វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.7K photos
1.37K videos
70 files
7.28K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N) ​រក​ឃើញ​ថា​ ​ព្រៃ​សហគមន៍​ភ្នំ​សេះ​ ​ឋិត​ក្នុង​ឃុំ​អូរ​គ្រៀ​ង​ ​ស្រុក​សំបូរ​ ​ខេត្ត​ក្រចេះ​ កំពុង​ឈាន​ទៅ​រកការ​បាត់បង់​ទាំងស្រុង​ ​ដោយ​សារ​ចលនា​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​ ​ហើយ​ករណី​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​និរន្តរភាព​ព្រៃ​សហគមន៍​ ​និង​បរិស្ថាន​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Forestry #CYN
ក្រុម​​អង្គការ​សង្គមស៊ីវិល ​អ្នកស្រឡាញ់​បរិស្ថាន ​និង​ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាង​ ២០ ​ស្ថាប័ន (២២) បាន​ដាក់​ញត្តិ​ជា​ថ្មី​ទៀត ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ ពលរដ្ឋ សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល ​ដែល​រក​ឃើញ ​បទល្មើស​ព្រៃឈើ ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។ ពួកគេ​ទទូច​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ​ត្រូវ​បើក​លំហរ​សិទ្ធិ​សេរីភាព​ចុះល្បាត​ព្រៃ​ ក្នុង​តំបន់​ការពារ​ធម្មជាតិ​ឡើង​វិញ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #PreyLang #CYN
យុទ្ធនាការ​ជិះកង់​ជុំវិញ​តំបន់​ព្រៃឡង់ និង​ព្រៃ​ព្រះរកា របស់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន បាន​ធ្វើ​ដំណើរ​ដល់ ស្រុក​សង្គមថ្មី ខេត្តព្រះវិហារ​ហើយ នៅរសៀល​ថ្ងៃ​ទី១១ ឧសភា។ ក្រុម​យុវជន ២៥នាក់ បាន​ចាប់​ផ្ដើម​ជិះកង់ ដោយ​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ធំ កាល​ពី​ម្សិលមិញ​រហូត មក​ទល់​ពេល​នេះ ធ្វើដំណើរ​បាន​ប្រវែង​ជាង ១១៣គីឡូ​ម៉ែត្រ​ហើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #environment #CYN #youth #PreyLang
Media is too big
VIEW IN TELEGRAM
សមាគមបណ្ដាញយុវជនកម្ពុជា (CYN) រកឃើញបទល្មើសជួញដូរសត្វព្រៃបន្តកើតមាននៅតំបន់ព្រៃឡើង
---
សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ដែលធ្វើការផ្នែកតស៊ូមតិលើបញ្ហាជួញដូរសត្វព្រៃ និងទប់ស្កាត់បទល្មើសព្រៃឈើ បានចេញរបាយការណ៍ទំហំ៥៧ទំព័រ កាលពីថ្ងៃទី១៥ ខែកញ្ញាថា បទល្មើសជួញសាច់សត្វព្រៃ នៅតែបន្តកើតមាន ហើយសាច់សត្វព្រៃទាំងនោះ ដាក់លក់នៅតាមភោជនីយដ្ឋាន ទីផ្សារ និងតំបន់ទីប្រជុំជន ដោយពុំមានមន្ត្រីអាជ្ញាធរណាចុះបង្ក្រាបនោះឡើយ។ ការលើកឡើងនេះ នៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី ការជួញដូរសាច់ព្រៃនៅជុំវិញព្រៃឡង់ នៃប្រទេសកម្ពុជា ដែលធ្វើមួយព្រឹកនៅរាជធានីភ្នំពេញ ហើយមានយុវជនចូលជិត១០០នាក់ ក្នុងនោះ ក៏មានសមាជិកបណ្ដាញព្រៃឡង់មកពីខេត្តផ្សេងៗ ផងដែរ។
#RFAKhmer #Cambodia #HunManet #HengKimHong #CYN #Environment #WildlifeTrade #EndangeredWildlife #SOS

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១៦ ខែ កញ្ញា ឆ្នាំ២០២៣៖

៚ សាលាឧទ្ធរណ៍បន្តឃុំខ្លួនសកម្មជនបក្សភ្លើងទៀន៣នាក់ នៅពន្ធនាគារ
៚ អ្នកឃ្លាំមើលថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តត្រូវការចិនជាខ្នងបង្អែក
៚ សង្គមស៊ីវិលថា កម្ពុជាត្រូវពង្រឹងច្បាប់ ខណៈអាមេរិកសន្យាជួយប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
៚ សមាគមបណ្ដាញយុវជនកម្ពុជា រកឃើញបទល្មើសជួញដូរសត្វព្រៃបន្តកើតមាននៅតំបន់ព្រៃឡង់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunManet #XiJinping #DiamondHexagonCooperation #HunManetCabinet #CandlelightParty #CLPActivists #EngSroy #VongRunny #TochThoeung #PoliticalPrisoners #HumanTrafficking #HengKimHong #CYN #Environment #WildlifeTrade #EndangeredWildlife #SOS
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/hvabE1r8TNY
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ជិះ​កង់​ដើម្បី​បរិស្ថាន បាន​ធ្វើ​ដំណើរ​មក​ដល់​ស្រុក​ឈូក ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃទី១៦ ឧសភា។ ពួកគេ​បាន​ជិះ​កង់​ចម្ងាយ​ជាង​១​រយ (១១០) គីឡូម៉ែត្រ ចេញពី​ទីស្នាក់ការ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពត។ គិត​ត្រឹម​រសៀល​ថ្ងៃទី១៦ ឧសភា នេះ ក្រុម​យុវជន បាន​ធ្វើ​ដំណើរ​ចម្ងាយ​ប្រមាណ​៨​រយ (៨០០) គីឡូម៉ែត្រ​ហើយ ក្រោយ​ពី​ចេញ​ដំណើរ​ពី​ក្រុង​បាន​លុង ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​៦ ឧសភា កន្លង​ទៅ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/environment/follow-up-youth-ride-bicycle-to-protect-environment-05162024085054.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #CambodianYouthNetwork #CYN #Environment #WorldEnvironmentDay2024 #WED2024 #1000KmCycling #P2ACE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer