វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា បានបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់លោក កឹម សុខា។ សវនាការនៅព្រឹកនេះ ត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងដោយកម្លាំងសន្តិសុខចម្រុះ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី២៩ ខែមករា បានចេញសេចក្ដីថ្លែងការណ៍ ជំរុញឱ្យអាជ្ញាធរកម្ពុជាលុបចោលការចោទប្រកាន់លើលោក កឹម សុខា និងបញ្ចប់ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយបក្សប្រឆាំងផ្សេងទៀត។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានសម្រេចផ្ដន្ទាទោស លោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋភាពជាមួយបរទេស ឬបទក្បត់ជាតិ និងហាមមិនឱ្យធ្វើនយោបាយ គាំទ្រអ្នកនយោបាយ និងមិនអាចជួបអ្នកណាក្រៅពីសាច់ញាតិរបស់ខ្លួនឡើយ។
#RFAKhmer #Cambodia #HunManet #HunSen #KemSokha #CNRP #Court #ApealCourt #MontseFerrer #AmnestyInternational

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH