វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា​សម្រេច​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ-ចូល ឆ្លង​កាត់​ព្រំដែន​កម្ពុជា-វៀតណាម ជា​បណ្ដោះអាសន្ន រយៈ​ពេល ១ខែ គិត​ចាប់​ពី​ថ្ងៃ​ទី១៨ ខែកក្កដា​ត​ទៅ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺកូវីដ១៩។ ការ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​នេះ ផ្ដោត​ជា​ពិសេស​លើ​ការ​នាំ​ចូល​ក្រុម​កម្មករ​ជំនាញ អ្នក​បច្ចេកទេស បុគ្គលិក​ក្រុមហ៊ុន​នានា របស់​វៀតណាម ដែល​ចូល​មក​ធ្វើ​ការងារ​នៅ​កម្ពុជា។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #COVID19KH #Cambodia #Vietnam #Close #Bolder
អង្គការសម្ព័ន្ធភាពពិភពលោកដើម្បីការចូលរួមរបស់ពលរដ្ឋ ​ហៅកាត់ថា ស៊ីវីឃឹស (CIVICUS) អំពាវនាវ​​យ៉ាងទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ទម្លាក់​ចោល​បទចោទ និង​​​ដោះលែង លោករ៉ុងឈុន ជាបន្ទាន់ និង​​ឥតលក្ខខណ្ឌ។ មន្ត្រីផ្នែក​តស៊ូមតិ​នៃ​អង្គការស៊ីវីឃឹសអ្នកស្រី លីសា ម៉ាជូមដា (Lisa Majumdar) មាន​ប្រសាសន៍​ក្នុងសេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃទី២៩ ខែកក្កដាថា ការថ្លែង​ដើម្បី​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​មូលដ្ឋាន​​មិន​មែន​ជា​បទល្មើសនោះឡើយ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #Bolder #HumanRights #CIVICUS #FreeRongChhun
ក្រុម​​អ្នកឃ្លាំមើល និង​​អ្នកការពារសិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​​ដោះលែងសកម្មជនព្រំដែន និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោករ៉ុងឈុន ឲ្យ​មាន​​សេរីភាព​វិញ ព្រោះ​ការ​ឃុំខ្លួន​លោក​មួយឆ្នាំ​មកនេះ​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​សង្គម និង​រដ្ឋាភិបាល​ឡើយ​។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ថា សំណុំ​រឿង​នេះ ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #FreeRongChhun #Court #Bolder
រដ្ឋមន្ត្រី ការបរទេស លោក ប្រាក់ សុខុន ជំរុញ ឲ្យ គណៈកម្មាធិការ ចម្រុះព្រំដែន កម្ពុជា-ឡាវ ពន្លឿន ការ បោះ បង្គោល ព្រំដែន ដែល នៅ សេសសល់ ១៤% ឲ្យ បាន ឆាប់ ចប់ និង ជជែក ពិភាក្សា អំពី សេចក្តី ព្រាង សន្ធិសញ្ញា ព្រំដែន បន្ទាប់ ពី ភាគី ប្រទេស ទាំងពីរ បាន ព្រមព្រៀង គ្នា កាល ពី ខែវិច្ឆិកា ឆ្នាំ២០២១។ កម្ពុជា និង ឡាវ មាន ព្រំដែន ជាប់ គ្នា ប្រវែង ៥៤០ គីឡូម៉ែត្រ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodia #Lao #Bolder
លោក អ្នក នាង ជា ទី មេត្រី!
ក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃ ចន្ទ ទី១ ខែសីហានេះ យើងនឹងមានកិច្ច សម្ភាសន៍ជាមួយលោក អ៊ុំ សំអាន អតីតតំណាង រាស្ត្រគណបក្សសង្គ្រោះជាតិ និងលោក រ៉ុង ឈុន អ្នកឃ្លាំមើលកម្ពុជា អំពីបញ្ហាព្រំដែនថា "តើ កម្ពុជាគួរធ្វើដូចម្ដេចខ្លះ មុននឹងបន្តបោះបង្គោល ព្រំដែន ចំនួន ១៦%ទៀត ជាមួយវៀតណាម?”
#RFAKhmer #Politics #Bolder #Cambodia #Vietnam