វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្មការិនី មាន​ផ្ទៃពោះ​ពីរ​នាក់​នៅ​រោងចក្រ ឌីន ហាន អះអាង​ថា ពួកគាត់ រង​ការ​រើសអើង​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន នៅ​ពេល​កាន់​ប័ណ្ណ​ប.ស.ស ទៅ​ពិនិត្យ​សុខភាព ក្នុងអំឡុងពេល​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ មន្ត្រី​សហជីព ទទូច​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុក​បន្ថែម​ទៀត​ជុំវិញ​ទុក្ខ​លំបាក​របស់​កម្មករ​រោងចក្រ ដោយ​ត្រូវ​បង្កើន​ទំនុកចិត្ត​លើ​សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ការ​ផ្សព្វផ្សាយ​លុបបំបាត់​ផ្នត់គំនិត​ស្អប់ខ្ពើម រើសអើង​ឱ្យ​បាន​ទូលំទូលាយ។ អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Covid19 #Workers #NNSF #Poor
អណិកជន​​ខ្មែរ​ម្នាក់​​រស់​​នៅ​​សហរដ្ឋអាមេរិក​បាន​​បង្កើត​​មូលនិធិ​មួយ​​ឈ្មោះ​ «សប្បុរសធម៌​» ដើម្បី​រក​ប្រាក់​​ទិញ​ស្បៀង​​អាហារ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ខ្មែរ​​ដែល​​កំពុង​​អត់​ឃ្លាន​​​ក្នុង​ឱកាសនៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​។ ​​ថវិកា​ចូល​មូលនិធិ​នេះ​ភាគ​ច្រើន​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ និង​ប្រាក់​មួយ​ចំនួន​​ទៀត​​បាន​មក​ពី​ការ​ចូល​​​វិភាគទាន​ពី​សប្បុរសជន​​​ខ្មែរ​​​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ដើម្បី​បម្រើ​​ដល់​បុព្វហេតុ​​មនុស្សធម៌​នេះ។ អំឡុង​​ពេល​ផ្ទុះ​ការ​រាលដាល​ជំងឺ​​​កូវីដ​ចូល​ក្នុង​សហគមន៍​លើក​ទី​៣​​នៅ​កម្ពុជា​​​​មូលនិធិ​មួយ​នេះ​បាន​​​ឧបត្ថម្ភ​ស្បៀង​អាហារ​ជូន​ដល់​​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ជា​បន្ត​បន្ទាប់​។
​តើ​​ពលរដ្ឋខ្មែរអាមេរិកកាំង​រូប​នេះ​​ជា​នរណា? ហើយ​មូលហេតុ​អ្វី​បាន​ជា​លោក​​លះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​​​យ៉ាង​ច្រើន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​បែប​នេះ​?​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #COVID19KH #COVID19 #Poor
ធនាគារ​ពិភពលោក បាន​រកឃើញ​ថា ក្នុង​រយៈពេល​ ៦ ខែ​ចុងក្រោយ​ គិតចាប់​ពី​ខែ​មិថុនា ឆ្នាំ២០២០ រហូតដល់​ខែ​មករា ឆ្នាំ២០២១​ ពោលគឺ​នៅ​មុន​ពេល​មាន​វិបត្តិ​ផ្ទុះ​ខ្លាំង​នៃ​ជំងឺកូវីដ១៩ ចូលក្នុង​សហគមន៍​ជាលើក​ទីបី ពលរដ្ឋ​យ៉ាងហោច​ណាស់ ១សែន ៥ម៉ឺន​គ្រួសារ (១៥០.០០០ គ្រួសារ) ឬ​ស្មើ​នឹង​ជាង​កន្លះលាន​នាក់​ បាន​ធ្លាក់ខ្លួន​ក្លាយ​ជា​អ្នកក្រ ដោយសារ​តែ​វិបត្តិ​ជំងឺកូវីដ១៩​នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #WB #Poor #COVID19KH #COVID19
មន្ត្រីអង្គការសង្គមស៊ីវិល​មិនរំពឹង​ថា កំណើន​សេដ្ឋកិច្ច​ដែលកម្ពុជា​អាច​ទទួលបាន​ក្នុង​រង្វង់ ២,២% នេះ អាច​នឹង​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋក្រីក្រ ជាពិសេស​ពលរដ្ឋ​ងាយរងគ្រោះ និង​ពលរដ្ឋ​បម្រើ​ការងារ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ បាន​ប្រសើរ​ជាង​ឆ្នាំមុន​នោះឡើយ។
អានអត្ថបទពេញ
#RFAKhmer #Economy #WB #Poor #People
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សង្គម​ស៊ីវិល​មិន​រំពឹង​​ថា​ ការ​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ជាតិ មាន​ភាព​សុក្រឹត្យ​នោះ​ទេ​ ដោយ​​សារ​​​​គម្លាត​រវាង​​អ្នក​​ក្រ និង​អ្នក​មាន​​​នៅ​​ឆ្ងាយ​​គ្នា​ពេក។ ការ​លើក​ឡើង​នេះ ក្នុង​ពេល​រដ្ឋាភិបាល​ប្រកាស​ថា ​មន្ត្រី​ស្ថិតិ​នឹង​ចុះ​ប្រមូល​ទិន្នន័យ​តាម​សហគ្រាស​​​ទាំង​អស់ ​ដើម្បី​​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​​ជាតិ​លើក​​ទី​២​​​ ដែល​នឹង​​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែមីនា​ខាង​មុខ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Economic #Government #Poor
មន្ត្រី​អង្គការ​សង្កមស៊ីវិល និង​អ្នកតាម​ដាន​ការ​អភិវឌ្ឍ​សង្គម​យល់ឃើញ​ថា ដោយសារ​អំពើពុករលួយ និង​បក្សពួកនិយម រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហាជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Economy #RFANews #Corruption #Poor #Covid19
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣៖

១-អ្នកឃ្លាំមើល​ថា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ក្លាយជាបក្ស​គ្រួសារត្រកូល លោក ហ៊ុន សែន
២-មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល លុបបំបាត់អំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព ដើម្បីកម្ពុជាមានកេរ្តិ៍ឈ្មោះល្អឡើងវិញលើឆាកអន្តរជាតិ
៣-លោក ហ៊ុន សែន បានកាត់ដីដែនគម្របព្រៃឈើនៅខេត្តកំពតជិត១០០ ហិកតាឱ្យលោក ហេង សួរ ដែលស្នឹទ្ធនឹងត្រកូលហ៊ុន
៤-កសិករចិញ្ចឹមជ្រូកត្អូញត្អែរពីតម្លៃជ្រូកបន្តធ្លាក់ចុះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាព
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #UK #HunSen #HunManet #HengSour #CPP #CPPCongress2023 #CambodiaFamilyRun #HumanTrafficking #Environment #IllegalLogging #Corruption #Poor #FreezePork
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/qBN-BStVZmE