វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​រឿងរ៉ាវ​សំខាន់​ៗ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ២០២៤​នេះ?
១. ការ​បន្ត​ឃុំ​ខ្លួន​លោក កើត សារ៉ាយ នាំ​ឱ្យ​មាន​ការរិះគន់​កាន់​តែ​ខ្លាំង​ថា ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន
២. ពលរដ្ឋ​រងគ្រោះ​ពី​ការ​វិនិយោគ និង​ទិញ​បុរី គ្រោង​បន្ត​តវ៉ា​ក្រោយ​ចូល​ឆ្នាំ​ថ្មី
៣. គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់ៗ នៅតែ​ជា​បញ្ហា​ប្រឈម
៤. អាជ្ញាធរ​អះអាង​ថា​រយៈពេល​៣ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ទូទាំង​ប្រទេស​ជាង ១៣លាន​នាក់
៥. ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​កម្ពុជា​ក្រោម

---
#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #KhmerNewYear #HappyKhmerNewYear #YearOfTheDragon #RoadTrafficAccidents #SocialJustice #KoetSaray #KSILA #HumanRights #ArbitraryArrests #PoliticalPrisoners #LandConflicts #PreahVihear #FraudInvestments #LengChanna #HongPiv #BoreyNewWorld #BoreyPiphupThmey
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អតីត​មេឃុំ​បក្ស​សង្គ្រោះ​ជាតិ អ្នកស្រី កឹម តុលា ទទួល​បាន​សេរីភាព​ឡើងវិញ​ក្រោយ​ជាប់​ពន្ធនាគារ​១៨​ខែ
២. ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (Global Green) របស់​កូន​ប្រុស​ច្បង​ឧកញ៉ា ទ្រី ភាព បន្ត​ពង្រីក​អាជីវកម្ម​រ៉ែ​ដែក​ជិត ១០​កន្លែង​នៅ​ខេត្ត​ព្រះវិហារ និង​ស្ទឹងត្រែង
៣. ពលករ​ខ្មែរ​ជិត​ផុត​ទិដ្ឋាការ​នៅ​ប្រទេស​ថៃ​ជាង​២០ម៉ឺន​នាក់ ប្រឈម​ពី​បញ្ហា​សុវត្ថិភាព
៤. អាជ្ញាធរ រឹបអូស​គ្រឿងញៀន​ជិត​កន្លះ​តោន​ក្នុង​រយៈពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃទី២៤ ដល់​ថ្ងៃទី២៧ ខែមេសា
៥. ទិន្នផល​ត្រី​ប្រហុក ធ្លាក់​ចុះ​ដោយសារ​ការ​នេសាទ​ខុសច្បាប់ និង​បញ្ហា​អាកាសធាតុ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=wlEh5knqjNw
---

#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #CNRP #KimTola #PoliticalPrisoners #ArbitraryArrests #KongTharet #LandConflicts
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. គ្រួសារ​លោក ស ខេង កំពុង​គ្រប់គ្រង​តំណែង​ធំៗ​ក្នុង​ក្រសួង​មហាផ្ទៃ
២. កម្ពុជា-ចិន បញ្ចប់​សមយុទ្ធ​ជើងទឹក​ដំបូង​បង្អស់ និង​ថា​មិនមែន​ជា​«ការ​គំរាមកំហែង»
៣. លោក កង សារ៉ន ដែល​ជាប់​ពន្ធនាគារ​រឿង​រិះគន់​បក្ស​កាន់​អំណាច ស្នើ​ឱ្យ​តុលាការ​កំពូល​ពន្លឿន​សំណុំ​រឿង
៤. មន្ត្រី​សង្គម​ស៊ីវិល​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន រដ្ឋាភិបាល​ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ
៥. សហជីព ទទូច​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​សុវត្ថិភាព​ដឹកជញ្ជូន​កម្មករ ខណៈ​កម្មករ​នៅ​តែ​បន្ត​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=zktgriqp7Fw
---

#RFAKhmer #RFAKhmerInBrief #Cambodia #Vietnam #China #PRC #ChinaReach #Taiwan #HunManet #HunSen #SarKheng #SarKheng #MoI #SamRainsy #CNRP #CPP #Economy #KorngSarorn #GoldenDragon #NavalExercise #ChineseWarships #FunanCanal #ReamNavalBase
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. សកម្មជន​ចលនា​មាតា​ធម្មជាតិ ប្រាប់​តុលាការ​ថា​ពួកគេ​មិន​បាន​ធ្វើ​សកម្មភាព​ប្រមាថ​ព្រះមហាក្សត្រ ឬ​ប្រឆាំង​រដ្ឋាភិបាល​ទេ
២. ចិន ដាស់តឿន​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដឹងគុណ​ខ្លួន​រឿង​ជួយ​គាំទ្រ​ផ្នែក​នយោបាយ និង​អភិវឌ្ឍ
៣. ខ្មែរ​ក្រោម​ក្នុង​និង​ក្រៅ​ប្រទេស គ្រោង​ធ្វើ​ពិធី​រំលឹក​ខួប​៧៥ឆ្នាំ​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម
៤. មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​កិច្ច​ការពារ​សុវត្ថិភាព និង​ទប់ស្កាត់​ការ​បង្ខំ​ឱ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​ធ្វើការ​លើស​ម៉ោង
៥. ដើម​ឈើ​ធំៗ​ក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ខាង​ត្បូង រង​ការ​កាប់​បំផ្លាញ ប៉ះពាល់​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​កោះកុង៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=7ENVFoeQbIs
---


#RFAKhmer #RFAKhmerInBrief #Cambodia #KhmerKrom #KhmerKampucheaKrom #China #PRC #ChinaReach #HunManet #HunSen #NorodomSihamoni #WangWentian #MotherNature #CentralCardamomMountainsNationalPark
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តំណាង​អយ្យការ ចាត់ទុក​ការ​មិន​បង្ហាញ​ខ្លួន​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ក្នុង​សវនាការ ជា​«ចេតនា​ទុច្ចរិត»
២. បក្ស​ប្រឆាំង​ហៅ​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី៤​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​សេរី និង​យុត្តិធម៌
៣. អ្នកវិភាគ​ថា ចិន​បញ្ជូន​អ្នក​ការទូត​ដ៏​មាន​ឥទ្ធិពល​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​​ថ្មី​ប្រចាំ​កម្ពុជា​ដើម្បី​ទប់ទល់​នឹង​អាមេរិក
៤. មន្ត្រី​គយ​ប្រគល់​ទូរស័ព្ទ​ដល់​ម្ចាស់​ហាង​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ​ក្រោយ​រង​ការ​រិះគន់​ពី​មហាជន
៥. សហគមន៍​អេកូ​ទេសចរណ៍​ល្បី​មួយ​នៅ​ខេត្ត​ស្ទឹងត្រែង ប្រឈម​ការ​បាត់បង់​ទាំងស្រុង៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=8WUJjAr6rAA

#RFAKhmer #RFAKhmerInBrief #Cambodia #China #PRC #ChinaReach #HunManet #HunSen #4thCouncilElections #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #CIVICUS
#BetterFactoriesCambodia #BFC #ILO #CENTRAL #PhnomChumRokSat
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​សួរ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដោយ​ភ្ជាប់​សកម្មភាព​ជាមួយ​បរទេស
២. អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បញ្ជូន​ស្ត្រី​កម្មករ​អូស​រទេះ​៣នាក់​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ពី​បទ​ញុះញង់
៣. មេធាវី ស្នើ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​លើក​ពេល​សវនាការ​ដោយសារ​អវត្តមាន​លោក ស៊ុន ចន្ធី
៤. មេធាវី​រដ្ឋាភិបាល នៅតែ​យឺតយ៉ាវ​ដោះស្រាយ​រឿង​ពលរដ្ឋ​ចាញ់ចោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា
៥. អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ស្រាវជ្រាវ​ស្ពាន​ហាល​ខាង​កើត​ប្រាសាទ​បេងមាលា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=ujkfnW4_o5U
---

#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #PoliticalPersecutions #PoliticalPrisoners #SunChanthy #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #LengChanna #BrilliantCity #FraudInvestments
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នក​ឃ្លាំមើល ថា​ផែនការ​របស់​លោក ហ៊ុន សែន បន្ត​កម្ទេច​អ្នក​ប្រឆាំង គឺ​ជា​អំពើ​ខុស​ច្បាប់
២. សហជីព​រោងចក្រ សេងបូ ហ្គាមិន (SHENGBO Garment) ជិត​៣០​នាក់ តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ ទាមទារ​ឱ្យ​ថៅកែ​ទទួល​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ
៣. ពលរដ្ឋ​ខេត្ត​ក្រចេះ​ថា ក្រុមហ៊ុន​វៀតណាម​ឈ្មោះ កាម៉ាដេនូ វេនឈ័រ (Kamdhenu Ventures) បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផលដំណាំ​របស់​ពួកគេ
៤. ជនជាតិ​ចិន​ម្នាក់​ស្លាប់​ក្រោយ​ធ្លាក់​ពី​លើ​អគារ​មួយ​នៅ​ខណ្ឌ​ទួលគោក​នៅ​ព្រឹក​ថ្ងៃទី​១២ មិថុនា
៥. កុមារ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប នៅតែ​រង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Unh9jvP18dU
---


#RFAKhmer #RFAKhmerInBrief #Cambodia #China #PRC #ChinaReach #HunManet #HunSen #CLP #KWP #NPP #NGP #NewGenerationParty #MeachSovannara #PoliticalPersecutions #PoliticalPrisoners #Unions #ShengboGarment #ChildLabor #WorldDayAgainstChildLabor #Casinos
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី៥៦]៖ ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្ត​ក្រចេះ ដុត​ផ្ទះ និង​គំរាម​ចាប់​ពលរដ្ឋ
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក ជូង ជូងី ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កម្លាំងជាតិ
២. ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្ត​ក្រចេះ បន្ត​ចុះ​ដុត​ផ្ទះ និង​គំរាម​ចាប់​ពលរដ្ឋ​កំពុង​មាន​វិវាទ​ដីធ្លី
៣. អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ គំរាម​ពលរដ្ឋ​បឹង​តាមោក​ឱ្យ​ទៅ​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី
៤. សហគមន៍​មាន​ទំនាស់​ដីធ្លី​៩៥៥​គ្រួសារ​នៅ​ខេត្ត​កោះកុង ជួបជុំ​គ្នា​នៅ​មុខ​សាលា​ស្រុក​ស្រែអំបិល ដើម្បី​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច
៥. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ធ្វើ​កម្មវិធី​ខួប​៨​ឆ្នាំ​ឃាតកម្ម​បណ្ឌិត កែម ឡី ពេញ​មួយ​ខែ​កក្កដា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=zzIk4D5s0lA
---
#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #KemLey #NyNak #ChoungChoungy #NPP #MotherNature
Media is too big
VIEW IN TELEGRAM
សកម្មជន​មាតា​ធម្មជាតិ​និង​យុវជន​ដង្ហែ​ក្បួន​កាន់​ទុក្ខ «​យុត្តិធម៌​» មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន
---
សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ រួម​ទាំង​យុវជន អ្នក​នយោបាយ និង​ពលរដ្ឋ នាំគ្នា​ដង្ហែ​ក្បួន​កាន់ទុក្ខ ´​យុត្តិធម៌​ª ដើរ​ឆ្ពោះ​ទៅ​តុលាការ ដែល​ប្រកាស​សាលក្រម​កាត់ទោស​ពួកគេ​ពី​បទ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​»​។ មុន​ពេល​ចាប់​ខ្លួន យុវជន​មាតា​ធម្មជាតិ ផ្ដែផ្ដាំ​ឱ្យ​ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ ត្រូវ​រក្សា​ជំហរ​រឹងមាំ និង​មិន​ត្រូវ​ចុះចាញ់​ឡើយ ក្នុង​បុព្វហេតុ​ស្វែងរក​យុត្តិធម៌​សង្គម។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការក្រុងភ្នំពេញដាក់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួនលើលោក រ៉ុង ឈុន
២. អាជ្ញាធរក្រុងភ្នំពេញប្រើហិង្សា និងឃាត់ខ្លួនសកម្មជនដីធ្លីបឹងកក់ពីរនាក់ពេលឃ្លាំមើលសវនាការលោក រ៉ុង ឈុន
៣. បក្សកាន់អំណាច ថា ការដោះដូររដ្ឋមន្រ្តីជាការបង្កើនប្រសិទ្ធភាពការងារ
៤. អ្នកជំនាញច្បាប់ ជំរុញឱ្យមានការស៊ើបអង្កេតលើលោក ហេង សួរ
៥. សមាគមការពារសិទ្ធិមនុស្សអាដហុកមិនពេញចិត្តនឹងការឆ្លើយតបរបស់ក្រសួងមហាផ្ទៃជុំវិញការរុះរើស្លាកដោះលែង លោក កើត សារ៉ាយ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖https://www.youtube.com/watch?v=ExH3-_DhEHs
---
#RFAKhmer #RFAKhmerInBrief #Cambodia #HunManet #HunSen #RongChhun #PoliticsKH #CourtKH #NationPowerParty #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PoliticalPrisoners #HengSour #MinistryofLabour #Violent #PoliticalViolence #PhysicalAssaultOnOpponents #RFACallinShow #CallinShow