វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហគមន៍ខ្មែរកម្ពុជាក្រោម​ បន្ត​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​​ទីតាំង​​និង​ដោះ​លែងអន្ទិត​ ប៉ាង សុដា​ ក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​​កំពង់ចាម ​ចាប់​ឃុំ​ខ្លួន​និង​​ផ្សឹក​​តាំង​ពី​ថ្ងៃ​ទី​២ ​ខែកញ្ញា។ ​សំណើ​នេះ​ធ្វើ​ឡើង​ដោយ​សារតែ​អន្ទិត​ ប៉ាង​ សុដា បានចេញខ្លួន​មក​​អះអាង​​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​ថា ​លោកបាន​ប្រព្រឹត្តកំហុស ហើយ​សុខចិត្ត​សឹក។ ទោះបីជាយ៉ាងណា​ សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​​ចាត់​​ទុក​ថា ​​ការសារភាពនេះ ​ជា​ការរៀបចំ​​ និង​ធ្វើឡើង​ដោយ​បង្ខំ​។
អានអត្ថបទពេញ
#RFAKhmer #KhmerKampucheaKrom #Monk
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សមាគម​ខ្មែរ​ក្រោម​ត្រៀមផ្តល់​មេធាវី​​​ដើម្បី​ជួយ​ការពារ​ក្ដី​ដល់អតីត​​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ព្រះ​តេជគុណ​ ប៉ាង​ សុដា​​ ក្នុង​ករណី​​មាន​ការ​​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​។ ការឃុំខ្លួន ​អតីត​​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញបានបង្កើតនូវមន្ទិល​សង្ស័យជាច្រើន​ពីចេតនារបស់អាជ្ញាធរ​​ដោយសារ​តែអាជ្ញាធរនៅមិនទាន់បង្ហាញជា​សាធារណៈពី​បទចោទ​ប្រកាន់​ប្រឆាំង​លោក ប៉ាង​ សុដា នៅឡើយទេ។
អានអត្ថបទពេញ
#RFAKhmer #Monk #KK
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ព្រៃ​ស​​​ក្រោយ​​​អាជ្ញាធរ​ចាប់​ផ្សឹក​​ និង​បាត់​ដំណឹង​​ជិត​ពីរ​សប្ដាហ៍​។​ សមាគម​​ខ្មែរ​ក្រោម​​ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​ឲ្យ​ដឹង​ថា​ ការ​ចាប់​ឃុំ​​​អតីតសង្ឃ​រូប​នេះ​ពាក់ព័ន្ធ​ការចោទ​ប្រកាន់​ថា ​រារាំង​វិធាន​បង្ការ​ជំងឺ​កូវីដ-១៩ និង​មិន​បាន​​អនុត្តតាម​សន្យា​ជា​មួយ​សមត្ថកិច្ច។
អានអត្ថបទពេញ
#RFAKhmer #HumanRights #Monk #KKK
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អតីតព្រះ​សង្ឃ​ដែល​ជា​សកម្មជនការពារព្រៃ​ឡង់ ​និង​ជាសកម្មជន​នយោបាយ​ម្នាក់​ គឺ​លោក វឿន វាសនា ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ ​រក្សា​ជំហរ​ថា​ នឹង​បន្ត​សកម្មភាព​សង្គម​ និង​ការពារ​ព្រៃឈើ ​ដើម្បី​ផលប្រយោជន៍​ជាតិ ​បើ​ទោះ​បី​ជាលោក ​ហ៊ុន សែន ​ប្រកាស​តាម​ចាប់​ខ្លួន​លោក​ក្តី​។ តើ​អតីត​សង្ឃជា​សកម្មជន​ព្រៃ​ឡង់​រូ​បនះ មាន​ប្រវត្តិ​តស៊ូ​បែប​ណា​ដើម្បី​ការពារព្រៃឈើ?
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #Monk #Forest #PreyLang #VouenVeasna
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ព្រះសង្ឃ មួយ អង្គដែល ភៀស ព្រះកាយ នៅ ប្រទេសថៃ ព្រះនាម បូរ បេត ត្រូវបាន អាជ្ញាធរថៃ ចាប់ផ្សឹក និង ប្រឈម បញ្ចូន ទៅ ដាក់ ទោស ទណ្ឌ នៅ កម្ពុជា។ រូបភាព ជាច្រើន សន្លឹក ដែល បង្ហោះ នៅលើ ហ្វេសប៊ុក (Facebook) បង្ហាញថា អាជ្ញាធរថៃ ជាច្រើននាក់ បាន ចាប់ ព្រះកាយ ព្រះអង្គ បូរ បេត ហើយ នឹង មាន រូបភាព ដែល អាជ្ញាធរថៃ ឈរមើល ព្រះអង្គ ស្លៀក ពាក់ ខោអាវ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #Monk #CNRP
សាលាឧទ្ធរណ៍ បាត់ដំបង គ្រោង ប្រកាស សាលដីកា សំណុំរឿង របស់ ព្រះសង្ឃ លួន សុវ៉ាត នៅ ថ្ងៃទី២៣ ខែធ្នូ ខាងមុខ ក្រោយ បញ្ចប់ សវនាការ នៅ ថ្ងៃទី៨ ខែធ្នូ នេះ។ សំណុំរឿង នេះ ពាក់ព័ន្ធ នឹង ការ កាត់ទោស កំបាំងមុខ របស់ សាលាដំបូង ខេត្តសៀមរាប ថា ព្រះអង្គ បាន ប្រព្រឹត្ត អំពើ «រំលោភ សេពសន្ថវៈ» និង «បរិហារកេរ្តិ៍ ជា សាធារណៈ»។ មន្ត្រី សិទ្ធិមនុស្ស រំពឹង ថា តុលាការ ជាន់ខ្ពស់ មួយ នេះ នឹង សម្រេច ក្ដី នេះ ដោយ ឯករាជ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Monk #ExiledMonk #LuonSovath
ព្រះអង្គ បូរ បេត បាន​និមន្ត​ចាកចេញ​ពី​ប្រទេសថៃ​ដោយ​សុវត្ថិភាព​ហើយ​កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃទី១២ ខែធ្នូ។ ពេលនេះ ព្រះអង្គ​កំពុង​គង់​នៅលើ​យន្តហោះ​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ស្វីស (Switzerland) ជា​ទឹកដី​សេរីភាព​ដែល​ព្រះអង្គ​ទទួលបាន​សិទ្ធិជ្រកកោន​ផ្នែកនយោបាយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #departed #Monk #BorBet
ក្រុមអ្នកសិទ្ធិមនុស្សជាតិ អន្តរជាតិ អ្នកវិភាគនយោបាយ និងអ្នកសកម្ម ការងារសង្គមមើល​ឃើញ​ថា ​សិទ្ធិ​ចូលរួម​នយោបាយ​របស់​ពលរដ្ឋបាន​ធ្លាក់​ដុន​ដាប​កាន់តែខ្លាំង ដែលសូម្បីព្រះសង្ឃព្រះពុទ្ធសាសនា​ក៏ត្រូវចាត់ទុកជា​គោលដៅ​ក្នុងការធ្វើទុក្ខ​បុក​ម្នេញ ដោយសារតែការ​អនុវត្ត​សិទ្ធិសេរីភាព ដែលធានាដោយច្បាប់បន្ថែមទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #Monk
ព្រះសង្ឃ ការពារព្រៃឈើ ដែលគង់ នៅតំបន់ ព្រៃសង្ឃ សហគមន៍ រុក្ខាវ័ន ខេត្តឧត្តមានជ័យ ខ្វះខាត ចង្ហាន់ ដោយ សារ តែ មិន មាន ពុទ្ធបរិស័ទ យក ទេយ្យទាន ទៅ ប្រគេន។ ថ្វីត្បិត តែ រដូវ កាល កាន់ បិណ្ឌ នៅ គ្រប់ វត្តអារាម ប្រហែល ជា សម្បូរ ចង្ហាន់ ក៏ ដោយ ចុះ ក៏ព្រះសង្ឃ ដែល តែងតែ ខ្វល់ ខ្វាយ លើ ការ អភិរក្ស ព្រៃ ធម្មជាតិ គង់នៅ ព្រៃសង្ឃ សហគមន៍ រុក្ខាវ័ន ដោយ គ្មាន ការ ឧបត្ថម្ភ ពី សំណាក់ ពុទ្ធបរិស័ទ ដូច វត្ត ដទៃ នោះ ឡើយ។

👉 អានអត្ថបទពិស្តារ៖

#RFAKhmer #Cambodia #Politics #Monk #PchumBen
ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ប្តូរផ្តាច់​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​

​ព្រះ​តេជគុណ​ ​ថូ ធូរស់​ ​ចំណាយ​ពេល​ជិត​​១០ឆ្នាំ​ដើម្បី​ការពារ​ធនធាន​​ធម្មជាតិ​ នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ ​ខេត្ត​ឧត្តរ​មាន​ជ័យ។​​ ព្រះអង្គ​ធ្វើ​កិច្ច​ការ​ការងារ​អភិរក្ស​ព្រៃ​នេះ​ ​ដោយ​ស្ម័គ្រចិត្ត​ ​ជា​មួយ​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន។​ ​ទោះ​បី​ជា​ធ្លាប់​រង់​ការ​គំរាម​កំហែង​ ​និង​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​ថា​ព្រះអង្គ​ជា​ក្រុម​ប្រឆាំង​ ​ដោយ​សារ​តែ​ការពារ​​ព្រៃឈើ​​​ប៉ះពាល់​ប្រយោជន៍​អ្នក​មាន​លុយ​ មាន​អំណាច​ចំនួន​ក៏​ដោយ ​​ក៏ប៉ុន្តែ​ ព្រះ​អង្គ​​ប្ដេជ្ញា​ថា​នឹង​បន្ត​ការពារ​​ព្រៃ​​​​សហគមន៍​​មួយ​នេះ​ឱ្យ​បាន​គង់​វង្ស។​ សូមទស្សនាសេចក្តីរាយណ៍របស់លោក​ ​នៅ វណ្ណារិន​ ​​ជា​វីដេអូដោយចុចនៅត្រង់នេះ៖ https://fb.watch/kL9raS2ffP/

#RFAKhmer #Cambodia #forestkh #logging #loggingkh #monk #environmentalActivists #Deforestation

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉

/ rfakhmervideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​ក្រោម​ចាត់​ទុក​ការ​ផ្សឹក​ព្រះសង្ឃ និង​ចាប់​ខ្លួនសកម្មជន​ជា​អំពើ​រំលោភ​ច្បាប់
---
ពលរដ្ឋ​ខ្មែរ​ក្រោម​ចាត់​ទុក​ការ​ផ្សឹក​សកម្មជន​សង្ឃ និង​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​ពីរ​នាក់​ជា​អំពើ​រំលោភ​ច្បាប់ និង​អមនុស្សធម៌​។ មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ ចាត់ទុក​ចំណាត់ការ​របស់​ប្រទេស​វៀតណាម​នេះ ជា​ការ​រំលោភ​សិទ្ធិ​ជំនឿ​សាសនា​ធ្ងន់ធ្ងរ ហើយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ គួរ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស វៀតណាម​លើ​ករណី​ទាំង​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #KhmerKrom #Monk #HumanRights #Activist #Law #Vietnam #Democracy #Religiousbelief #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យុវជន​ចូល​សាង​ផ្នួស​រយៈពេល​ខ្លី​ដើម្បី​អប់រំ​ចិត្ត​ក្នុង​បុណ្យ​វិសាខ​បូជា
---
ពលរដ្ឋ និង​យុវជន​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ចូលរួម​បួស​ជា​ព្រះសង្ឃ និង​ដូនជី រយៈពេល​មួយ​សប្ដាហ៍ ក្នុង​ថ្ងៃ​បុណ្យ​វិសាខបូជា ដើម្បី​អប់រំ​ចិត្ត តាមរយៈ ​ការ​ប្រតិបត្តិ​សមាធិ និង​រក្សាសីល​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Battambang #Buddhism #VisakBochea #VisakBocheaDay #Monk #Nun #Meditation #Precepts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer