វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.75K photos
1.55K videos
86 files
7.47K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤៖

១. គ្រួសារមន្រ្តីបក្សកម្លាំងជាតិ ថាការសម្រេចឃុំខ្លួន លោក គា វិសាល របស់តុលាការ គឺជារឿងអយត្តិធម៌
២. អ្នកឃ្លាំមើលថា ទស្សកិច្ចរបស់កូនស្រីលោកថាក់ ស៊ីន មកកម្ពុជា គឺដើម្បីពង្រឹងឥទ្ធិពលអ្នកបន្តវេននៃបក្សកាន់អំណាចថៃនិងកម្ពុជា
៣. ពលរដ្ឋបឹងតាមោក សោកស្ដាយដែលមន្ត្រីប្រចាំព្រះខុទ្ទកាល័យព្រះមហាក្សត្រ មិនចេញមកទទួលញត្តិ
៤. គណបក្សភ្លើងទៀនថា ការលំបាកក្នុងការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើឱ្យការបោះឆ្នោតខាងមុខមិនយុត្តិធម៌
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #KeaVisal #NationPowerParty #CandlelightParty #PoliticsKH #CourtKH #NationPowerParty #CPP #PheuThaiParty #LandDispute #LandActivists #Prisoner #BoeungTamok #TamokLake #Development #CorruptionKH #BoeungTamokForcedEvictions
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/fyRJqfRP6E8
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​ខក​ចិត្ត​នឹង​មន្ត្រី​ព្រះ​បរម​រាជវាំង​មិន​ទទួល​ញត្តិ
---
នៅថ្ងៃទី១៨ ខែមីនា សហគមន៍​រង​ការ​បណ្ដេញ​ចេញ​ពី​លំ​នៅ​ឋាននៅ​បឹង​តាមោក រួម​ទាំង​ក្រុម​យុវជន និង​ព្រះសង្ឃ ដង្ហែ​ញត្តិ​ចេញ​ពី​មុខ​ផ្សារ​រាត្រី ទៅ​ដាក់​នៅ​ព្រះបរម​រាជវាំង ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ប៉ុន្តែ​មន្ត្រី​ព្រះ​បរម​រាជវាំង​បដិសេធ​ទទួល​ញត្តិ​ពី​ពួក​គាត់​។ ក្រុម​ពលរដ្ឋ​បឹង​តាមោក​បញ្ជាក់​ថា ការ​ទៅ​ដាក់​ញត្តិ​នៅ​ព្រះបរម​រាជវាំង ដោយសារ​ព្រះមហាក្សត្រ​ធ្លាប់​សន្យា មិន​ឱ្យ​បណ្ដេញ​ពួកគាត់​ចេញ​ពី​តំបន់​បឹង​តាមោក​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #RoyalPalace #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤៖

១. លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញាពង្រឹងគុណភាពនិងសេវាសុខាភិបាល
២. អាជ្ញាធរបញ្ជូនក្មេងស្រីរងគ្រោះពីការជួញដូរនៅប្រទេសចិន មកដល់កម្ពុជាវិញហើយ
៣. អាជ្ញាធរខេត្តព្រះវិហារបន្តប្រកាស មិនទទួលខុសត្រូវរឿងស្ត្រីម្នាក់ធ្វើអត្តឃាដ ក្រោយអាជ្ញាធររឹបអូសដីធ្លីឱ្យទៅក្រុមហ៊ុន
៤. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាពីបញ្ហាគណបក្សភ្លើងទៀនប្រឈមនឹងការលំបាកក្នុងការផ្លាស់ប្ដូរសមាជិក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី សខែត្រក្រុង
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #China #ChinaReach #PRC #HunManet #HunSen #LeeSothearayuth #HealthSystem #MOH #HumanTrafficking #BrideTrafficking #CambodianWomen #Violence #ArrangedMarriage #ForcedMarriage #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #CandlelightParty #Election2024KH #ProvincialCouncilElection2024KH #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/k5G7sKJNCCA
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខេត្តព្រះវិហារបានគេចវេះមិនទទួលខុសត្រូវ ក្នុងការចុះបង្ក្រាបដុតផ្ទះសម្បែង និងយកដីធ្លីរបស់ពលរដ្ឋឲ្យទៅក្រុមហ៊ុន សិលាដាម៉ិច (Seila Damex) ធ្វើឲ្យស្ត្រីម្នាក់ឈឺចិត្តរហូតដល់លេបថ្នាំពុលសម្លាប់ខ្លួន បើទោះបីជាកំណត់ហេតុរបស់អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ដើមហេតុឲ្យពលរដ្ឋឈ្មោះ ហែម ឡី សម្លាប់ខ្លួន គឺកើតឡើងដោយសារបាត់បង់ផ្ទះសម្បែង និងដីធ្លីក្ដី ។ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលត្រូវបង្កើតគណៈកម្មាធិការឯករាជ្យ ដើម្បីស្រាវជ្រាវស៊ើបអង្កេតបញ្ហានេះ ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/k5G7sKJNCCA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KimRithy #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សៅរិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤៖

១. អាជ្ញាធរចាប់ជនពិការលោក ភុន យុទ្ធ ដាក់ពន្ធនាគារជាលើកទីពីរ រឿងរិះគន់រដ្ឋាភិបាល
២. បក្សប្រឆាំង និងសង្គមស៊ីវិល ទទូចឱ្យអាជ្ញាធរចាប់ខ្លួនជនដៃដល់ដែលគប់គ្រាប់បែកសម្លាប់បាតុករក្នុងឆ្នាំ១៩៩៧មកផ្ដន្ទាទោស
៣. សមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរច្រានចោលការចោទប្រកាន់ដែលថា សមាគមនេះកំពុងកេងចំណេញនយោបាយរឿងវិវាទដីធ្លីនៅខេត្តព្រះវិហារ
៤. បទសម្ភាសជាមួយប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមអំពីយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ៤ នាក់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #HunSen #HunManet #PoliticsKH #PhunYuth #DisableMan #HumanRights #KSILA #PreahVihear #SeilaDamex #Arrest #LandDispute #1997GrenadeAttackKH #PrakSereivuth #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #KhmerKromActivists
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/s6llXP5-sbE
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ចាប់​ខ្លួន​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ពីរ​នាក់​បន្ថែម ខណៈ​ពលរដ្ឋ​មួយ​ចំនួន​បន្ត​ពួន​នៅ​ក្នុង​ព្រៃ
---
ពលរដ្ឋ​រងគ្រោះ​ដីធ្លី អះអាង​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន​២​នាក់​បន្ថែម​ទៀត បន្ទាប់​ពី​អាជ្ញាធរ​ព្យាយាម​តាម​ចាប់​ពលរដ្ឋ​រង​គ្រោះ​អស់​ជាច្រើន​ថ្ងៃ​ក្រោយ​ការ​បង្ក្រាប​ហិង្សា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចង់ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​​ថៃ ខណៈ​បន្ត​រត់​ពួន​ក្នុង​ព្រៃ​គេច​ពី​ការ​តាម​ចាប់​​របស់​អាជ្ញាធរ
---
ក្រុម​ពលរដ្ឋ​ចំនួន​៣​ក្រុម មាន​ជិត​១០០​គ្រួសារ បន្ត​រស់​នៅ​ក្នុង​ព្រៃ​ទាំង​ភ័យ​ខ្លាច ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​។ ពួក​គាត់​មួយ​ចំនួន​គ្រោងនឹង​កូន​នាំ​ចៅ​តូច​ៗ រត់​ឆ្លង​ដែន​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ពួក​គាត់​បាត់បង់​ទាំង​ស្រុង ទាំង​ដី​ផ្ទះ​និង​ដី​ស្រែ ដោយសារ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ដុត​បំផ្លាញ និង​រឹបអូស​យក​ដី​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន សិលាដាម៉ិច​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #KimRithy #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កុមារ​មួយ​ចំនួន​ខ្វះ​អាហារ​និង​មិន​បាន​ទៅ​សាលា​ដោយ​សារ​រត់​ចូល​ព្រៃ​តាម​ឪពុក​ម្ដាយ​ពាក់ព័ន្ធ​រឿង​ដីធ្លី
---
កុមារ​តូច​ៗ​មួយ​ចំនួន កំពុង​ខ្វះខាត​អាហារ​បរិភោគ ប្រឈម​ទៅ​នឹង​ជំងឺ​ឆ្លង​ផ្សេង​ៗ រួម​ទាំង​មិន​បាន​ទៅ​សាលារៀន ដោយសារ​ពួកគេ​ត្រូវ​តាម​ឪពុកម្ដាយ​រត់​ចូល​ទៅ​ពួន​ក្នុង​ព្រៃ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​។ ពលរដ្ឋ​ប្រហែល​១០០​គ្រួសារ បាន​រត់​ទៅ​ពួន​ក្នុង​ព្រៃ ចាប់​តាំង​ពី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ ប្រដាប់​ដោយ​អាវុធ ចុះ​បង្ក្រាប​ដោយ​ហិង្សា រួម​ទាំង​ចាប់​ខ្លួន​ពលរដ្ឋ រុះរើ និង​ដុត​ផ្ទះ​សម្បែង កាល​ថ្ងៃ​ទី​០៦​ខែ​មីនា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ

---
#RFAKhmer #Cambodia #HunManet #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤៖

១.អ្នកវិភាគបារម្ភថា ប្រធានព្រឹទ្ធសភាថ្មីនឹងនាំកម្ពុជាឲ្យក្លាយជាប្រទេសដឹកនាំតាមបែបគ្រួសារនិយម
២.គណបក្សកម្លាំងជាតិត្រៀមធ្វើបាតុកម្មទាមទារដោះលែងសមាជិកគណបក្សពីររូប
៣.ពលករធ្វើការងារនៅថៃត្អូញត្អែរថា គ្មានថវិកាមកលេងបុណ្យចូលឆ្នាំថ្មី
៤.ជនរងគ្រោះដោយការបណ្ដេញចេញគ្មានជំនឿថា អាជ្ញាធរខេត្តព្រះវិហារអនុញ្ញាតពួកគេឲ្យមករស់នៅក្នុងភូមិវិញបាន
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #CPP #Senate #SenateElection2024Kh #DynasticRules #CambodiaFamilyRun #NationPowerParty #PreahVihear #SeilaDamex #LandDispute
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/jZCdHYtT36o
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​ចោទ​អាជ្ញាធរ​ប្រើ​ហិង្សា​រុញច្រាន​និង​វាយ​ដំ​បង្ក​ស្នាម​របួស
---
ពលរដ្ឋ​ជា​ប្ដី​ប្រពន្ធ​រស់​នៅ​បឹង​តាមោក ចោទ​ក្រុម​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ថា​ប្រើ​ហិង្សា​រុញ​ច្រាន និង​វាយ​ដំ​លើ​រាង​កាយ​បង្ក​ឱ្យ​មាន​ស្នាម​របួស នៅ​ពេល​ពួក​គាត់​ព្យាយាម​រារាំង​គ្រឿង​ចក្រ មិន​ឱ្យ​កាយ​ដី​ក្រោយ​ផ្ទះ​។ ពលរដ្ឋ​បឹង​តាមោក​ចាត់​ទុក​ថា វា​ជា​ទង្វើ​ឃោរឃៅ​របស់​អាជ្ញាធរ​ប្រព្រឹត្តិ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​និង​ជា​ជន​ពិការ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights#LandDispute #BoeungTamok #TamokLake #Development#CorruptionKH #Court