វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សេដ្ឋកិច្ច​កម្ពុជា​ កំពុង​តែ​ត្រដរ​ខ្យល់
---
ស្របពេល​ដែល​ពលរដ្ឋ​កម្ពុជា ​នឹង​នាំគ្នា​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា​នេះ ភាពមិន​ប្រាកដប្រជា​កំពុងតែ​គ្រប​ដណ្ដប់​លើ​សេដ្ឋកិច្ច​​កម្ពុជា ​ដែល​តាម​ធម្មតា​មាន​ភាព​រឹងមាំ...។ បញ្ហា​ទាំងនេះ ​កំពុង​ប៉ះពាល់​ដល់​គ្រប់​វិស័យ​ទាំងអស់​នៅ​ក្នុង​សង្គម រាប់ចាប់​តាំង​ពី​អ្នកមាន​បំផុត​រហូត​ដល់​​អ្នកក្រីក្រ​បំផុត។ បញ្ហា​ទាំងនេះ​ ក៏​កំពុង​ធ្វើ​ឱ្យ​ធនាគារ​នានា​ ដែល​កំពុង​កាន់កាប់​ចំនួន​កម្ចី​មិន​ទាន់​សង ព្រួយបារម្ភ។ ​ការណ៍​នេះ​ អាច​ជា​ប្រផ្នូល​នៃ​វិបត្តិ​ហិរញ្ញវត្ថុ នេះ​បើ​យោង​តាម​ធនាគារ​ពិភពលោក (World Bank)។

ការ​បន្ត​និរន្តរភាព​ផ្នែក​នយោបាយ ​មើល​ទៅ​ទំនង ​ដូចជា​មាន​ការធានា​តាម​រយៈ​ផែនការ​នៃ​ការផ្ទេរ​អំណាច​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ ថាតើ​មនុស្ស​ជំនាន់​ក្រោយ​អាច​កាន់អំណាច​បាន ឬ​អត់នោះ គឺ​អាច​អាស្រ័យ​ទៅលើ​ការណ៍​ដែល​ថា តើ​លោក ហ៊ុន ម៉ាណែត អាច​យក​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​​សេដ្ឋកិច្ច​របស់​លោក មក​ដោះស្រាយ​​វិបត្តិសេដ្ឋកិច្ច​​នេះ​ បាន​ល្អ​ដែរ​ឬទេ ខណៈ​គាត់​នឹង​ហែល​ឆ្លង​នូវ​បញ្ហា​ប្រឈម​ជាច្រើន​មិន​ដូច​អ្វី ​ដែល​ឪពុក​របស់​គាត់​ធ្លាប់​ជួប​ប្រទះ​ កាលពី​ពេល​មុន​ទាល់តែ​សោះ​នោះ៕
---
អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/cambodia-economy-electionkh-07212023175121.html
អាន​អត្ថបទ​អង់គ្លេស៖ https://www.rfa.org/english/news/cambodia/cambodia-economy-election-07202023095432.html
---
#RFAKhmer #Cambodia #HunSen #HunManet #EconomicCrisis #FinancialCrisis #RealEstateKH #PropertiesKH #ConstructionKH #TourismKH #ElectionKH2023 #ShamElection #WorldBank
ការបោះឆ្នោត​មាន​តែ​ឈ្មោះ, សេដ្ឋកិច្ច​កម្ពុជា​កំពុង​ត្រដរ​ខ្យល់, អស់​ពី​ឪ ឥឡូវ​ដល់​វេន​កូនៗ​ របស់​ពួកគេ​វិញ​ម្តង, ប្រវត្តិ​គណបក្ស​ចូលរួម​ការបោះឆ្នោត​បង្គ្រប់​កិច្ច​ឆ្នាំ២០២៣… តើ​ប្រិយមិត្ត​បាន​អាន​អត្ថបទ​ទាំងនេះ​ហើយ​ឬនៅ?
👉 ការបោះឆ្នោត​មាន​តែ​ឈ្មោះ៖ https://www.rfa.org/khmer/news/politics/hunsen-national-election-2023-07202023231058.html
👉 សេដ្ឋកិច្ច​កម្ពុជា​កំពុង​ត្រដរ​ខ្យល់៖ https://www.rfa.org/khmer/news/politics/cambodia-economy-electionkh-07212023175121.html
👉 អស់​ពី​ឪ ឥឡូវ​ដល់​វេន​កូនៗ​របស់​ពួកគេ​វិញ​ម្តង៖ https://www.rfa.org/khmer/news/politics/2023electionnepotismkh-07222023115417.html
👉 ប្រវត្តិ​គណបក្ស​ចូលរួម​ការបោះឆ្នោត​បង្គ្រប់​កិច្ច​ឆ្នាំ២០២៣៖ https://www.rfa.org/khmer/news/politics/2023electionparties-07222023131917.html
---
#RFAKhmer #Cambodia #HunSen #HunManet #ElectionKH2023 #ShamElection #DynasticRule #NepotisticPractices #EconomicCrisis #FinancialCrisis #RealEstateKH #ConstructionKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ ២០២៣៖

១. លោក ហ៊ុន សែន មិនហ៊ានឱ្យលោក ស ខេង ធ្វើជាប្រធានរដ្ឋសភាថ្មីទេ
២. សង្គមស៊ីវិលបារម្ភពីអត្រាធ្លាក់ចុះជិតពាក់កណ្តាល នៃតំណាងរាស្ត្រជាស្ត្រី បើធៀបនឹងអាណត្តិមុនៗ
៣. អ្នកវិភាគថា កម្ពុជានឹងប្រឈមវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារមិនអាចរកចំណូលគ្រប់សម្រាប់ការចំណាយ
៤. ពលរដ្ឋជាច្រើនគ្រួសារ នៅក្រុងភ្នំពេញដាក់លក់ផ្ទះ និងដី ដើម្បីយកប្រាក់សងបំណុលធនាគារ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #NationalAssembly #HunSen #HengSamrin #SarKheng #HunManet #ShamElection #ElectionKH2023 #Elections #DynasticRules #CambodiaFamilyRun #Gender #EconomicCrisis #FinancialCrisis #RealEstateKH #ConstructionKH #Debt #Bank #PhnomPenh
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/LeuKgGG7vjA
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣៖

៚អង្គការអន្តរជាតិស្នើឱ្យកម្ពុជាទម្លាក់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខលើ​ប្រព័ន្ធ​អ៊ិនធឺណិត
៚គ្រោះទឹកជំនន់បំផ្លាញកសិផលរបស់ពលរដ្ឋ និងផ្លូវថ្នល់នៅខេត្តមួយចំនួន
៚អ្នកវិភាគថាក្រសួងមហាផ្ទៃនឹងមិនអាចលុបបំបាត់ ការយកប្រាក់ក្រៅផ្លូវការនៅច្រកព្រំដែន
៚អាជ្ញាធរខេត្តព្រះសីហនុមិនទាន់ចាត់វិធានការលើសំណង់អគារខ្មោចដែលធ្វើឲ្យខូចសោភ័ណភាពទីក្រុង
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #SecurityCyberLaw #Sihanoukville #RealEstateKH #PropertiesKH #ConstructionKH #TourismKH #Environment #Flood #Economy #Farm #Farmer
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/B-dQL5SXbhw