វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​នេះ
១. អ្នកជំនាញ​ប្រដាល់​ស្នើ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​គុនខ្មែរ​ឱ្យ​បាន​ទូលំទូលាយ
២. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សោកស្ដាយ​ចំពោះ​ការ​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ
៣. ថៃ​បន្ត​ធ្វើ​កោសលវិច័យ រក​សាច់​ញាតិ​គ្រួសារ​ដែល​បាត់​ខ្លួន​ក្នុង​ករណី​ឆេះ​អគារ​កាស៊ីណូ
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ យើង​នឹង​ជជែក​អំពី​ថា តើ​បើ​លោក ហ៊ុន សែន បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត តើ​ខ្មែរ​នឹង​ឈប់​ក្រ​ឬទេ?......រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
#RFAKhmer #Cambodia #KunKhmer #SeaGames #PoliticsKH
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Thailand’s Olympic Committee was mum Friday after a top Cambodian sports official declared that a dispute between the two countries over the name of a kickboxing event at the Southeast Asian Games had been resolved.
👉 Read Full Article
#RFAKhmer #Cambodia #100DaysCountdown #32ndSEAGames #SEAGames #12thASEANParaGames #ASEANParaGames #Thailand #MuayThai #KunKhmer
រូបត្លុកនយោបាយ៖សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយនេះ។
---
ស៊ីហ្គេម៖ ហ្គេម​នៃ​ការប្រើ​ពាក្យ «គុនខ្មែរ» ឬ «មួយថៃ»?
---
អាជ្ញាធរ​កីឡា​នៅ​ប្រទេសថៃ បាន​គំរាម​មិន​បញ្ជូន​កីឡាករ​ប្រដាល់​របស់​ខ្លួន​មកចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម (SEAGames) នៅ​ខែឧសភា ឆ្នាំ២០២៣ ខាងមុខ​នេះ ដែល​​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ ការគំរាមនេះកើតមានឡើងក្រោយ​កម្ពុជាទទូច​ប្រើ​ពាក្យ «គុនខ្មែរ» សម្រាប់​​វិញ្ញាសា​កីឡា​ក្បាច់គុន​ប្រដាល់​បុរាណ​មួយ​ប្រភេទ ជំនួសឱ្យ​ការប្រើ​ពាក្យ «មួយថៃ» ដែលជា​ប្រភេទ​កីឡា​ប្រដាល់​ជាតិ​របស់​ថៃ ហើយ​ដែល​ត្រូវបាន​គេប្រើ​លើ​ឆាក​អន្តរជាតិ។ កីឡា «មួយថៃ» ទទួលបាន​ការទទួលស្គាល់​នៅ​ឯ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ២០២១ ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​អូឡាំពិក​នាពេល​អនាគត។ កម្ពុជា​រក្សា​ជំហរ​ថា ការប្រើ​ពាក្យ «គុនខ្មែរ» សម្រាប់​វិញ្ញាសា​កីឡា​ប្រដាល់​បុរាណ​នេះ គឺជា​ការឆ្លុះ​បញ្ចាំង​អត្តសញ្ញាណ​ជាតិ និង​សម្បត្តិ​វប្បធម៌​របស់​ខ្លួន ដូចដែល​មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បុរាណ​របស់​ខ្មែរ​រាប់​សតវត្ស​មកហើយ៕
#RFAKhmer #Cambodia #Thailand #HunSen #SEAGames2023 #32SEAGames #KunKhmer #MuayThai
Media is too big
VIEW IN TELEGRAM
ផតខាសធ៍ ​[ភាគ ៤០]៖​ ប្រវត្តិ​អ្នក​ប្រដាល់​គុនខ្មែរ​
​​
​លោក​ ​ជុន ច័ន្ទបុត្រ​ និង​លោក​ ​សំ ប៉ូលី​ ​ពិភាក្សា​ជាមួយ​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​មួយ​រូប​គឺ​លោក​ ​នួន សុរិយា។​ ​អតីត​កីឡាករ​គុន​ខ្មែរ​រូប​នេះ​ រៀបរាប់​ពី​ប្រវត្តិ​ខ្លះៗ​របស់​លោក​ជូន​លោក​អ្នក​នាង​កញ្ញា​ ព្រមទាំង​ផ្តល់​យោបល់​មួយ​ចំនួន​ដើម្បី​អោយ​វិស័យ​គុន​ខ្មែរ​កាន់​តែ​រីក​ចំរើន។​​

​---
​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts

​​#RFAKhmer ​#Cambodia ​#HunManet #HunSen #Kickboxing#Kunkhmer#CambodiaThisWeek ​ #SamPoly ​#ChunChanboth ​#kickboxingfighter #Nuonsorya
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. ក្រុមមេដឹកនាំបក្សកាន់អំណាច រក្សាភាពស្ងៀមស្ងាត់ជុំវិញការតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី
២. លោក ហ៊ុន ម៉ាណែត បារម្ភពីការផ្សព្វផ្សាយបញ្ហាឧក្រិដ្ឋកម្មបង្កផលប៉ះពាល់ដល់កម្ពុជា
៣. កម្ពុជាបញ្ចេញប្រតិកម្មទៅនឹងព័ត៌មានដែលថា របបដឹកនាំនៅកម្ពុជា និងកូរ៉េខាងជើង សមនឹងរងទណ្ឌកម្មពីសហរដ្ឋអាមេរិក
៤. ស្នងការរាជធានីភ្នំពេញ ច្រានចោលការលើកឡើងរបស់ស្ថានទូតរុស្ស៊ីពីអសន្តិសុខនៅក្រុងភ្នំពេញ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #NorthKorea #Russia #HunManet #HunSen #HunMany #SayChhum #SarKheng #TeaBanh #MenSamAn #HengSamrin #DeputyPrimeMinister #Nepotism #HunDynasty #Insecurity #Crimes #Authoritarianism #Podcast #CambodiaThisWeek #SamPoly #ChunChanboth #NuonSorya #KunKhmer

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/GDFU8MPyBCA
16x9-RFA Video Watermark.00_00_39_26.Still001.jpg
794 KB
កម្ពុជា-ចិន​បង្ហាញ​សិល្បៈក្បាច់​គុន​រួមគ្នា​​ ដើម្បី​បង្កើន​ទំនាក់​ទំនង​ វប្បធម៌​ និង​វិស័យ​ទេសចរ​

ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ការ​សម្ដែង​សិល្បៈក្បាច់​គុនល្បុក្កតោ​ និង​ក្បាច់គុន​សៅ​លីង​នៅ​ខេត្ត​សៀមរាប​ ដែល​ក្រសួង​អះអាង​ថា​ធ្វើ​ឡើង​ដើម្បី​បង្កើន​ទំនាក់​ទំនង​វប្បធម៌​ កិច្ច​សហប្រតិ​បត្តិការ​ និង​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ។​

​សូម​ទស្ស​នា​វីដេអូ​ខ្លី​ពី​ការបង្ហាញ​ក្បាច់​គុណ​នៃ​ប្រទេស​ទាំង​ពីរ​ដូច​ខាង​ក្រោម៖ https://fb.watch/rE-VQBuYEJ/

#RFAKhmer#Cambodia#SiemReapProvince#AngkorWat#Kongfu#MartialArts#CambodiaKickBoxing#KunKhmer