វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្សហ្វ៊ុនស៊ិនប៉ិច កំពុង​ត្រៀម​រៀបចំ​ធ្វើ​សមាជគណបក្ស​ឲ្យ​បាន​មុន​ថ្ងៃ​ទី២៧ ខែ​មករា​នេះ​ ដើម្បី​តែង​តាំង​បុត្រា​ច្បង​របស់​សម្ដេច​ក្រុមព្រះ នរោត្តម ​រណឫទ្ធិ គឺ​ព្រះ​អង្គ​ម្ចាស់ ចក្រាវុឌ្ឍ ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #FUNCINPEC #Congress #Chakravuth
លោក ងួន សឿ អតីត​អគ្គនាយក​រង​ទី១ នគរបាល​ជាតិ បាន​ទទួល​មរណភាព​នៅ​ប្រទេស​បារាំង​ហើយ។ លោក ងួន សឿ ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អតីត​អគ្គនាយក​រង​ទី១ នគរបាល​ជាតិ បាន​ចូលរួម​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​លើក​ចុង​ក្រោយ​ជាមួយ​លោក ជុន ច័ន្ទបុត្រ កាល​ពី​រាត្រី​ថ្ងៃ​អង្គារ ទី២៥ មករា។ នៅ​ក្នុង​កម្មវិធី​នេះ លោក​បាន​រៀបរាប់​ពី​លោក ហុក ឡងឌី សម្លាប់ លោក ហូ សុខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ច្រើន​ទៀត រួម​ទាំង​លោក ជា វិជ្ជា លោក បណ្ឌិត កែម ឡី ផង តាម​បញ្ជា​របស់​លោក ហ៊ុន សែន។

សូមអាននិងស្តាប់បទសម្ភាសន៍ចុងក្រោយរបស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក ងួន សឿ៖

#RFAKhmer #Politics #FUNCINPEC #HunSen
អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ព្រះ​អនុជ​ នរោត្តម អរុណ​រស្មី ​​ប្រកាស​ថា ទ្រង់​គ្មាន​ទំនាក់​ទំនង​ និង​គ្មាន​​​តួនាទីអ្វី នៅ​ក្នុង​គណបក្ស​ទៀត​ទេ។ លិខិត​នេះ ធ្វើ​ឡើង​ដោយ​​ខុទ្ទកាល័យ​សម្ដេច​ នរោត្តម​ អរុណ​រស្មី កាល​ពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ តែ​មិន​មាន​បោះ​ត្រា ឬ​ហត្ថលេខា​របស់​ព្រះ​អនុជ​អរុណ​រស្មី​នោះទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #FUNCINPEC #ELETION2022
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ធ្វើ​សមាជ​​​​​ជ្រើស​តាំង​​បុត្រា​ច្បង​​របស់​សម្ដេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ​ ឡើង​ជា​ព្រះ​​ប្រធាន​គណ​​បក្ស​ និងអមដោយ​អនុ​ប្រធាន​​ចំនួន​​​៣​​នាក់ រួមទាំង​​​កែប្រែ​លក្ខខណ្ឌ​អាទិភាព​ ៩​ ចំណុច​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​ឆ្នាំ​២០២២។ អ្នក​ឃ្លាំមើលយល់​ថា ​ព្រះ​អង្គ​ម្ចាស់​ចក្រា​វុធ នឹង​​​មិន​អាច​ស្ដារ​​ប្រជាប្រិយភាព​​បាន​ទេ​ ដោយ​សារ​គណបក្ស​នេះ​​​ចង់​បាន​សំឡេង​គាំទ្រ តែ​​មិន​បាន​ធ្វើ​សកម្មភាព​​​ជួយ​ដោះ​ស្រាយ​កង្វល់​របស់​​ពលរដ្ឋ​​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #FUNCINPEC #ELECTION2022
ប្រិយមិត្តជាទីមេត្រី! អត្ថបទស្តីពីមរណភាពរបស់លោក ងួន សឿ អតីត​មន្ត្រីជាន់ខ្ពស់​គណបក្សហ្វ៊ុនស៊ិនប៉ិច នៅតែជា​អត្ថបទ​ដែលមាន​អ្នកចូលទៅ​អាន​ច្រើនជាងគេ (3k) នៅក្នុង​គេហទំព័រអាស៊ីសេរីនៅសប្តាហ៍នេះ។

តើហេតុអ្វីមរណភាពរបស់លោក ងួន សឿ មានការចាប់​អារម្មណ៍ពីសំណាក់​ប្រិយមិត្តអាស៊ីសេរីនៅសប្តាហ៍នេះ?

លោកអ្នកនាងអាចអាន និងស្តាប់សេចក្តីរាយការណ៍រឿងនេះ និងអត្ថបទ​ផ្សេងៗ​ទៀត​តាមរយៈគេហទំព័ររបស់អាស៊ីសេរី​ដោយចុចនៅទីនេះ៖

#RFAKhmer #Politics #FUNCINPEC
អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​វិភាគ​ថា​ គណបក្ស​រាជា​និយម​ហ្វុនស៊ិនប៉ិច​ (FUNCINPEC) អាច​ពិបាក​រក​ការគាំទ្រ ឬ​សំឡេង​ឆ្នោត​ពី​យុវជន​សម័យ​ថ្មី ជាពិសេស​អ្នក​និយម​ប្រជាធិបតេយ្យ​សេរី។ ការលើក​ឡើង​នេះ​បន្ទាប់​ពី​ប្រធាន​ថ្មី​គណបក្ស​នេះ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទើប​ទទួល​បាន​ការសាទរ ការលើក​​ទឹក​​ចិត្ត និង​ការអះអាង​ពី​ចំណង​មិត្ត​ភាព​ប្រពៃណី​ពី​បក្ស​កុម្មុយនីស្ត​ចិន​ (China) និង​ពី​ប្រទេស​កូរ៉េខាងជើង (North Korea)។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #FUNCINPEC #China #NorthKorea
លោកអ្នកនាងជាទីមេត្រី!
គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានធ្វើ កំណែ ទម្រង់ រចនាសម្ព័ន្ធ ដឹកនាំ គណបក្ស ឡើង វិញ បន្ទាប់ ពី សម្ដេច ក្រុម ព្រះ នរោត្តម រណឫទ្ធិ សោយ ទីវង្គត។ បុត្រា ច្បង របស់ សម្ដេច ក្រុម ព្រះ ជាអ្នកដឹកនាំ គណបក្ស ស្នង ពី ព្រះបិតា គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ។
តើ គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន ធ្វើកំណែ ទម្រង់ ដូចម្ដេច ខ្លះ សម្រាប់ ត្រៀម ខ្លួន ចូលរួម បោះឆ្នោត ឃុំ សង្កាត់ នៅ ពេល ខាង មុខ នេះ?
លោកអ្នកនាង នឹងបានស្តាប់ការបកស្រាយ ទៅនឹងសំណួរនេះ ដោយផ្ទាល់ ក្នុង នាទី វេទិកា អ្នក ស្តាប់ វិទ្យុ អាស៊ីសេរី នាយប់ ថ្ងៃអង្គារ ទី២៩ ខែមីនា ដែល សម្របសម្រួល ដោយលោក ទីន ហ្សាការីយ៉ា។
វាគ្មិន ដែល នឹង ចូលរួម ក្នុង កិច្ចពិភាក្សា នេះ គឺ លោក ញឿន រ៉ាដែន មន្រ្តីជាន់ខ្ពស់ របស់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច។
លោកអ្នកនាងអាច សួរវាគ្មិនរបស់ យើង ឬ បញ្ចេញមតិយោបល់ សូមដាក់លេខទូរស័ព្ទ របស់ លោក អ្នក នាង នៅក្នុង ខ្ទង់ខំមិនត៍ (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) វិទ្យុអាស៊ីសេរី ក្រុម ការងារ វិទ្យុអាស៊ីសេរី នឹង ហៅទៅ លោក អ្នកនាង វិញ៕ សូមអរគុណ!
#RFAKhmer #Politics #ELECTION2022 #FUNCINPEC
គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច (#FUNCINPEC) ដែល មាន ឯកសណ្ឋាន អាវ ពណ៌ លឿង បានបើក យុទ្ធនាការឃោសនាបោះឆ្នោត ជា ទ្រង់ទ្រាយ ធំ នៅ ថ្ងៃទី២ នៃ យុទ្ធនាការ ឃោសនា នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែឧសភានេះ ដោយ ជួប ជុំ គ្នា នៅ ផ្លូវ ៦០ ម៉ែត្រ និងបន្តហែក្បួន នៅ ឯ ក្រុង តាខ្មៅ ខេត្តកណ្តាល។ យុទ្ធនាការ ឃោសនា នេះ ដឹក នាំ ដោយ ព្រះ អង្គ ម្ចាស់ នរោត្ដម ចក្រាវុធ ព្រះ ប្រធាន គណបក្ស ដោយ មាន អ្នកគាំទ្រប្រមាណជាង១ពាន់នាក់។
#RFAKhmer #politics #funcinpec #electionkh2022
#ល្បងចំណេះដឹងព័ត៌មាន៖ សូមប្រិយមិត្ត ចូលរួម ឆ្លើយសំណួរ អំពីព័ត៌មាន ខាងក្រោមនេះ៖
----------------
តើខែកក្កដា នេះ មាន ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ សំខាន់ៗ អ្វីខ្លះ កើតឡើង ក្នុង សង្គមកម្ពុជា?
---------------------
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #RFANewsTrivia #Cambodia #Kemley #FUNCINPEC #CPP #PrahVihear
ថ្ងៃទី៥-៦ ខែកក្កដានេះ គឺជាខួបទី២៥ឆ្នាំនៃរដ្ឋប្រហារ ដ៏បង្ហូរឈាម នៅកណ្តាលទីក្រុងភ្នំពេញ ឆ្នាំ១៩៩៧។
ក្នុង ខួប ទី ២៥ ឆ្នាំ នៃ រដ្ឋប្រហារ ដ៏ បង្ហូរ ឈាម នៅ កណ្តាល ទីក្រុងភ្នំពេញ នេះ សូម អញ្ជើញ លោក អ្នក នាង អាន និង ទស្សនា ឡើង វិញ នូវ សេចក្តីរាយការណ៍ របស់ លោក ជី វិតា កាល ពី ឆ្នាំ២០១៨ ជុំវិញ រឿង នេះ៖
ទស្សនាវីដេអូឡើងវិញ៖👉 https://bit.ly/3nE84Yp
អានអត្ថបទឡើងវិញ៖ 👉 https://bit.ly/3yGdokx

#RFAKhmer #politics #Cambodia #HunSen #CPP #FUNCINPEC
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត ព្រមានមេដឹកនាំសហជីពកុំឱ្យយកកម្មករធ្វើជាឈ្នាន់នយោបាយ
២. មន្ត្រីយោធាម្នាក់ ភៀសខ្លួនទៅកន្លែងមានសុវត្ថិភាព ក្រោយរងការចោទប្រកាន់ពីមេបញ្ជាការថាជាជនក្បត់
៣. អ្នកឃ្លាំមើលការបោះឆ្នោតថា តំណាង គ.ជ.ប មកពីគណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនមានភាពស្មើមុខស្មើមាត់ជាមួយគណបក្សកាន់អំណាចទេ
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីមូលហេតុដែលរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហារំលោភសិទ្ធិកុមារនៅតាមសិប្បកម្មឡឥដ្ឋ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #NEC #FUNCINPEC #CPP #LICADHO #LaborIssues #GarmentBrandsWasteBurnt #BoundByBricks #DebtBondage #ChildLabor #BrickFactories #CallInShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/CmL-OzRW6YM
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៣៖

១.ពលករខ្មែរនៅប្រទេសថៃស្នើរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ទៅធនាគារឱ្យពន្យារពេលសងបំណុល
២. មេដឹកនាំសហជីព និងកម្មករ រិះគន់លោកហ៊ុន ម៉ាណែត ថាប៉ុនប៉ងបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគេ
៣. មន្ត្រីសង្គមស៊ីវិលសង្ឃឹមថា សមាជិកគណៈគ.ជ.ប ដែលនឹងមានតំណាងពីគណបក្សហ៊្វុនស៊ីនប៉ិចនឹងធ្វើការមានប្រសិទ្ធភាពខ្លះជាងមុន
៤.ពលរដ្ឋមួយចំនួន រងគ្រោះដោយសារ ជ្រើសរើសបុគ្គលិកនៅលើបណ្ដាញសង្គម
...រួមមាននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #គជប #គណបក្សហ៊្វុនស៊ិនប៉ិច #គណបក្សប្រជាជនកម្ពុជា #សហជីព #កម្មករ #ជនភៀសខ្លួន #ពលករខ្មែរ #កម្ចី #ធនាគារ #បំណុល #សេដ្ឋកិច្ច #រឹបអូសផ្ទះ #ឆបោកតាមអនឡាញ #ឆបោក
#RFAKhmer #Cambodia #HunManet #NEC #FUNCINPEC #CPP #Refugees #Workers #Loan #Microfinance #Bank #Debt #Economic #Seize #CyberScam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/bjt6SfNJnfk