វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះ ជាតិ ម្នាក់ ស៊ូ លះបង់ ងារ ជា ឯកឧត្តម សុខចិត្ត មក ធ្វើការ សំណង់ ហូប បាយ ច្រក ថង់ ផឹកទឹក ទុយោ ព្រោះ មិន ក្បត់ ឆន្ទៈ អ្នក គាំទ្រ។ អនុប្រធាន គណបក្ស សង្គ្រោះជាតិ ប្រចាំ ខេត្ត កំពង់ឆ្នាំង និង ជា សមាជិក ក្រុមប្រឹក្សា ខេត្ត នេះ លោក ដួង ចន្ត្រា ថា ទោះ លោក លំបាក បន្តិច តែ សប្បាយ ចិត្តនឹង ផ្លូវ ដែល លោក ជ្រើសរើស នេះ។ អ្នកវិភាគ នយោបាយ ថា នេះ ជា វីរភាព របស់ អ្នក នយោបាយ បក្ស ប្រឆាំង ដែល ទ្រាំ លំបាក តស៊ូ ធ្វើ ក្នុង ការ ធ្វើ នយោបាយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #Opposition #CNRPactivist
អតីត មន្ត្រី ក្រសួង កសិកម្ម ដែល ទើប បាន ចេញ ពី ពន្ធនាគារ លោក នី ណាក់ ប្រកាស ថា លោក នឹង ចូល រួម ធ្វើ នយោបាយ ជាមួយ គណបក្ស ប្រឆាំង។ លោក នី ណាក់ បានចាត់ទុកថា ការ កាត់ ទោស លោក ជា រឿង អយុត្តិធម៌។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Election2022 #elections #Opposition
មេធាវី ការ ពារ ក្ដី និង ក្រុម គ្រួសារ ស្នើ សុំ ឱ្យ តុលាការ ពន្លឿន នីតិ វិធី ជំនុំ ជម្រះ លើ សំណុំ រឿង សកម្មជន គណបក្ស សង្គ្រោះ ជាតិ ពាក់ ព័ន្ធ បទ ញុះញង់ និង បទ រួមគំនិត ក្បត់ ឱ្យ ឆាប់ រហ័ស។ សំណើ នេះ ធ្វើ ឡើង បន្ទាប់ ពី មេធាវី មើល ឃើញ ថា សកម្មជន ខ្លះ ត្រូវ បាន តុលាការ ឃុំ ខ្លួន លើស និង អ្នក ខ្លះ ទៀត ជិត ហួស ការ កំណត់ នៃ ច្បាប់។ សង្គម ស៊ីវិល យល់ ថា ការ ឃុំ ខ្លួន រយៈ ពេល ដោយ គ្មាន ការ ជម្រះ ក្ដី បែប នេះ គឺ រំលោភ ច្បាប់ និង ប៉ះពាល់ ដល់ សិទ្ធិ ទទួល បាន ការ ជំនុំ ជម្រះ ដោយ ឆាប់ រហ័ស របស់ ជន ជាប់ ឃុំ។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #opposition
អានអត្ថបទជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
The relatives of jailed opposition members and protesting casino workers in Cambodia are appealing for help with their cases from Prime Minister Hun Sen’s eldest son – widely seen as next in line to lead the nation – saying they no longer have faith in the current administration.

👉 Read Full Article

#RFAKhmer #Cambodia #politics #HunSen #Hunmanet #CNRP #Opposition
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ ២០២៣៖

១. មន្ត្រីសង្គមស៊ីវិលរិះគន់ ការតែងតាំងលោក ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយសថាជាការខ្ជះខ្ជាយថវិកាជាតិ
២. មន្រ្តីបក្សប្រឆាំងថា ដំណើរទស្សនកិច្ចរបស់សភាអាមេរិកមកកម្ពុជាពេលនេះអាចជាការជំរុញឱ្យលោក ហ៊ុន សែន ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញមុនបន្ថែមទណ្ឌកម្ម
៣. អ្នកច្បាប់ជំរុញឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដោះស្រាយបញ្ហារឿងអត់ផ្ទះឲ្យអ្នកទិញបង់រំលោះទៅតាមច្បាប់ និងកិច្ចសន្យាដើម
៤. អ្នករត់កង់បីមួយចំនួន ស្នើដល់រដ្ឋាភិបាល ដោះស្រាយបញ្ហាប្រេងសាំងឡើងថ្លៃ ដែលប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់
#RFAKhmer #Cambodia #HunSen #HunManet #Opposition #ShamElection #DynasticRules #CambodiaFamilyRun #UNExperts #Democracy #US #Lawmakers #GSP #NBC CheaChanto #Realestate #LengNavatra #TukTuk #Oil #Gasoline
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Pl1tlaOw0qg
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរិ៍ ទី០៥ ខែសីហា ឆ្នាំ២០២៣

១. អ្នកវិភាគនិងមន្រ្តីបក្សប្រឆាំងថា ការចេញមុខបំភ្លឺរឿងផ្ទៃក្នុងបក្សរបស់លោក ស ខេង គ្រាន់តែជាការបង្ខំចិត្ត
២. អ្នកទោសនយោបាយ អំពាវនាវរដ្ឋាភិបាលដោះស្រាយវិបត្តិនយោបាយ និងប្រគល់សេរីភាពជូនពួកគាត់វិញ
៣. ពលរដ្ឋនៅខេត្តបាត់ដំបង ស្នើឱ្យអាជ្ញាធរចាត់វិធានការចំពោះរោងចក្រចិន ដែលបង្ហូរជាតិពុលចូលក្នុងស្ទឹង
៤. កម្មកររោងចក្រចំនួន៧៦នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តកំពង់ស្ពឺ
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
---
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #Opposition #ShamElection #DynasticRules #CambodiaFamilyRun #PoliticalPrisoners #RuleByLaw #China #Battambang #Factory #Workers #KampongSpeu #Accident #TrafficAccident
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Z3WTdytu9-4
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ ២០២៣៖

១. អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំង មិនជឿលើការបំភ្លឺរបស់លោក ស ខេង ថាគ្មានបែកបាក់ផ្ទៃក្នុងបក្សកាន់អំណាច
២. អ្នកទោសមនសិការស្នើដល់រដ្ឋាភិបាលថ្មី ដោះស្រាយវិបត្តិនយោបាយនិងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ
៣. សហគមន៍ និងក្រុមយុវជន នាំគ្នាដាំដើមឈើឡើងវិញនៅព្រៃមេត្តាធម្មជាតិ
៤. ពលរដ្ឋ ជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបង ចាត់វិធានការចំពោះរោងចក្រចិន ដែលបង្ហូរជាតិពុលចូលក្នុងស្ទឹងសង្កែ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #Opposition #ShamElection #DynasticRules #CambodiaFamilyRun #PoliticalPrisoners #RuleByLaw #China #Battambang #Factory #Environment #Forest #MetaForestCommunity #DirtyWater #StungSangkae #SangkeRiver #PoisonLiquid #China #ChinaReach
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/X_s4Wg1eKNI
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣

៚ពលករខ្មែរមួយចំនួននៅប្រទេសថៃ សម្តែងមតិប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រីថ្មី
៚មន្រ្តីបក្សប្រឆាំងថា លោកហ៊ុន សែន ជួបយកចិត្តអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត់ ដើម្បីចង់ពឹងពាក់កូនស្រីរបស់លោក ថាក់ស៊ីន ក្នុងរឿងនយោបាយ
៚មន្ត្រីបក្សប្រឆាំងថា ប្រធានបក្សកុម្មុយនិស្តវៀតណាម ទទួលស្គាល់លទ្ធផលបោះឆ្នោត «ក្លែងក្លាយ» បង្ហាញថារបបផ្តាច់ការ នៅកម្ពុជាកាន់តែរឹងមាំ
៚សកម្មជនបរិស្ថាន រិះគន់អាជ្ញាធរខេត្តសៀមរាបថា មិនសំអាតបរិស្ថានដងស្ទឹងសៀមរាប
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #Thai #Vietnam #HunSen #HunManet #ThaksinShinawatra #NguyenPhuTrong #YingluckShinawatra #Opposition #ShamElection #DynasticRules #CambodiaFamilyRun #Migration #NewPrimeMinister #Environment #SiemReapRiver
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9WsBLPs2H-A