វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ឧទ្ធរណ៍​តម្កល់​សាលក្រម​​ផ្តន្ទាទោស​​យុវជន គា សុគន្ធ ដែល​​ច្រៀង​រែប​​ពី​​បញ្ហា​​​សង្គម។ វីដេអូ​ចម្រៀង​​ចុងក្រោយ​របស់​ គា សុគន្ធ ​ដែលមាន​ចំណងជើង​ថា «ដីខ្មែរ» មាន​អ្នក​ចូល​ទស្សនា​រាប់លាន​ដង និងចែករំលែក​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Court #KeaSokun #Singer
នេះ​ជា​មាតិកា​ព័ត៌មាន​សម្រាប់​ការផ្សាយ​នា​រាត្រី​នេះ៖
១. លោក ហ៊ុន សែន ព្រមាន​បន្ត​តាម​កម្ចាត់​លោក សម រង្ស៊ី និង​បក្ខពួក​ដែល​កំពុង​រត់​គេចខ្លួន​នៅ​ក្រៅ​ប្រទេស​ឱ្យ​អស់​ពី​សង្គម​ជាតិ
២. មន្ត្រី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន បើក​លំហ​ប្រជាធិបតេយ្យ ដើម្បី​ធានា​ការ​បោះឆ្នោត​ដោយ​សេរី
៣. គ្រួសារ​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ក្នុង​ករណី​ឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត មិន​ទាន់​ទទួល​ដំណឹង​ពី​សាច់ញាតិ​នៅ​ឡើយ
៤. ម្ចាស់​បទ ឈាម​បាតុករ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ការ​គំរាម​របស់​ក្រសួង​វប្បធម៌ ....រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត
#RFAKhmer #Cambodia #PoliticsKH #HunSen #KeaSokun #វិទ្យុអាស៊ីសេរី
ម្ចាស់​បទ​ចម្រៀង​រ៉េប''ឈាម​បាតុករ'' ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ស្នើ​ឲ្យ​មេ​ប៉ូលិស​ ចាត់​វិធានការ​ច្បាប់​ចំពោះ​ការ​ផ្សព្វផ្សាយ​បទចម្រៀង​របស់​គាត់។ សង្គម​ស៊ីវិល​ចាត់ទុក​ថា ការ​ចោទប្រកាន់​ និង​ការ​ព្រមាន​របស់​ក្រសួង​វប្បធម៌ គឺ​ជា​ការ​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #KeaSokun #Rapper #ProtestsBlood
អានព័ត៌មានទាក់ទងកម្ពុជា​ជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Cambodia’s culture ministry has ordered police to prevent the spread of a music video called “Blood Workers” by a rapper that recounts a deadly government crackdown on a workers’ protest nine years ago.

👉 Read Full Article
👉 JOIN WITH US

#RFAKhmer #Cambodia #KeaSokun #Rapper #ProtestsBlood
មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ទៀត​ហើយ បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ មករា ករណី​បង្ហោះ​ចម្រៀង "​ឈាម​បាតុករ​” របស់​តារា​ចម្រៀង​រ៉េ​ប លោក គា សុគន្ធ ដែល​រៀបរាប់​ពី​ស្ថានភាព​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ កាលពី​៩​ឆ្នាំមុន នៅ​ផ្លូវ​វេងស្រេង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #KeaSokun #Central #RightsKH
អានព័ត៌មានជុំវិញបញ្ហានយោបាយកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Police in Cambodia have summoned representatives from major humanitarian organizations for posting the now-banned “Blood Workers” music video on their social media accounts.

👉 Read Full Article
👉 ទស្សនាវីដេអូ

#RFAKhmer #Cambodia #Politics #RFANews #KeaSokun #ElectionKH2023
ការហ៊ាន​និយាយ​ការពិត​ក្នុង​សង្គម ​គឺ​ជា​តួនាទី​សំខាន់​មួយ​របស់​អ្នក​និពន្ធ។ តួនាទី​នេះ​គឺ​កាន់​តែ​សំខាន់​ទៅ​ទៀត​នៅ​ពេល ដែល​ពលរដ្ឋ​ក្នុង​សង្គម​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ពី​ការរិតត្បិត​សិទ្ធិសេរីភាព​បញ្ចេញ​មតិ។ យុវជន គា សុគន្ធ ដែល​ជា​អ្នកនិពន្ធ និង​ច្រៀង​ចម្រៀង​បែប​រ៉ែប (Rap) ជា​ប្រភេទ​អ្នកនិពន្ធ​កម្រ ដែល​បាន​បំពេញ​តួនាទី​សំខាន់​របស់​អ្នកតែង​និពន្ធ​នេះ។ ការណ៍​នេះ​ស្ដែង​ចេញ​តាម​រយៈ​ស្នាដៃ​ជា​ច្រើន​របស់​លោក​ជា​ពិសេស​បទចម្រៀង «ឈាមបាតុករ»...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #KeaSokun #ElectionKH2023