វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ​​១៣​នាក់​តំណាង​ឲ្យ​១២១​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ អូ​ស៊ី​អាយ​ស៊ី (OCIC)​ នៅ​តំបន់​ព្រលាន​យន្ត​ថ្មី​ នាំ​គ្នា​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​មួយ​ចំនួន​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ពន្លឿន​ដំណោះស្រាយ​។ ស្ថានទូត​ដែល​ពលរដ្ឋ​ដាក់​ញត្តិ​នោះ មាន​ស្ថានទូត​អាមេរិក បារាំង អូស្ត្រាលី​ ជប៉ុន និង​ស្ថានទូត​ចិន។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Land #Landdisppute #OCIC
ជនជាតិ​ដើម​ភាគតិចព្នងជា​ច្រើន​គ្រួសារ​រស់​នៅ​ខេត្តមណ្ឌលគិរី ​កំពុង​ខ្វល់ខ្វាយ​ខ្លាច​ក្រែង​បាត់បង់​ទី​កន្លែង​ដាំដុះ​បង្ក​បង្កើនផល​ចិញ្ចឹម​ជីវិត​ ដោយសារ​ក្រុម​អ្នក​មាន​អំណាច​កំពុង​យក​គ្រឿង​ចក្រ​ ឈូស​ឆាយ​​រំលោភ​​យក​​ដី​​សមូហភាពរបស់​​ពួកគាត់ ​ដើម្បី​គ្រប់គ្រង​​ជា​​ទ្រព្យ​​ឯកជន​។ ពួកគាត់​​អន់​​ចិត្ត​​ចំពោះ​ភាព​ព្រងើយ​កន្តើយ​របស់​អាជ្ញាធរ​ ដែល​​បណ្តោយ​ឱ្យ​អ្នក​មាន​អំណាច​ឈូសឆាយ​ ដី​សមូហភាព​អស់​ជាង​១០​ហិកតា ​នៅ​រយៈ​ពេល​ ១​សប្តាហ៍​ចុង​ក្រោយ​នេះ​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #humanrights #LandDispute #Land
ក្រុម គ្រួសារ និង មន្រ្តី សង្គម ស៊ីវិល លើក ឡើង ថា ការ កាត់ ក្ដី លើ សកម្មជន ព្រៃឈើ លោក ឆន ផល្លា និង ពលរដ្ឋ ពីរ នាក់ ទៀត ឲ្យ ជាប់ ពន្ធនាគារ ពី ៥ឆ្នាំ ទៅ ៦ឆ្នាំ គឺ ជា រឿង អយុត្តិធម៌។ ការ លើក ឡើង របស់ មន្ត្រី សង្គម ស៊ីវិល បែប នេះ ធ្វើ ឡើង បន្ទាប់ ពី តុលាការ ខេត្តរតនគិរី បាន ផ្ដន្ទាទោស សកម្មជន ព្រៃឈើ ៣ នាក់ ឱ្យ ជាប់ ពន្ធនាគារ ពី ៥ទៅ៦ឆ្នាំ កាលពីថ្ងៃទី៨ ខែកក្កដា។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Land #LandDispute #forest #Ratanakiri
Media is too big
VIEW IN TELEGRAM
ប្រជា​សហគមន៍​ ​ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កំពង់ស្ពឺ​ ​កោះ​កុង​ ​និង​ខេត្ត​ផ្សេងៗ​ ​ទៀត​ ​ប្រមាណ​ជាង​ ​២​០​០​ ​នាក់​ ​មក​តវ៉ា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​នៅ​ថ្ងៃ​ ​១​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៣​ ​នេះ​ ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ ​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហាច់​ ​ដែល​ជា​ប្រធាន​ ​និង​ម​ន្រ្តី ​នៃ​ ​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ ​ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ចាប់ខ្លួន​ ​ខណៈ​លោក​ ​និង​ក្រុម​ការងារ​កំពុង​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ​វិញ​ ​កាលពី​ម៉ោង​ប្រមាណ​ ​១​១​ ​ព្រឹក​ ​ថ្ងៃពុធ​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៣​។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រជា​សហគមន៍​ ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កំពង់ស្ពឺ​ ​កោះ​កុង​ ​និង​ខេត្ត​ផ្សេងៗ​ ​ទៀត​ ​នៅតែ​បន្តម​ក​តវ៉ា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​នៅ​ថ្ងៃ​ទី​ ​២​០​ ​ខែ​ឧសភា​ ​បើ​ទោះបីជា​អាជ្ញាធរ​ ​ពង្រាយ​កងកម្លាំង​បណ្តេញ​ពួកគាត់​ក៏ដោយ​។​ ​ការ​តវ៉ា​របស់​កសិករ​ពី​តាម​បណ្តា​ខេត្ត​ទាំងនេះ​ ​គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​លោក​ ​ស​ ​ខេង​ ​ជួយ​អន្តរាគមន៍​រដ្ឋាភិបាល​ដោះលែង​ ​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហាច់​ ​ដែល​ជា​ប្រធាន​ ​និង​មន្ត្រី​ ​នៃ​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ ​ចាប់ខ្លួន​ជាង​បី​ថ្ងៃ​មក​ហើយ​ ​និង​កំពុង​បញ្ចូន​ទៅ​សាកសួរ​នៅ​តុលាការ​ខេត្ត​រតនគិរី​។​
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មេធាវី​ ​និង​ក្រុម​គ្រួសារ​នៅតែ​មិនទាន់​បាន​ជួប​ជាមួយ​ ​ប្រធាន​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​ ​លោក​ ថេ​ង​ ​សាវឿន​ ​និង​សហការី​របស់​លោក​ទាំង​ ​២​ ​នាក់​នៅឡើយ​ទេ​ ​បន្ទាប់ពី​នគរបាល​ឃាត់ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​អស់​រយៈពេល​ ​៥​ ​ថ្ងៃ​ ​គិត​មកដល់​ថ្ងៃ​ទី​ ​២​១​ ​ខែ​ឧសភា​។​ ​មន្ត្រី​នគរបាល​បា្រប់​ថា​ ​អ្នក​ទាំង​បី​ស្ថិតនៅ​ក្នុង​ដៃ​អយ្យការ​ ​ដែល​កំពុងតែ​ធ្វើការ​រឿង​នេះ​។​ ​ក្រុម​គ្រួសារ​ខកចិត្ត​ ​ចំពោះ​តុលាការ​ ​ដែល​មិន​អនុញ្ញាត​ពួក​ឲ្យ​ជួប​ស្វាមី​ ​និង​កូន​របស់​ពួកគេ​។​
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព​៖ ក្រុមប្រជាកសិករជាង ២០០នាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភា នាំគ្នាធ្វើដំណើរចេញពីវត្តសាមគ្គីរង្សី ដើម្បីបន្តទៅប្រមូលផ្ដុំគ្នា នៅខាងក្រៅរបងក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ ទាមទារឱ្យសមត្ថកិច្ចដោះលែងលោក ថេង សាវឿន និង និងសហការីរបស់លោកពីរនាក់ទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច។ ក្រុមអ្នកតវ៉ា ភាគច្រើនជាប្រជាសហគមន៍ ដែលមានជម្លោះដីធ្លីមកពីខេត្តកំពង់ស្ពឺ កោះកុង និងខេត្តផ្សេងៗ ទៀត អះអាងថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មិនបានបង្រៀនកសិករពីបដិវត្តផ្ដួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះឡើយ។ ពួកគេបន្តថា សមាគមបង្រៀនកសិករតែពីមេរៀនកសិកម្ម និងសិទ្ធិក្នុងការទាមទារដីធ្លីរបស់ខ្លួនវិញតែប៉ុណ្ណោះ។ គិតមកដល់ថ្ងៃទី២២ ខែឧសភា អស់រយៈពេល៥ ថ្ងៃ ហើយ ដែលអាជ្ញាធរខេត្តក្រចេះចាប់ខ្លួនប្រធាន និងមន្ត្រី នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបញ្ចូនទៅសាកសួរនៅតុលាការខេត្តរតនគិរី។
---
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
Media is too big
VIEW IN TELEGRAM
ក្រុមប្រជាកសិករជាង ២០០នាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភា នាំគ្នាធ្វើដំណើរចេញពីវត្តសាមគ្គីរង្សី ដើម្បីបន្តទៅប្រមូលផ្ដុំគ្នា នៅខាងក្រៅរបងក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ ទាមទារឱ្យសមត្ថកិច្ចដោះលែងលោក ថេង សាវឿន និង និងសហការីរបស់លោកពីរនាក់ទៀត គឺលោក ញិល ភាព និងលោក ថាន់ ហាច។ ក្រុមអ្នកតវ៉ា ភាគច្រើនជាប្រជាសហគមន៍ ដែលមានជម្លោះដីធ្លីមកពីខេត្តកំពង់ស្ពឺ កោះកុង និងខេត្តផ្សេងៗ ទៀត អះអាងថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មិនបានបង្រៀនកសិករពីបដិវត្តផ្ដួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃនោះឡើយ។ ពួកគេបន្តថា សមាគមបង្រៀនកសិករតែពីមេរៀនកសិកម្ម និងសិទ្ធិក្នុងការទាមទារដីធ្លីរបស់ខ្លួនវិញតែប៉ុណ្ណោះ។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តុលាការ​ខេត្ត​រតនគិរី​សម្រេច​ម្រេច​ឃុំ​ខ្លួន​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C) ​និង​សហការី​លោក​ពី​រូប​ទៀត​ ​គឺ​លោក​ ​ញ៉ិល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ដោយ​ចោទ​ ​២​ ​ករណី​ ​គឺ​រួមគំនិតក្បត់​ ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​ ​លោក​ទាំង​បី​នាក់​ ​ត្រូវ​បាន​យកទៅ​ឃុំ​ខ្លួន​ ​នៅ​ពន្ធ​នាគា​រ​ខេត្ត​រត​ន​គី​រី​ ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​ ​២​២​ ​ខែ​ឧសភា​។
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព​៖ ក្រុម​ប្រជាកសិករ​ជាង​ ​២​០​០​ ​នាក់​ ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ​គ្នា​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​៣​ ​ខែ​ឧសភា​ ​បាន​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ចេញពី​ក្រសួងមហាផ្ទៃ​ ​ឆ្ពោះទៅ​ក្រសួងយុត្តិធម៌​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​ខេត្ត​រតនគិរី​ដោះលែង​ថ្នាក់​ដឹកនាំ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទាំង​បី​នាក់​មាន​សេរីភាព​វិញ​។​ ​ក្នុង​ពេល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុម​ប្រជាកសិករ​ទាំងនោះ​ ​បាន​លើក​បដា​ដែល​មាន​ពាក្យ​ថា​ ​ដោះលែង​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​អម​ដោយ​រូបថត​របស់​ពួកគេ​ទាំង​បី​នាក់​ ​និង​ ​ស្រែក​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ​ ​ដោយ​ឥត​លក្ខខណ្ឌ​។​​ ​ ​
---
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. គណបក្សប្រឆាំង ស្នើឱ្យគណបក្សកាន់អំណាចធ្វើនយោបាយផ្សះផ្សាជាតិ
២. អ្នកច្បាប់ បារម្ភពីបូរណភាពទឹកដីដោយសារយន្តការអនុញ្ញាតឱ្យជនបរទេសអាចទិញ និងកាន់កាប់អចលនទ្រព្យ
៣. កសិករ មិនរំពឹងថា ការបង្កើតរោងចក្រផលិតក្នុងស្រុក ធ្វើឱ្យតម្លៃកៅស៊ូឡើងថ្លៃ
៤. ក្រុមហ៊ុនចិនដែលកំពុងយករ៉ែមាសនៅខេត្តកំពង់ធំ បង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ និងសុខភាពមនុស្សសត្វ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #HunManet #ChaoVeasna #CandlelightParty #Land #RealEstate #NagaWorld #ChenLipKeong #UNESCO #AmnestyInternational #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #NEC
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/PY2u-LC6Ojs
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. អង្គការយូណេស្កូ អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញពលរដ្ឋដោយបង្ខំចេញពីតំបន់អង្គរ
២. មេដឹកនាំគណបក្ស និងអ្នកឃ្លាំមើលនយោបាយ ស្នើរដ្ឋាភិបាលឱ្យទទួលខុសត្រូវចំពោះទង្វើបំផ្លាញប្រជាធិបតេយ្យក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ
៣. អតិថិជនដែលត្រូវក្រុមហ៊ុនបុរីកំពុងរឹបអូសយកផ្ទះ ទទូចឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍
៤. សហជីពថា ការបន្តព្យួរការងារ និងបិទទ្វាររោងចក្រកាត់ដេរនៅកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #France #UNESCO #HunManet #CNRP #Land #RealEstate #Borey #AmnestyInternational #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #APSARANationalAuthority #MotherNatureCambodia
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/DcAuuc_mrow
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. ពលរដ្ឋស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ធនាគារពន្យារពេលសងបំណុល
២. ក្រុមអ្នកនិយមលោក កឹម សុខា ចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញ
៣. លោក ហ៊ុន ម៉ាណែត បារម្ភពីការផ្ទុះសង្គ្រាម ដោយសារតែការរើសអើងសាសនានិងនយោបាយ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកនឹងអ្នកជំនាញផ្នែកសេដ្ឋកិច្ច ថាតើរដ្ឋាភិបាលត្រូវដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នតាមវិធីបែបណាខ្លះ?
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #KemSokha #CNRP #Land #RealEstate #Borey #KemSokha #Beliefs #Religion #RFACallShow #CallinShow #KeyQuote
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/2HbXiywRbMM
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញប្រធានបទថាតើតើរដ្ឋាភិបាលដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នតាមវិធីបែបណាខ្លះ?

#RFAKhmer #Cambodia #HunManet #KemSokha #CNRP #Land #RealEstate #Borey #KemSokha #Beliefs #Religion #RFACallShow #CallinShow #KeyQuote
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយនិងសង្គមបណ្ឌិត សេង សារី ថាដើម្បីដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ចនៅកម្ពុជាបាន​ លុះត្រាណារដ្ឋាភិបាលកាត់បន្ថយ​អំពើ​ពុករលួយ​ឲ្យបានឆាប់រហ័សបំផុត​។​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/rZaWqIriMT4

#RFAKhmer #Cambodia #HunManet #KemSokha #CNRP #Land #RealEstate #Borey #KemSokha #Beliefs #Religion #RFACallShow #CallinShow #SengSary #KeyQuote
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត សេង សារី ថាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី គឺជាក្ដីសង្ឃឹមរបស់អ្នកនយោបាយក្នុងការផ្លាស់ប្ដូរនៅកម្ពុជា។ ​​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/-Av9n3-IIY0

RFAKhmer #Cambodia #HunManet #KemSokha #CNRP #Land #RealEstate #Borey #KemSokha #Beliefs #Religion #RFACallShow #CallinShow #SengSary #KeyQuote #SamRainsy

ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយនិងសង្គម លោក គឹម សុខ ថាការដឹកនាំរបស់លោកនាយរដ្ឋមន្ដ្រី ហ៊ុន សែន ពេលនេះបានធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជារីកចំរើននោះទេ ប៉ុន្ដែការកាន់អំណាចគ្រប់គ្រងនេះ ធ្វើឲ្យពលរដ្ឋខ្មែរមិនមានក្ដីសុខនិងរីកចំរើនសេដ្ឋកិច្ចតែបក្សពួកអ្នកកាន់អំណាច
ទាំងនោះ។ ​​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/Ezr6qSKtZwM

#RFAKhmer #Cambodia #HunManet #KemSokha #CNRP #Land #RealEstate #Borey #KemSokha #Beliefs #Religion #RFACallShow #CallinShow #SengSary #KeyQuote #KimSok
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារទី២៧ ខែកុម្ភៈឆ្នាំ២០២៤

១.លោក សម រង្ស៊ី ថា លោក ហ៊ុន សែន បរាជ័យផែនការកម្ទេចសម្លេងប្រឆាំង
២. សមាជិកសភាអាស៊ានថា កម្ពុជាជារដ្ឋគ្រប់គ្រងដោយគ្រួសារត្រកូលហ៊ុន
៣. សកម្មជនបក្សប្រឆាំងដាក់ញត្តិទៅរដ្ឋាភិបាលម៉ាឡេស៊ី ជំរុញរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យ
៤. សហគមន៍ និងអាជ្ញាធរខេត្តកំពង់ធំគប់គិតគ្នាជួលដីព្រៃតំបន់ការពារឲ្យក្រុមឯកជន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #Malaysia #HunManet #HunSen #SenateElection2024KH #CPP #HunDynasty #Authoritarianism #Nepotism #KhmerWillParty #CNRP #SamRainsy #SokHach #SengMardi #MardiSeng #KongMonika #Land #LandDisputes #KampongThom
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/y084YpIDvDw