វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ សម្រេច​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​បណ្ដឹង​របស់​ពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​អ្នកស្រី ជា ខេង ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ លោក ស៊ុយ សែម ទៅ​ពេល​ក្រោយ។ ការសម្រេច​នេះ ធ្វើ​ឲ្យ​ក្រុម​តំណាង​សហគមន៍ឡពាង ខកចិត្ត​ជា​លើក​ទី​២ ព្រោះ​​ពួកគាត់​ត្រូវ​ខាតបង់​ពេល​វេលា និង​ចំណាយ​ថវិកា​អស់​ច្រើន ដើម្បី​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់​ឆ្នាំង ​មក​រាជធានីភ្នំពេញ តាម​ដីកា​កោះ​របស់តុលាការ​ម្ដងៗ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Land #Lorpeang #KompongChhnang
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
លោក ស្ងួន ញឿន ក្នុង​វ័យ​៤៣ ឆ្នាំ តែងតែ​នាំមុខ​ស្វែងរក​កិច្ច​អន្តរាគមន៍​ជាមួយ​អ្នក​ភូមិ​ឡពាង​មិន​ដែល​រាថយ ឬ​ភ័យ​ខ្លាច​ឡើយ បើ​ទោះ​បី​គាត់​ធ្លាប់​ជាប់​ពន្ធនាគារ ២​ដង និង​កំពុង​ជាប់​បណ្ដឹង​ជាច្រើន​នៅ​តុលាការ​ក្ដី។ សកម្មជន​ដែល​ចេញ​តវ៉ា​ដីធ្លី​ជិត​២០​ឆ្នាំ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​(​#KDC) របស់​អ្នកស្រី ជា ខេង ជា​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពលលោក ស៊ុយ សែម កំពុងបន្ត​ដង្ហោយ​រក​យុត្តិធម៌។

អានអត្ថបទពិស្តារស្តីពីជីវិតសកម្មជនដីធ្លីលោកស្ងួនញឿន៖

#RFAKhmer #Land #Landdispute #Lorpeang #KDC
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ ២០២៣៖

១. ព្រះមហាក្សត្រកោះហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតចូលប្រជុំសភាលើកដំបូងថ្ងៃទី២១ ខែសីហា
២. ក្រុមយុវជនស្នើឱ្យលោក ហ៊ុន ម៉ាណែត កែប្រែប្រព័ន្ធតុលាការ ឱ្យក្លាយជាស្ថាប័នឯករាជ្យ
៣. សកម្មជនបរិស្ថានបារម្ភខ្លាចបាត់បង់ធនធានធម្មជាតិកាន់តែច្រើន ក្រោយរដ្ឋាភិបាលកែប្រែផ្ទៃដីតំបន់ការពារ
៤. សាលាឧទ្ធរណ៍ភ្នំពេញបន្តបើកសវនាការលើអ្នកភូមិឡពាង៥នាក់ ដែលមានជម្លោះដីធ្លីជាមួយភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ
---
#RFAKhmer #Cambodia #HunSen #HunManet #King #KingOfCambodia #NorodomSihamoni #CandlelightParty #ShamElection #PrimeMinister #PowerTransfer #DynasticRules #CambodiaFamilyRun #JudicialSystem #EnvironmentalActivists #NationalParks #CourtKH #AppealCourt #Landdispute #Lorpeang #CheaKheng #SuySem
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/2cvTRxwD6g4
Media is too big
VIEW IN TELEGRAM
ប្រជាសហគមន៍ឡពាងខេត្តកំពង់ឆ្នាំងប្រឹងត្រដររស់ទាំងលំបាកក្រោយពីបាត់បង់ដីធ្លីជាង២០ឆ្នាំ
---
ប្រជាសហគមន៍ឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រឹងត្រដររស់ទាំងលំបាក ដោយសារគ្មានតែដីអាស្រ័យផល ក្រោយពីប្រពន្ធអតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានរំលោភយកជាង២០ឆ្នាំ ដោយគ្មានផ្ដល់សំណងសមរម្យ។
#RFAKhmer #Cambodia #HunManet #LorPeang #LandDispute #LandRights #KDC #SuySem #CheaKheng

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សហគមន៍ឡពាងកាន់តែជួបទុក្ខលំបាកក្នុងជីវភាព ក្រោយអ្នកមានលុយនិងមានអំណាចរំលោភយកដីរបស់ពួកគាត់ជាង១០០ហិកតារ
---
ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានអូសបន្លាយអស់ជាង២ទសវត្សរ៍ ធ្វើឱ្យពលរដ្ឋខ្លះ ធ្លាក់ខ្លួនក្រីក្រ ហើយរស់នៅដោយគ្មានទីពឹង។ ទោះជាកន្លងទៅ ប្រជាសហគមន៍ទាំងនោះ បានចេញតវ៉ារហូតអ្នកខ្លះ ជាប់ពន្ធនាគារ ៤ទៅ៥ឆ្នាំ និងអ្នកខ្លះទៀត រហូតដល់បាត់បង់ជីវិតក៏ដោយ ប៉ុន្តែ ពុំទាន់មានដំណោះស្រាយនោះឡើយ។ ពលរដ្ឋម្នាក់ លោកស្រី អ៊ុំ សុភី ប្រាប់វិទ្យុអាស៊ីសេរីថា ចាប់តាំងពីបាត់បង់ដីធ្លីជាង២០ឆ្នាំ ដោយសារតែក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ អ្នកស្រី ជា ខេង ប្រពន្ធអតីតរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម រំលោភយកអស់មក គ្រួសារលោកស្រី រស់ទាំងលំបាក ពុំមានចំណូលត្រឹមត្រូវ។
#RFAKhmer #Cambodia #HunManet #LorPeang #LandDispute #LandRights #KDC #SuySem #CheaKheng #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រជាសហគមន៍ឡពាងខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អ្នកមានអំណាចធ្លាក់ខ្លួនរកជន្លេនលក់ ដើម្បីដោះស្រាយជីវភាព
---
ប្រជាសហគមន៍ឡពាង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើររកជន្លេនលក់ ដើម្បីបានលុយកាក់ដោះស្រាយជីវភាព បន្ទាប់ដីស្រែចម្ការរាប់ពាន់ហិកតាររបស់ពួកគេ ត្រូវបានក្រុមហ៊ុន ខេ.ឌី.ស៊ី ( KDC) របស់ភរិយាអតីតរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ច្បាមយកអស់។
#RFAKhmer #Cambodia #HunManet #LorPeang #LandDispute #LandRights #KDC #SuySem #CheaKheng

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH