វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃទី១៤ កក្កដា ២០២៣៖
១. កងទ័ព​ដែល​ទៅ​ប្រចាំការ​នៅ​ព្រំដែន​កម្ពុជា​វៀតណាម​ចល័ត​ចូល​បន្ទាយ​វិញ​ហើយ
២. លោក ហ៊ុន សែន លុប​សារ​ដែល​ចំអក​រឿង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថៃ ខណៈ​ពលរដ្ឋ​ថៃ ប្រតិកម្ម​ខ្លាំងៗ
៣. មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា លោក ហ៊ុន សែន ស្រលាញ់​សន្តិភាព​ក្លែងក្លាយ
៤. អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ហាម​ឃាត់​ក្រុម​យុវជន​មិន​ឱ្យ​ចូល​ល្បាត​ព្រៃព្រះរការ​ជា​ថ្មី​ទៀត
---
កម្មវិធីផ្សាយ​របស់​វិទ្យុអាស៊ីសេរី​ផ្សាយ​ដំណាល​គ្នា​តាម​រលក​ធាតុអាកាស​ខ្លី (SW) ដូចតទៅ​នេះ៖ ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់​ម៉ោង ៦កន្លះ តាមរយៈ​ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ និងប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ។ ពេល​យប់​ចាប់ពី​ម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈ ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ និងប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ៕
---
#RFAKhmer #Cambodia #thailand #drone #vietnam #pita #HunSen #preahrokarforest
លោក ហ៊ុន សែន លុប​សារ​នៅ​លើ​បណ្ដាញ​សង្គម​ទ្វីតធ័រ (Twitter) រឿង​យក​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដើម្បី​រិះគន់​លើ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​ថៃ​ប្រតិកម្ម​ខ្លាំង។ អ្នកវិភាគ​នយោបាយ​ថា​លោក ហ៊ុន សែន ជា​មនុស្ស​បង្ក​រឿង​ដែល​តែងតែ​យក​បណ្ដាញ​សង្គម​តាម​រក​រឿង និង​ចោទប្រកាន់​អ្នក​ប្រជាធិបតេយ្យ​ជា​និច្ច។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #thailand #pita #ElectionKH2023 #PoliticsKH