វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​រាជធានី​ភ្នំពេញ​លេចធ្លោ​ម្នាក់​ ​គឺ​អ្នកស្រី​ ​ប៉ី​ប៉ី​ ​លី​ ​ដែល​មានឈ្មោះ​ពិត​ ​ធី​ ​សុខា​ ​នៅ​ថ្ងៃ​ទី​ ​២​៥​ ​មេសា​នេះ​ ​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ ​ឲ្យ​បើក​ការស៊ើបអង្កេត​ ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ​ដែល​អ្នកស្រី​អះអាង​ថា​ ​ជា​ករណី​ប៉ុនប៉ង​សម្លាប់​ ​និង​គំរាមកំហែង​ផ្នែក​នយោបាយ​លើ​មក​លើ​រូប​នាង​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​មេសា​ ​។​ ​ការ​ប្ដឹង​នេះ​ ​ធ្វើឡើង​ ​ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ ​នៅ​មិនទាន់​ចាប់ខ្លួន​ជន​សង្ស័យ​មក​អនុវត្ត​ច្បាប់​នៅឡើយ​៕​

#RFAKhmer #Cambodia #Politics #ElectionKH2023 #CandleLightParty #PoliticalViolence #PhysicalAssaults #PeypeyLy
---
👉 ទស្សនាវីដេអូ៖ https://fb.watch/k7m_cmD6vJ/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រោមម្លប់​ដំបូល ​«សន្តិភាព» ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុម​អ្នករិះគន់ និង​សកម្មជន​បក្សប្រឆាំង​មិន​តិចទេ​ បាន​រងនូវ​ការលួច​វាយប្រហារ​ដោយ​ហិង្សា​ទាំងកណ្តាល​ថ្ងៃត្រង់។ កំណត់ត្រា​របស់​វិទ្យុអាស៊ីសេរី បង្ហាញ​ថា គិតចាប់តាំង​ពី​ដើម​ឆ្នាំ២០១៩ រហូតមក​ទល់​ចុង​ខែមេសា ឆ្នាំ២០២៣​ នេះ យ៉ាងហោច​ណាស់ មាន​សកម្មជន​បក្សប្រឆាំង និង​សកម្មជន​សង្គម ជិត ៥០នាក់ ត្រូវបាន​គេ​លួច​វាយប្រហារ​យ៉ាងហិង្សា៕
#RFAKhmer #Cambodia #HunSen #ThanksPeace #PoliticalViolence #PhysicalAssaults
---
👉 ទស្សនាវីដេអូ៖ https://www.youtube.com/shorts/HRvhObJCTm0

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អំពើ​ហិង្សា​នយោបាយ​ក្នុង​រជ្ជកាល​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៦នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់គុក និង​មនុស្ស​២នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​ឱ្យ​រង​របួស​ជាបន្តបន្ទាប់​ក្នុង​រយៈពេល​មិន​ដល់​១ខែ​នៃ​ការដឹកនាំ​ប្រទេស​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ករណី​ទាំងនេះ ​រង​នូវ​ការសង្ស័យ​ថា អាច​ជាប់ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នយោបាយ៕
#RFAKhmer #Cambodia #HunSen #HunManet #ArbitraryArrests #PoliticalViolence #CandlelightParty #NyNak #PhornPhanna #VerticalVideo #Trending #Reels #Shorts

👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/ex-political-prisoner-who-was-jailed-for-saying-i-would-buy-masks-for-my-chickens-to-prevent-covid-19-was-severely-beaten-by-unidentified-men-09122023133653.html

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អ្នករិះគន់​រឿង​ «ទិញ​ម៉ាស់​ពាក់​ឱ្យ​កូនមាន់» ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ឱ្យ​របួស​ធ្ងន់
---
អតីត​អ្នកទោស​មនសិការ និង​ជា​អ្នកជំនាញ​កសិកម្ម លោក នី ណាក់ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រឿង ​«ទិញ​ម៉ាស់​ពាក់​ឱ្យ​កូនមាន់»​ ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ព្រួត​វាយ​ឱ្យ​របួស​ក្បាល​ធ្ងន់ កាលពី​រសៀល​ថ្ងៃទី១២ ខែកញ្ញា។ ប្រពន្ធ​លោក នី ណាក់ អះអាង​ថា រឿង​នេះ​ជា​ការធ្វើ​ទុក្ខបុកម្នេញ ដោយសារ​តែ​លោក​ហ៊ាន​រិះគន់​បញ្ហា​ក្នុង​សង្គម​ពិសេស​រឿងរ៉ាវ​ទាក់ទង​នឹង​វិស័យ​កសិកម្ម។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទទូច​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ស៊ើបអង្កេត​រក​អ្នកប្រព្រឹត្ត​មក​ផ្តន្ទាទោស​ និង​បិទ​បញ្ចប់​សំណុំ​រឿង​លបវាយ​ធ្វើ​បាប​អ្នកសកម្ម​ការងារ​សង្គម​នេះ​ កុំ​ឱ្យ​កើត​មាន​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​តទៅ​ទៀត។
#RFAKhmer #Cambodia #HunManet #HunSen #NyNak #PoliticalViolence

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ប្រពន្ធ​លោក នី ណាក់ ស្នើ​អាជ្ញាធរ​ឱ្យ​ពន្លឿន​ការស្រាវជ្រាវ​រក​ជនល្មើស
---
ប្រពន្ធ​លោក នី ណាក់ ដែល​ត្រូវ​ជន​មិន​ស្គាល់​លប​វាយ​ឱ្យ​រង​របួស​ធ្ងន់ លោកស្រី សុខ ស៊ីណែត ស្នើ​អាជ្ញាធរ​ឱ្យ​ពន្លឿន​ការស្រាវជ្រាវ​រក​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ លោកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​កាលពី​ថ្ងៃទី១៣ ខែកញ្ញា ក្នុង​ពេល​សមត្ថកិច្ច​មក​សាកសួរ​ពី​រឿងរ៉ាវ​កើតឡើង​ដល់​មន្ទីរពេទ្យ​ដែល​លោក នី ណាក់ កំពុង​សម្រាក​ព្យាបាល៕
#RFAKhmer #Cambodia #HunManet #HunSen #NyNak #PoliticalViolence #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ទស្សនៈរបស់មហាជនមួយចំនួនលើបណ្តាញសង្គមអំពីការប្រើហិង្សាលើលោក នីណាក់
---
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន លើបណ្តាញសង្គមបង្ហាញក្តីបារម្ភចំពោះសុវត្ថិភាពសង្គម ក្រោយមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ប្រើហិង្សាព្រួតវាយ លោក នី ណាក់ ឱ្យរបួសធ្ងន់កាលពីពេលថ្មីៗ នេះ។ អ្នកខ្លះថា ករណីនេះ ជាការសបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺគ្មានអ្វីចម្រើនថ្មី និងមិនខុសពីរដ្ឋាភិបាលចាស់ ដែលដឹកនាំដោយឪពុករបស់លោកជិត៤០ឆ្នាំមកហើយនោះទេ។
#RFAKhmer #Cambodia #HunManet #HunSen #NyNak #PoliticalViolence

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៉ឺតសុន (Phil Robertson) ថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ព្យាយាម«បង្កើតបរិយាកាសភ័យខ្លាច»ដល់សកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃ និងធ្វើយ៉ាងណាឱ្យប្រទេសថៃលែងមានសុវត្ថិភាព។ លោកថា ការធ្វើដូច្នេះមិនត្រឹមតែរំលោភបំពានសិទ្ធិមនុស្សប៉ុណ្ណោះទេ តែថែមទាំងរំលោភបំពានលើអធិបតេយ្យរបស់ប្រទេសថៃផងដែរ៕

👉 ទស្សនាបទសម្ភាសន៍ពិស្តារ៖ https://www.youtube.com/watch?v=8U5DzPe8Bso&t=60s

---

#RFAKhmer #Cambodia #Thailand #HunManet #HunSen #NyNak #PhornPhanna #PoliticalViolence #PhilRobertson #HRW #HumanRightsWatch
Media is too big
VIEW IN TELEGRAM
លោក នី ណាក់ ថា ការវាយ​ប្រហារ​លើ​រូបលោក​មិនមែន​ជា​អំពើ​ប្លន់​ទេ
---
អ្នកជំនាញ​កសិកម្ម​ លោក នី ណាក់ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​សប្ដាហ៍​មុន​ លើក​ឡើង​ថា អំពើ​វាយ​ប្រហារ​លើ​រូប​លោក​នេះ គឺ​មិនមែន​ជា​ការ​ប៉ុនប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ​ទេ។ ការ​លើក​ឡើង​នេះ ​ឆ្លើយតប​នឹង​​ការ​លើកឡើង​របស់​អាជ្ញាធរ​ដែល​បាន​សន្និដ្ឋាន​បឋម​ថា ការ​វាយ​ប្រហារ​លើ​លោក នី ណាក់ នេះ ជា​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ក្នុង​ចេតនា​ចង់​យក​ទ្រព្យសម្បត្តិ៕
#RFAKhmer #Cambodia #HunManet #HunSen #DithTina #NyNak #PoliticalViolence #MAFF

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត អះអាងថា លោកប្រឹងរកអ្នកវិនិយោគឱ្យមករកស៊ីនៅកម្ពុជាដើម្បីកម្មករបានការងារធ្វើ
២. HRW ជំរុញឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញសមត្ថភាពរកយុត្តិធម៌ជូនជនរងគ្រោះ លោក នី ណាក់
៣. ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបក្សភ្លើងទៀនចូលជួបពិភាក្សារឿងសុំច្បាប់ដើមនៃការចុះបញ្ជីគណបក្ស
៤. នាទីវេទិកាវិទ្យុអាស៊ីសេរីយប់នេះយើងនឹងពិភាក្សាគ្នាថាហេតុអ្វីបានជារដ្ឋាភិបាលផ្តល់សម្បត្តិធម្មជាតិឱ្យទៅឯកជនឥតឈប់ឈរ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #HunManet #HunSen #DithTina #NyNak #MAFF #PhilRobertson #HRW #Assaults #PoliticalViolence #Huawei #CandlelightParty
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9YPUYGn1-h0
Media is too big
VIEW IN TELEGRAM
HRW ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​សមត្ថភាព​រក​យុត្តិធម៌​ឱ្យ​លោក នី ណាក់
---
អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ករណី​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ ថា​ជា​វិញ្ញាសា​តេស្ដ​សាកល្បង​រដ្ឋាភិបាល​ថ្មី​​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត។ សេចក្ដីថ្លែង​ការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​នៅ​ថ្ងៃ ទី​១៩ ខែ​កញ្ញា ឱ្យ​ដឹង​ថា ការ​វាយ​ប្រហារ​ឱ្យ​លោក នី ណាក់ របួស​ធ្ងន់​ទាំង​កណ្ដាល​ថ្ងៃ​កាល​ពី​សប្ដាហ៍​មុន ជា​តឹកតាង​បង្ហាញ​ថា​ កេរ​ដំណែល​នៃ​អំពើ​ហិង្សា​វាយ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​នៃ​របប​ដឹកនាំ​របស់ លោក ហ៊ុន សែន បាន​បន្ត​មក​ដល់​ជំនាន់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស។
#RFAKhmer #Cambodia #HunManet #HunSen #DithTina #NyNak #PoliticalViolence #MAFF #HRW #PhilRobertson


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣៖

១.បក្សប្រឆាំងថា លោក ហ៊ុន សែន បង្ហោះរូបភាពពលរដ្ឋនៅក្រៅ ស្រុកគាំទ្រ លោក ហ៊ុន ម៉ាណែត ទៅអាមេរិកដើម្បីបន្លំភ្នែកអន្តរជាតិ
២.អ្នកសិក្សាផ្នែកព័ត៌មានវិទ្យាព្រួយបារម្ភអំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នជាតិកម្ពុជាពីសំណាក់ក្រុមហ៊ុន Huawei
៣.មេធាវីការពារក្ដី សង្ឃឹមថាតុលាការនឹងលើកលែង ការចោទប្រកាន់លើលោក ថាច់ សេដ្ឋា
៤.អ្នកជំនាញកសិកម្មលោក នី ណាក់ចេញពីមន្ទីរពេទ្យ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ចិន#ហ៊ុនម៉ាណែត #ហ៊ុនសែន #នយោបាយ #គណបក្សភ្លើងទៀន #បក្សប្រឆាំង #ហួវៃ #ថាច់សេដ្ឋា #ឌិតទីណា #នីណាក់ #ហិង្សានយោបាយ #ក្រសួងកសិកម្ម
#RFAKhmer #Cambodia #China #HunManet #Politics #CLP #CandleLightParty #Huawei #ThachSetha #DithTina #NyNak #PoliticalViolence #MAFF
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/cNY6fPslyY8
Media is too big
VIEW IN TELEGRAM
សម្ភាស​អ្នកជំនាញ​កសិកម្ម​លោក នី ណាក់​ ជុំវិញ​ជនមិនស្គាល់​មុខ​ព្រួតវាយលោក ឲ្យ​រងរបួសយ៉ាង​ធ្ងន់ធ្ងរ​។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ហ៊ុនសែន #ឌិតទីណា #នីណាក់ #ហិង្សានយោបាយ #ក្រសួងកសិកម្ម #យូមែនរ៉ៃត៍វ៉ច្ឆ #ហ្វ៊ីលរ៉ូបឺតសុន
#RFAKhmer #Cambodia #HunManet #HunSen #DithTina #NyNak #PoliticalViolence #MAFF #HRW #PhilRobertson

RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី (Radio Free Asia)។
---
វិទ្យុអាស៊ីសេរី​ផ្សាយតាម​រលក​ធាតុ​អាកាស​ខ្លី​ (SW)
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 13.71 MHz ស្មើនឹងកម្ពស់ (22 ម៉ែត្រ)

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 SW 9.33 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
👉 SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH