វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.84K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក ថាច់ សេដ្ឋា បដិសេធថាមិនបានចេញសែកអត់ប្រាក់ចំនួន ៥ សន្លឹក ដែលតុលាការថ្នាក់ក្រោមយកធ្វើជាភស្ដុតាងចោទប្រកាន់លោកនោះឡើយ
---
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បដិសេធថា លោកមិនបានចេញសែកស្អុយ ឬសែកអត់ប្រាក់ចំនួន ៥ សន្លឹកដូចការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមនោះឡើយ និងស្នើទៅតុលាការកំពូល ពិចារណាផ្ដល់យុត្តិធម៌ឱ្យលោក។ សំណើនេះ ធ្វើឡើងក្នុងពេលតុលាការកំពូល បើកសវនាការបណ្ដឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា នៅថ្ងៃទី២០ ខែឧសភា ដោយប្រឆាំងនឹង សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលផ្តន្ទាទោសលោកឱ្យ ជាប់ពន្ធនាគារ រយៈពេល ១៨ខែពីបទចេញសែកស្អុយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #SonChumChuon #ChoungChouNgy #CandlelightParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH
Cambodia’s top court hears appeal from convicted opposition figure
---
Cambodia’s Supreme Court on Monday heard an appeal from Candlelight Party Vice President Thach Setha who asked judges to overturn a lower court’s false check conviction that resulted in an 18-month prison sentence.
👉 https://www.rfa.org/english/news/cambodia/thach-setha-appeal-05202024154129.html
---
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH
Media is too big
VIEW IN TELEGRAM
តុលាការកំពូល បន្តសម្រេចឱ្យលោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ ១ឆ្នាំកន្លះ
---
តុលាការកំពូលនៅថ្ងៃទី ៣១ ខែឧសភា សម្រេចតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម ដែលផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារជាង ១ឆ្នាំកន្លះទុកជាបានការដដែល។ គ្រួសារ និងមន្ត្រីបក្សប្រឆាំងស្នើទៅតុលាការឱ្យដោះលែង លោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញ ដើម្បីពួកគេមានសិទ្ធិចូលរួមធ្វើនយោបាយ និងជួបជុំគ្រួសារ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #ChoungChouNgy #CandlelightParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសាលដីកា​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់លោក គា វិសាល នៅថ្ងៃទី១០ ខែមិថុនា
---
តុលាការកំពូល នៅថ្ងៃទី៣១ ខែឧសភា បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ដែលប្ដឹងមិនសុខចិត្ត ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី០៥ ខែឧសភា។ ប្រពន្ធរបស់លោក គា វិសាល គឺអ្នកស្រី ញ៉ែ សុខឿន ស្នើទៅតុលាការកំពូល រកយុត្តិធម៌ និងដោះលែងប្ដីឱ្យបាននៅក្រៅឃុំ ដោយថា ប្ដីរបស់លោកស្រីមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់ឡើយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KeaVisal #ChoungChouNgy #NationPowerParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៤

១. បក្សប្រឆាំងចាត់ទុក សាលដីកាតុលាការកំពូល សម្រេចឲ្យ លោក ថាច់ សេដ្ឋា បន្តជាប់ពន្ធនាគារថា ជារឿងអយុត្តិធម៌
២. សង្គមស៊ីវិលគាំទ្រសំណើអង់គ្លេសស្នើ លោក ហ៊ុន សែន បើកលំហសេរីភាពសង្គមស៊ីវិលនិងនយោបាយ
៣. រដ្ឋបាលរាជធានីភ្នំពេញដាក់បំរាមមិនឱ្យសមាគមខ្មែរក្រោម និយាយប៉ះពាល់ដល់ក្នុងពិធីរំឭកខួបបាត់បង់ទឹកដី
៤. ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាថា តើមានអ្វីនៅពីក្រោយដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅកម្ពុជា ពេលនេះ ? … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #ChinaReach #UK #USA #HunSen #HunManet #ThachSetha #ChoungChouNgy #CandlelightParty #OppositionParties #PoliticsKH #PoliticalPrisoners #ArbitraryArrests #SupremeCourtKH #FreedomOfExpression #CivilSociety #France #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #June4KhmerKromDay #LloydAustin #IndoPacific #FunanCanal #GeopoliticalTensions #RFACallinShow #CallinShow
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/6kj6KmebAI0
Media is too big
VIEW IN TELEGRAM
គ្រួសារស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់លើលោក ថាច់ សេដ្ឋា ខណៈ​ជំងឺបេះដូង​លោក​មាន​សភាព​ធ្ងន់ធ្ងរ
---
ចៅក្រម​នៃ​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ទី៩ សីហា លើ​បទ​ចោទ​ញុះញង់​ ដែល​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក ៣ឆ្នាំ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ថ្លែង​ក្រោយ​សវនាការ​នៅ​ថ្ងៃទី៣១ កក្កដា ថា លោក ថាច់ សេដ្ឋា បដិសេធ​ការ​ចោទ​ប្រកាន់​ដោយ​លោក​អះអាង​ថា លោក​គ្រាន់​តែ​ថ្លែង​នូវ​ការ​ពិត​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ ទាក់ទង​នឹង​វិវត្ត​នយោបាយ​នៅ​កម្ពុជា ហើយ​លោក​គ្មាន​ចេតនា​ញុះញង់​រើសអើង​ បង្ក​ចលាចល​នៅ​ក្នុង​សង្គម ​ដូច​ការ​ចោទ​ប្រកាន់​ទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #ChoungChouNgy #SonChumChuon #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
តុលាការកំពូលកាត់ក្ដីឱ្យលោកថាច់ សេដ្ឋា ជាប់ពន្ធនាគារ៣ឆ្នាំ ដូចតុលាការថ្នាក់ក្រោមដែរ
---
ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានតម្កល់សេចក្តីសម្រេចរបស់សាលា ដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឱ្យមានការរើសអើង» ទុកជាបានការដដែល។ ប្រពន្ធលោក ថាច់ សេដ្ឋា ចាត់ទុក ការសម្រេចរបស់តុលាការកំពូលនេះ ជារឿងអយុត្តិធម៌ និងបង្កើតការឈឺចាប់ដល់គ្រួសារ។ រីឯមន្ត្រីសិទ្ធិមនុស្សថា នេះជាសំណុំរឿង នយោបាយ ជាជាងផ្លូវច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ថាច់ សេដ្ឋា ជាប់ពន្ធនាគារ៣ឆ្នាំ ដោយសារតែអត្ថាធិប្បាយ «ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា»
---
ប្រពន្ធរបស់លោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ចាត់ទុកការសម្រេចរបស់តុលាការកំពូលនេះ ថាជារឿងអយុត្តិធម៌ និងបង្កើតការឈឺចាប់ដល់គ្រួសារ របស់លោកស្រី។ លោកស្រីរៀបរាប់ថា អ្នកដែលនិយាយដើម្បីការពារទឹកដី បែរជាជាប់គុក រីឯអ្នកធ្វើអំពើអាក្រក់ បែរជារួចខ្លួន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Jailed Cambodian opposition leader’s final appeal denied
---
Cambodia’s Supreme Court on Friday upheld a three-year prison sentence handed down last year to Thach Setha, a senior leader of the country’s embattled opposition, for “inciting” social chaos.

The longtime opposition figure was in October sentenced to prison on charges of discrimination and incitement for remarks about the Cambodia-Vietnam Friendship Monument and the January 7 holiday, which marks Vietnam’s 1979 overthrow of the Pol Pot regime.
👉 https://www.rfa.org/english/news/cambodia/thach-setha-appeal-incitement-vietnam-video-08092024134359.html
---
#RFAKhmer #Cambodia #HunSen #HunManet #ThachSetha #CandlelightParty #OppositionParties #PoliticsKH #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #SupremeCourtKH
Media is too big
VIEW IN TELEGRAM
តុលាការ​កំពូល តម្កល់​សាលដីកា​ផ្ដន្ទាទោស​លោក វន់ ពៅ ឱ្យ​ជាប់​គុក​ជាង​ ៤ឆ្នាំ
---
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល រក្សាសាលដីការបស់សាលាឧទ្ធរណ៍ ដែលសម្រេចផ្ដន្ទាទោសប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ឱ្យជាប់ពន្ធនាគារជាង ៤ឆ្នាំ ទុកជាបានការដដែល។ ភ្លាមៗក្រោយការសម្រេចរបស់តុលាការ លោក វន់ ពៅ បានសរសេរនៅលើ ហ្វេសប៊ុក របស់លោកថា យុត្តិធម៌សម្រាប់លោក គឺនៅឆ្ងាយដូច ជើងមេឃ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/law/supreme-court-deny-vorn-pao-request-09092024030240.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #VornPao #SupremeCourtKH #HumanRights #IDEA #VengSrengViolence #WorkersKH #LaborRightsKH #UnionKH #ProtestSalary #YakJinCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer