updegrove) មក​កាន់​កម្ពុជា កាលពី​ថ្ងៃទី១៤ ខែតុលា ភាគី​ទាំង​ពីរ បាន​ពិភាក្សា​ពី​ឱកាស​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ទ្វេភាគី តាមរយៈ​ការ​បន្ត​ឡើងវិញ​ការ​ផ្លាស់ប្ដូរ​ ការ​បណ្តុះបណ្តាល​យោធា ផ្តោត​លើ​ការ​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ ការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ការ​បោស​សម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ការ​អប់រំ​ផ្នែក​វិជ្ជាជីវៈ​យោធា​ នៅ​សហរដ្ឋអាមេរិក (PME) ជាដើម៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #China #ChinaReach #HunManet #HunSen #TeaSeiha #LloydAustin #DefenseCooperation #DoD #ReamNavalBase #Sanctions #TREAS #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
សម រង្ស៊ី៖ ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី ជា​និមិត្តរូប​នៃ ​«បរាជ័យ​សេដ្ឋកិច្ច និង​នយោបាយ​ការទូត» ​របស់​ត្រកូល ​«ហ៊ុន»
---
ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី បដិសេធ​ថា ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ ២សែន​រៀល ចំនួន​២០​លាន​សន្លឹក [ស្មើ​នឹង​ប្រមាណ ១ពាន់​លាន​ដុល្លារ] មិនមែន​ដោយសារ​តែ​រដ្ឋាភិបាល​ខ្វះ​លុយ​នោះ​ទេ។ អ្នកស្រី​ពន្យល់​ថា ការ​ដាក់ចេញ​ក្រដាស​ប្រាក់​ថ្មី​នេះ គឺ​ដើម្បី​ «ជំនួស»​ ក្រដាស​ប្រាក់​ចាស់​ទក់ ឬ រហែក ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដកចេញ​ពី​ចរាចរណ៍។ ទោះ​យ៉ាង​ណា អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក សម រង្ស៊ី ថា​ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​នេះ ជា​និមិត្តរូប​នៃ ​«បរាជ័យ» ​សេដ្ឋកិច្ច និង​នយោបាយ​ការទូត​របស់​ត្រកូល ​«ហ៊ុន»៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/Awb7IDlP1Wg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Economy #HunManet #HunSen #CheaSerey #NBC #SamRainsy #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើលព្រមាន​ថា ​សេដ្ឋកិច្ច​កម្ពុជា «អាច​ដួល​រលំ» ខណៈ​រដ្ឋ​បោះពុម្ព​លុយ​ជាង១ពាន់​លាន​ដុល្លារ
---
អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ «ប្រើ​លេស»​​ បោះពុម្ព​លុយ​ជាង​១ពាន់​លាន​ដុល្លារ ដោយសារ​តែ​ «បរាជ័យ» មិន​អាច​ប្រមូល​លុយ​ពី​ផលិតកម្ម​សេដ្ឋកិច្ច​ក្នុង​ស្រុក។ លោក​ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា អាច​ប្រឈម​នឹង «អតិផរណា​ធ្ងន់ធ្ងរ» ឬ «ដួល​រលំ» តែ​ម្តង៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/Awb7IDlP1Wg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Economy #HunManet #HunSen #CheaSerey #NBC #KimSok #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer