វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ ដែល​ជា​សាក្សី​សំខាន់​មួយ​រូប​នៅតុលាការ​បារាំង​ក្នុង​សំណុំរឿងគប់គ្រាប់បែក​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី ២៥ឆ្នាំ​មុន ទម្លាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​មកពី​កូតាគណបក្សប្រជាជនកម្ពុជា ធ្លាប់​បាន​ប្រាប់​លោក​ដោយ​ផ្ទាល់​ថា លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន គឺជា​អ្នក​នៅ​ពី​ក្រោយ​ផែនការ​បញ្ជា​ឱ្យ​គប់​គ្រាប់បែក​សម្លាប់​ក្រុម​បាតុករ​កាលពី​ពេលនោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #BradAdams #HingBunheang #HuyPiseth #1997GrenadeAttack
អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃទី​១៣ ខែ មិថុនា ដោយ​អះអាង​ថា រដ្ឋាភិបាល​អនុវត្ត​ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ប៉ុន្តែ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ច្រានចោល​ការ​លើកឡើង​នេះ ហើយ​ថា​រដ្ឋាភិបាល​បាន​បំពាន​គោលការណ៍​សំខាន់ៗ និង​មូលដ្ឋានគ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​ជាច្រើន​ជា​មក​ដល់​ពេល​នេះ។

តើ​ប្រការ​ណាខ្លះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​រដ្ឋាភិបាល​បាន​រំលោភបំពាន?
អាន​ព័ត៌មាន​ពិស្ដារ...
#Cambodia #Hunsen #Politicskh #Lawkh #BradAdams #RFAKhmer #វិទ្យុអាស៊ីសេរី
Media is too big
VIEW IN TELEGRAM
អង្គការសិទ្ធិក្នុងការថែរក្សាអាកាសធាតុអន្តរជាតិ (Climate Rights International) ហៅកាត់ថា ស៊ី.អារ.អាយ (CRI) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាលប់ចោលបម្រាម ដែលហាមមិនឱ្យតំណាងយុវជនចលនាមាតាធម្មជាតិចំនួន ៣នាក់ ចាកចេញពីប្រទេស ដើម្បីទៅទទួលពានរង្វាន់អន្តរជាតិនៅប្រទេសស៊ុយអែត (Sweden) ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/nn4XnJ4ae5s
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #BradAdams #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ រួម​នឹង​យុវជន​សកម្ម​ប្រមាណ ២០​នាក់ ធ្វើ​យុទ្ធនាការ​ដើរ​ជា​ក្បួន​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ នៅ​រសៀល​ថ្ងៃទី៦ តុលា។ យុវជន​ទាំង​៣​រូប​បាន​ដាក់​ច្រវ៉ាក់​ចាក់​សោរ​ជើង និង​ដៃ​របស់​ខ្លួន ដង្ហែ​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​នេះ ករណី​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​ពួកគេ​ចេញ​ទៅ​ក្រៅ​ស៊ុយអែត (Sweden) ដើម្បី​ចូលរួម​ទទួល​ពាន​រង្វាន់​អន្តរជាតិ​ពី​អង្គការ រ៉ៃត៍ ឡាយលីហូដ (Right Livelihood) ដោយ​ផ្ទាល់។
នៅ​រសៀល​ថ្ងៃ​នេះ មេឃ​បាន​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង ប៉ុន្តែ​ពុំ​បាន​បង្អាក់​ដំណើរ​ពួកគេ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​នោះ​ឡើយ។ មន្ត្រី​ក្រសួង​នេះ​ បាន​ព្រម​ទទួល​ញត្តិ​សុំ​អន្តរាគមន៍​របស់​ពួកគេ​ទាំង​តានតឹង ដោយ​ដំបូង​ឡើយ មន្ត្រី​បាន​បដិសេធ​ញត្តិ​នេះ ក្រោម​ហេតុផល​ថា ខ្លឹម​សារ​ញត្តិ​សរសេរ​ពុំ​ត្រូវ​តាម​គោរមងារ។
---
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #BradAdams #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden
Media is too big
VIEW IN TELEGRAM
យុវជនចលនាមាតាធម្មជាតិ រុំខ្លួននឹងច្រវាក់ទាមទារឲ្យក្រសួងយុត្តិធម៌អនុញ្ញាតឲ្យពួកគេទៅទទួលពានរង្វាន់នៅក្រៅប្រទេស
---
ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ១០នាក់ នៅរសៀលថ្ងៃទី ០៦ តុលា បានប្រមូលផ្ដុំគ្នានៅផ្សាររាត្រីជាប់មាត់ទន្លេ ដើម្បីដង្ហែញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ក្នុងគោលបំណងស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឲ្យតុលាការអនុញ្ញាតឲ្យពួកគេបានទៅទទួលពានរង្វាន់កម្រិតអន្តរជាតិរ៉ៃត៍ឡាយលីហូដ (Right Livelihood) នៅប្រទេសស៊ុយអែត(Sweden)។
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #BradAdams #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden #MinistryofJustice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH