វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Candleligth Parthy .mp4
355.1 MB
សាខា​បក្ស​ភ្លើង​ទៀន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រមាណ​២០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​មីនា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា អ្នកទោសមសិការ និង​អ្នក​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ផ្សេង​ទៀត។ លោក អន ចាន់ថន ប្រធាន​គណបក្ស​ភ្លេីង​ទៀន​សាខា​កូរ៉េ​ខាងត្បូង​ចាត់​ទុក​ករណី​ទាំង​នោះ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ។ លោក​បន្ត​ថា​គណបក្ស​ភ្លើង​ទៀន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ភាគ​ច្រើន​ជា​ពលករ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ដោយ​សារ​ពួក​គេ​មើល​ឃើញ​ថា អ្នក​ទោស​មនសិការ​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។
#វិទ្យុអាស៊ីសេរី #កម្ពុជា #នយោបាយ #តុលាការ #ភ្លើងទៀនតិ #ថាច់សេដ្ឋា #អនចាន់ថន​ #ណាំប៊ុណ្ណាលី
#RFAKhmer #Cambodia #Politics #Court #Candlelight #ThachSetha #OhnChanthorn #NamBunnaLee