វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមាជិក​ក្រុមខ្មែរថាវរៈ​ចំនួន​ ៣​នាក់ ​កោរ​សក់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ដើម្បី​​​​រក្សា​​សីល ​​៥ ​តាំង​ចិត្ត​បួង​សួង​ឲ្យ​​អាជ្ញាធរ​ដោះលែង​បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ (#NagaWorld)​ ​ចំនួន ​៨ ​នាក់ឲ្យ​មាន​សេរីភាព​វិញ។ មន្ត្រីសង្គម​ស៊ីវិលយល់ថា យុវជន​​មានសិទ្ធិសេរីភាព​ក្នុង​ការ​​​​សម្ដែង​មតិ និង​ការ​តវ៉ា​ តាម​បែប​សាសនា​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy
មន្ត្រី​សង្គម​ស៊ីវិល នៅ​តែ​ជំរុញ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឱ្យពន្លឿន​ការ​ស្វែងរក​មុខ​មន្ត្រី​គ្រាក់ៗ ដែល​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជនគ្រឿងញៀន​ជនជាតិចិន​នាំ​ចូល​សារធាតុ​ញៀន​រាប់​សិប​តោន​ចូល​​ប្រទេសកម្ពុជា ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​មន្ត្រី ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នាំ​ចូល​សារធាតុ​ញៀន និង​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Drug #Chinese
មន្ត្រីសិទ្ធិមនុស្ស ដែល​ឃ្លាំមើល​ការ​តវ៉ា​របស់​បុគ្គលិក​កម្មករណាហ្គាវើលដ៍ នៅ​ថ្ងៃ​ទី២៦ ខែ​មករា ទទូច​ឱ្យ​តុលាការ​ដោះលែង​តំណាង​សហជីព ដែល​កំពង់​ជាប់​ឃុំ ដើម្បី​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ទៅ​តាម​អនុសាសន៍​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Union
មន្ត្រី​សង្គម​ស៊ីវិល ស្នើសុំ​រដ្ឋាភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​អស់ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ មុន​នឹង​ចាប់​ផ្ដើម​សិក្សា​បង្កើតច្បាប់ចរាចរណ៍ផ្លូវគោក​ថ្មី ដែល​មាន​លក្ខណៈ​តឹងរ៉ឹង​ជាង​ច្បាប់​ចរាចរណ៍​បច្ចុប្បន្ន។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Law
ក្រុម​កម្មករណាហ្គាវើលដ៍ ​បន្ត​ធ្វើកូដកម្ម ដោយ​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាងសហជីព​របស់​ពួកគេ ​៨​នាក់​ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យកកម្មករ​ជាង​ ៣​រយ​នាក់​ ចូល​ធ្វើ​ការ​វិញ ដើម្បី​បញ្ចប់​វិវាទ​ការងារ​ដែល​អូស​បន្លាយ​ជាង ​១០​ខែ​មក​ហើយ។ ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​ឈរ​តវ៉ា​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​អស់​រយៈពេល​ ៤៨ថ្ងៃ​ហើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #HumanRights
មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ចាត់​វិធានការ​លើ​ចៅក្រម​ពីរ​រូប ដែល​បង្ខំ​ឱ្យ​មេ​ប៉ូលិស​ផ្កាយ ៣ម្នាក់ គឺ​ឧកញ៉ា ឌួងងៀប សូក​ប៉ាន់​អស់​លុយ​ពី​ខ្លួន ព្រោះ​ការ​ពន្យារ​ពេល​នេះ ឆ្លុះ​បញ្ចាំង​ថា ការ​អនុវត្ត​ច្បាប់​លម្អៀង និង​មាន​ស្តង់ដារ​ច្រើន​បែប​ច្រើន​យ៉ាង​ប៉ះពាល់​កាន់តែ​ធ្ងន់​ដល់​ប្រព័ន្ធ​ច្បាប់​នៅកម្ពុជា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #SocialEconomy #Court #Justice
#វិទ្យុអាស៊ីសេរី #សេដ្ឋកិច្ច #សង្គម #តុលាការ #យុត្តិធម៌
ក្រុម​កូដករ​#ណាហ្គាវើលដ៍ ប្រកាស​ធ្វើ​​យុទ្ធនាការ​ស្វែង​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំឡុង​ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​​ពួក​គេ​​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ។ ពួក​គាត់​អះ​អាង​ថា ទោះ​បី​អាជ្ញាធរ​រក​វិធីសាស្ត្រ​រារាំង ឬ​ដាក់​សម្ពាធ​យ៉ាង​ណា​ក្ដី ក៏​ក្រុម​កូដករ​នៅ​តែ​រក្សា​ឆន្ទៈ​ចេញ​ធ្វើ​កូដកម្ម​ដូច​ដើម បន្ទាប់​ពី​​អនុវត្ត​វិធាន​ការ​សុខាភិបាល​រួច។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #SocialEconomy #NagaWorld
បុគ្គលិក​កម្មករ​នៅ​ក្រុមហ៊ុន​បនល្បែងណាហ្គាវើលដ៍ (#NagaWorld) ទទូច​ដល់​ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈជាថ្មី​ទៀត​ ឱ្យ​ផ្ដល់​ដំណោះស្រាយ​តាម​ការ​ទាមទារ​របស់ពួកគេ ​ដោយ​ឱ្យ​ភាគី​ក្រុមហ៊ុនទទួល​យក​បុគ្គលិក និងសហជីព​ចូល​ធ្វើការ​វិញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #SocialEconomy #NagaWorld #Casino
សហជីព និង ក្រុម បុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ ខកចិត្ត ចំពោះ ក្រុមហ៊ុន បនល្បែង ណាហ្គាវើលដ៍ ដែល នៅ តែ បន្ត បដិសេធ មិន ទទួល យក បុគ្គលិក និង សមាជិក សហជីព ឲ្យ ចូល ធ្វើ ការងារ វិញ តាម ការ ទាមទារ របស់ ក្រុម បុគ្គលិក និង សហជីព។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #SocialEconomy #NagaWorld
អាជ្ញាធរ​បន្ត​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​គ្រឿងញៀន ៤នាក់​មន្ថែម​ទៀត និង​រឹបអូស​គ្រឿងញៀន​បាន​ ៤៦គីឡូក្រាម ដែលក្រុមឈ្មួញរក្សាទុកនៅក្នុងឃ្លាំងមួយកន្លែងក្នុងក្រុង​ភ្នំពេញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​គ្រឿងញៀន​នេះ​កំពុង​កើន​ឡើង​យ៉ាង​គំហុក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​ក្រុម​យុវជន​ជំនាន់​ក្រោយ​ប្រឈម​បាត់បង់​អនាគត​ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញៀន។
អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy