វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.7K photos
1.37K videos
70 files
7.28K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣៖

១. អ្នករិះគន់ថា លោក ហ៊ុន ម៉ាណែត គួរស្តារប្រជាធិបតេយ្យតាមសំណើរបស់ប្រមុខការទូតអូស្ត្រាលី
២. អ្នកវិភាគថា បើរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ កម្ពុជានឹងមានយុត្តិធម៌សង្គមប្រសើរជាងបច្ចុប្បន្ន
៣. កម្មកររោងចក្រ ស្នើរដ្ឋាភិបាលទប់ស្កាត់ការដំឡើងថ្លៃជួលផ្ទះ ឬបន្ទប់
៤. អ្នកការពារបរិស្ថាន ទទូចឱ្យរដ្ឋាភិបាលថ្មីទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ការពារធម្មជាតិ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #UnitedNations #Australia #HunManet #UNGA #UNGA78 #UNGA2023 #Constitution #SocialJustice #GarmentWorkers #NaturalProtectedAreas
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/u2VczQFUujo
នៅ​ថ្ងៃទី​២៤​កញ្ញា​ ​នេះ​គឺ​ជា​ខួប​លើក​ទី៣០​ ឆ្នាំ​នៃ​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុជា។​ ​ក្នុង​រយៈពេល​៣០ឆ្នាំ​មក​នេះ​ ​ច្បាប់​កំពូល​របស់​កម្ពុជា​ ​ត្រូវ​បាន​គេ​ធ្វើ​វិសោធន​កម្ម​យ៉ាង​ហោច​ណាស់​១០​លើក​ ​ហើយ​ពល​រដ្ឋ​ខ្មែរ​ ​ក៏​នៅ​តែ​រង​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ ​គ្មាន​ជំនឿ​លើ​រដ្ឋា​ភិបាល​ថ្មី​ថា​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​​ការពារ​ផល​ប្រយោជន៍​ពួក​គេ​នោះ​ទេ។​​​

​​លោកស្រី​ ​សុ ជីវី​ ​មាន​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ដូច​តទៅ៖​ https://fb.watch/ng6y3a9Xj9/

#RFAKhmer #Cambodia #UnitedNations#HunManet#Constitution #SocialJustice#VornChanlout
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​ខេត្ត​សៀមរាប​ជាង​២០នាក់​​បាន​​រារាំង​ព្រះសង្ឃ​​មន្ត្រី​ សង្គម​ស៊ីវិល​​ និង​ក្រុម​យុវជន​មិន​ឲ្យ​ដង្ហែ​ក្បួន​ធម្មតា​យាត្រា​​កាលពី​ថ្ងៃទី៦ ​ខែធ្នូ​ ​ដោយ​ចោទ​ប្រកាន់​ថា​គ្មាន​ច្បាប់​អនុញ្ញាត​ ​និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​អះអាង​ថា​ពួក​គេ​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហា​ផ្ទៃ ​និង​អាជ្ញាធរ​ខេត្ត​សៀមរាប​រួចរាល់​អស់​ហើយ​ក្តី។​

​លោក​ ​ថា ថៃ​ ​សម្ភាស​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ​ លោក​ ​កើត សារ៉ាយ​ ​ជុំវិញ​រឿង​នេះ៖​ https://www.facebook.com/rfacambodia/videos/1034529737600439
​​​​​​
#RFAKhmer ​#Cambodia​ #HunManet​  ​ #SocialJustice#HumanRightsDay#March#pilgrimage2023​ ​#SiemReapProvince#PhnomPenh
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ​ និង​ក្រុម​យុវជន​ជាង​៣០អង្គ​ និង​នាក់​ ​កាល​ពី​ថ្ងៃទី​០៧​ធ្នូ​បាន​បន្ត​ក្បួន​ធម្មយាត្រា​ ​ដោយ​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ធំ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ក្នុង​បំណង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ ​ធានា​សេចក្តី​ថ្លៃថ្នូរ​ ​សេរីភាព​ ​និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​គ្រប់រូប។​ ​ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ខ្លះៗ​ពី​សកម្មភាព​ក្បួន​ធម្មយាត្រា​និង​ការ​រារាំង​របស់​ក្រុម​អាជ្ញាធរ៕​

#RFAKhmer#Cambodia#HumanRightsDay#SocialJustice#Marching#pilgrimage #Kampongthomprovince#PhnomPenh
Media is too big
VIEW IN TELEGRAM
ក្រុមយុវជន និងព្រះសង្ឃធ្វើ ធម្មយាត្រាដើរ ដោយថ្មើជើងដើម្បីយុត្តិធម៌សង្គម និងសិទ្ធិមនុស្ស
---
ក្រុមយុវជន និងព្រះសង្ឃជាង ៣០អង្គ/នាក់ បានចំណាយពេល៣យប់៤ថ្ងៃ ធ្វើធម្មយាត្រា ដោយថ្មើជើងក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ដើម្បីសិទ្ធិមនុស្សនៅកម្ពុជា។ ពួកគេលើកឡើងថា ការធ្វើបែបនេះ ជាសារស្នើឱ្យរដ្ឋាភិបាលធានាសេចក្តីថ្លៃថ្នូរ សិទ្ធិសេរីភាព និងផ្ដល់យុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប។
#RFAKhmer#Cambodia#HunManet #VititMuntarbhorn #KoetSaray #HumanRightsDay#SocialJustice#Marching #SiemReap #Pilgrimage #PhnomPenh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត អះអាងថារដ្ឋាភិបាលមិនបានខ្ចីលុយចិនដើម្បីសាងសង់ព្រែកជីកហ្វូណនតេជោនោះទេ
២. គណបក្សភ្លើងទៀន ជំរុញឱ្យបក្សកម្លាំងជាតិចូលរួមជាមួយ«សម្ព័ន្ធភាពឆ្ពោះទៅអនាគត»មុនពេលបោះឆ្នោតព្រឹទ្ធសភា
៣. ការសិក្សាស្រាវជ្រាវ រកឃើញថា ការធ្វើអាជីវកម្មរ៉ែមាស រំលោភសិទ្ធិមនុស្ស និងប៉ះពាល់បរិស្ថានក្នុងខេត្តចំនួន៤
៤. អតិថិជនទិញផ្ទះពីក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ទទូចឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយរឿងក្រុមហ៊ុនរំលោភកិច្ចសន្យា
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #China #Vietnam #HunManet #HunSen #FunanTechoCanal #LengNavatra #OverIndebtedness #Borey #RealEstateCrisis #GoldMiningIndustry #EquitableCambodia #WomenRights #CEDAW #SocialJustice #CandlelightParty #NationPowerParty #2023 #2023YearEndReviews
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/JemXSo8kSIU
Media is too big
VIEW IN TELEGRAM
ស្ត្រី​មួយ​ចំនួន​នៅ​កម្ពុជា​រង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ដោយ​គ្មាន​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព
---
គណៈកម្មាធិការ​នៃ​អង្គការក្រៅរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រីភេទ​ហៅ​កាត់​ថា ស៊ី-ដ (NGO-CEDAW) បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ដោយ​រក​ឃើញ​ថា ក្រុម​ស្ត្រី​ភាគច្រើន​នៅ​កម្ពុជា រង​អំពើ​ហិង្សា​ជា​ញឹកញាប់ ដោយ​ពុំ​មាន​ការ​អើពើ​ទប់ស្កាត់​ពី​សំណាក​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ ជាពិសេស​ស្ត្រី​ដែល​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌​សង្គម។
#RFAKhmer #Cambodia #HunManet #EquitableCambodia #WomenRights #CEDAW #NGOCEDAW #SocialJustice #Violence #WomenViolence #HumanRights

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី ០១ ខែមករា ឆ្នាំ២០២៤៖

១-អ្នកសិក្សាផ្នែកច្បាប់ថា បើគ្មានយុត្តិធម៌សង្គមទេ ទិវាសន្តិភាពនៅកម្ពុជានឹងមិនមានតម្លៃជាប្រវត្តិសាស្ត្រនោះទេ
២-ពលករ​ខ្មែររំពឹង​ថាអាជ្ញាធរ​ថៃ​នឹង​តាមចាប់ជនមិនស្គាល់មុខព្រួតគ្នាវាយលោក ស្រ៊ុន ស្រ៊ន គ្រូបង្រៀនកិច្ចព្រមព្រៀង២៣តុលាការឱ្យរបួស
៣-ក្រុមយុវជនខ្មែរមួយចំនួននៅប្រទេសជប៉ុនប្រកាសចូលរួមជាមួយគណបក្សកម្លាំងជាតិ
៤-ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើអាជ្ញាធរអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើជន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេច
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Japan #HunManet #HunSen #SocialJustice #CandlelightParty #NationPowerParty #TrafficAccidents #PeaceDay #NagaWorld #2023 #2024 #2023YearEndReviews #2024Countdown #NewYearCountdown #HappyNewYear2024 #HappyNewYear
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/mzX4GdiVkoU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤៖

១. អ្នកឃ្លាំមើលថា ការយឺតយូររបស់សាលាឧទ្ធរណ៍ ប៉ះពាល់សិទ្ធិប្រធានបក្សប្រឆាំង លោក កឹម សុខា
២. សមាគមអាដហុក រកឃើញថា ចៅក្រម និងព្រះរាជអាជ្ញា ប្រើសិទ្ធិហួសផ្លូវច្បាប់អំឡុងពេលសវនាការ
៣. អាជ្ញាធរថៃក្រុងបាងកក បន្តឃុំខ្លួនជនភៀសខ្លួនខ្មែរ ៧នាក់
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីដំណោះស្រាយសម្រាប់ការសាងសង់ព្រែកជីកហ្វូណនតេជោរបស់កម្ពុជានៅចំពោះមុខការប៉ះទង្គិចគ្នារវាងផលប្រយោជន៍វៀតណាម និងចិន
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #China #Vietnam #Thailand #HunManet #HunSen #KemSokha #FunanTechoCanal #SocialJustice #CNRP #CandlelightParty #NationPowerParty #CallShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/f19rwtSmwp0
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់ជុំវិញដំណោះស្រាយសម្រាប់ការសាងសង់ព្រែកជីកហ្វូណនតេជោរបស់កម្ពុជានៅចំពោះមុខការប៉ះទង្គិចគ្នារវាងផលប្រយោជន៍វៀតណាម និងចិន។
#RFAKhmer #Cambodia #China #Vietnam #Thailand #HunManet #HunSen #KemSokha #FunanTechoCanal #SocialJustice #CNRP #CandlelightParty #NationPowerParty #CallShow
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 93.30 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH