វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានពេញនិយមប្រចាំសប្តាហ៍
អ្នក​វិភាគ​ និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា រឿងរ៉ាវ​អាស្រូវ​ស្នេហា​របស់​ត្រកូល ហ៊ុន ហាក់​ដូច​ទៅ​នឹង​សុភាសិត​ខ្មែរ​ពោល​ថា ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់។ ការ​លើកឡើង​ដូច្នេះ ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ថា ក្មួយ​ប្រុស​របស់​លោក​ម្នាក់​គឺ លោក ហ៊ុន ជា លួច​លាក់​​មាន​​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ទាំង​ពេល​ដែល​លោក ហ៊ុន ជា មិន​​ទាន់​លែងលះ​ប្រពន្ធ​នៅឡើយ...

👉 អានអត្ថបទពេញនិយមប្រចាំសប្តាហ៍
👉 JOIN WITH US

#RFAKhmer #News #Cambodia #Politics #HunSen #HunChear #HunFamily
មន្ត្រីបក្សប្រឆាំង ​និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ប្រឆាំង​អំពើ​ពុករលួយ លើក​ឡើង​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រីរាជការ​ ជាពិសេស​មន្ត្រី​កំពូលៗ​រដ្ឋាភិបាល នៅតែ​មិនអាច​បង្ហាញ​ពី​ភាព​ស្អាតស្អំ និង​មិន​អាច​​កាត់បន្ថយ​អំពើ​ពុករលួយ​បានទេ។ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​បែប​នេះ ខណៈ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) កំពុង​​ទទួល​​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​របស់​មន្ត្រីរាជការ​តាម​​របប​ពីរ​ឆ្នាំ​សម្រាប់​ឆ្នាំ២០២៣...

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #News #Cambodia #Politics #HunSen #HunFamily
ក្រុម​យុវជន​រិះគន់​ការតែងតាំង​កូន​ប្រុស​បង្កើត​ប្រធាន​មេធាវី​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ឱ្យ​ធ្វើ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ ពួកគេ​ថា ការ​ពង្រឹង​អំណាច​បែប​បក្ខពួក គ្រួសារ​និយម​ធ្វើ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័ន​រដ្ឋ ហើយ​យុវជន​គ្មាន​សែស្រឡាយ​បាត់បង់​ឱកាស។

ក្រុម​យុវជន​យល់​ថា ផែនការ​ដំឡើង​កូន​អ្នកធំ​ឲ្យ​ធ្វើ​ការ​មាន​តំណែង​ខ្ពង់ខ្ពស់ នោះ​បង្ហាញ​ថា​យុវជន​ផ្សេង​ទៀត ដែល​មិន​មាន​សែស្រឡាយ​ជា​មន្ត្រី​ធំ មិន​អាច​មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​តំណែង​នោះ​ទេ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #nepotism #KYTech #Corruption #hunfamily #PoliticsKH
ហ្សង់ហ្វ្រង់ស័រ៖ ពី​អ្នក​សារព័ត៌មាន​មាន​កេរ្តិ៍​ឈ្មោះ ទៅ​ជា​មន្ត្រី​នយោបាយ​របស់​ត្រកូល «ហ៊ុន»
---
អតីត​អ្នកនយោបាយ​បក្ស​ប្រឆាំង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ បាន​ក្លាយ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី ៧ ដែល​ជា​រដ្ឋាភិបាល​បន្ត​ត្រកូល ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។ ក្នុង​ចំណោម​អ្នក​ទទួល​បាន​បុណ្យស័ក្ដិ​ធំ​ទាំងនោះ ក៏​រួមមាន​ទាំង​លោក តាន់ ហ្សង់ហ្វ្រង់ស័រ (Tain Jean Francois) អតីត​នាយក​ការ​ផ្សាយ​នៃ​វិទ្យុ​បារាំង​អន្តរជាតិ​(RFI) ជា​ខេមរភាសា ម្នាក់​ផង​ដែរ។ តើ​ហេតុអ្វី​បានជា​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​រូប​នេះ​ ក្លាយ​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល?
#RFAKhmer #Cambodia #HunManet #HunSen #JeanFrançoisTain #TainJeanFrançois #NopVy #RoVannak #Nepotism #HunFamily

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សម្ដី​គូស​ថ្ម​ចំណាំ [ទី៣] ​ត្រកូល​ហ៊ុន​មិន​មាន​បំណង​ណា​មួយ​ទៅ​ជា​ជន​ក្បត់​ជាតិ​នោះ​ទេ!​

#សម្ដីគូសថ្មចំណាំ៖​​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​ ​​លើកឡើង​កាល​ពី​ថ្ងៃ​ទី៨​ខែកុម្ភៈ​ថា​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ព្យាយាម​ចរចា​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​ផល​ប្រយោជន៍​កូន​ចៅ​ជំនាន់​ក្រោយ​ ហើយ​គ្មាន​«បំណង​ណាមួយ​ទៅ​ជា​ជន​ក្បត់ជាតិ​នោះ​ទេ»៕​

#RFAKhmer #Cambodia  #Politicskh #ForTheRecord#HunFamily#HunManet#NationalTreason#BorderProblems#VerticalVideo
Media is too big
VIEW IN TELEGRAM
សម្ភាសតំណាងបាតុករ ជុំវិញបាតុកម្មប្រឆាំងតំបន់អភិវឌ្ឍន៍ CLV ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #HunSen #HunManet #BunRany #HunFamily #PoliticalActivist #OppositionParty #Suffering #CLV #CLVDTA #Vietnam #Laos #Kratie #LandDispute #KoreanYouthKH
Media is too big
VIEW IN TELEGRAM
តំណាងរាស្ដ្រអូស្ដ្រាលីដើមកំណើតខ្មែរលោក តាក់ ម៉េងហ៊ាង ថាការ​គំរាមកំហែង​ ការចាប់ចងនឹងមិនធ្វើឲ្យកម្ពុជាមានតុល្យភាពនៃការបែងចែកអំណាចនោះទេ​។​​​
បទសម្ភាសន៍​ទាំងស្រុង​៖ https://youtu.be/ilxX3HRLTDc

ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH


#RFAKhmer #Cambodia #Vietnam #Laos #HunManet #HunSen #CambodiaPM #ButhBuntenh #CLV #CLVDTA #NagaWorld #PrisonerofConscience #DynasticRules #CambodiaFamilyRun #HumanRights #CallinShow #HunFamily
Media is too big
VIEW IN TELEGRAM
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ថាកម្ពុជា សព្វថ្ងៃត្រូវបានគេមើលឃើញថា មេដឹកនាំ ហាក់មិនបានយកប្រជាធិបតេយ្យមកអនុវត្ដនោះទេ...។​​​
បទសម្ភាសន៍​ទាំងស្រុង​៖ https://youtu.be/ilxX3HRLTDc
 ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #Vietnam #Laos #HunManet  #HunSen #CambodiaPM #ButhBuntenh #CLV #CLVDTA  #NagaWorld #PrisonerofConscience #DynasticRules #CambodiaFamilyRun #HumanRights #CallinShow #HunFamily