វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.33K videos
69 files
7.23K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣

១. ព្រះមហាក្សត្រចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដើម្បីទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា
២. ក្រោយផ្ទេរអំណាចទៅកូន លោក ហ៊ុន សែន ប្រកាសថានឹងកាន់តួនាទីសំខាន់ៗ ១០ឆ្នាំទៀត
៣. បក្សភ្លើងទៀន បន្តទាមទារក្រសួងមហាផ្ទៃឱ្យចុះឈ្មោះបក្សក្នុងបញ្ជី
៤. ក្រុមហ៊ុនចិន បំផ្ទុះភ្នំយកថ្មជាច្រើនកន្លែងនៅខេត្តកំពង់ស្ពឺ ប៉ះពាល់សុខភាពពលរដ្ឋ ... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
#RFAKhmer #Cambodia #HunSen #HunManet #NorodomSihamoni #CandlelightParty #ShamElection #DynasticRules #CambodiaFamilyRun #CambodiaThisWeek #SamPoly #SekBandith #AlejandroGonzalezDavidson
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/aEJtrgvzUeM
Media is too big
VIEW IN TELEGRAM
ផតខាសធ៍ [ភាគ ១២]៖ ហ៊ុន សែន កំពុង​មាន ​«បញ្ហា​ផ្លូវចិត្ត»​ ក្នុងការ​ក្រាញ​អំណាច?
---
លោក សំ ប៉ូលី លោក សេក បណ្ឌិត និង​លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសិន ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ ជជែក​គ្នា​ពីនេះ​ពីនោះ​ ទាក់ទង​នឹង​លោក ហ៊ុន សែន កំពុង​រៀបចំ​ជណ្ដើរ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​តពូជ​នៅពេល​ឆាប់ៗ​ ខាងមុខ និង​អនាគត​របស់​កម្ពុជា​ ក្រោយ​មាន​រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​ថ្មី។
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://podcasts.apple.com/podcast/id1688588022
👉 Google: https://podcasts.google.com/feed/aHR0cHM6Ly9wb2RyZXBvLnJmYS5vcmcvSC1UQUxLL0gtVEFMSy5yc3M
👉 Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
👉 RFA: https://www.rfa.org/khmer/podcasts
---
#RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #SekBandith #AlejandroGonzalezDavidson #ShamElection #DynasticRules #CambodiaFamilyRun
វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ​​ ​ទី​១៧​ ​ខែ​តុលា​ឆ្នាំ​២០២៣​​ បាន​ផ្ដោត​ទៅ​លើ​ប្រធាន​បទ៖​ តើហេតុអ្វីបានជារដ្ឋាភិបាល និងតុលាការ​​មិនឱ្យយុវជន​បរិស្ថាន​ចេញ​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ប្រទេសស៊ុយអែត?

​យើង​មាន​វាគ្មិន​ពីរ​រូប​គឺ​​កញ្ញា​ ​ស៊ុន រដ្ឋា​ ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​អង្គការ​ ​Mother Nature Cambodia​ ​និង​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​ ​អាឡិចហាន់ដ្រូ ហ្គន់សាលេស ដេវីដសុន​ ​ចូល​រួម​បក​ស្រាយ​លើ​បញ្ហា​នេះ​​ ​ដោយ​មាន​លោក​ ​ទីន ហ្សាការីយ៉ា​ ​សម្របសម្រួល៖​ ​https://www.facebook.com/rfacambodia/videos/1578500959578686
​​
#RFAKhmer#Cambodia#HunManet#HumanRightsandEnvironmentYouth#RightLivelihood#Sweden#RFACallShow#AlejandroGonzalezDavidson
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​កញ្ញា​ ​ស៊ុន រដ្ឋា​ ​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​យប់​ថ្ងៃ​អង្គារ​ ​ទី១៧​ ​ខែ​តុលា​ថា​​​រដ្ឋាភិបាល​លោក​ ​ហ៊ុន ម៉ាណែត​ ​គួរ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ឱ្យ​បាន​ច្រើន​ ​និង​ងាក​ទៅ​បស្ចិមប្រទេស​ដោយ​អនុញ្ញាត​ឱ្យ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ទៅ​ទទួល​ពានរង្វាន់​នៅ​​ចុង​ខែ​វិច្ឆិកា​ខាង​មុខ។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​ ​អាឡិចហាន់ដ្រូ​ ហ្គន់សាលេស ដេវីដសុន​​ លើក​ឡើង​ថា​លោក​នៅ​តែ​មាន​សង្ឃឹម​ថា​ថ្ងៃណា​មួយ​រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​ស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ស្រលាញ់​ធម្មជាតិ​និង​បរិស្ថាន៕​
​​
#RFAKhmerr #Cambodia #HunManet#HumanRightsandEnvironmentYouth#RightLivelihoo​d #Sweden #RFACallShow#AlejandroGonzalezDavidson#HumanRights ​ #CallinShow#KeyQuote
#រូបត្លុកនយោបាយ​៖ វាសនា​សកម្មជន​បរិស្ថាន​ក្រោម​របប​ដឹកនាំ​ប្រើ​ច្បាប់​ជា​អាវុធ
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #FOE #FreedomOfExpression #MotherNature #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #RightLivelihood #FrontLineDefenders
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តំណាង​អយ្យការ ចាត់ទុក​ការ​មិន​បង្ហាញ​ខ្លួន​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ក្នុង​សវនាការ ជា​«ចេតនា​ទុច្ចរិត»
២. បក្ស​ប្រឆាំង​ហៅ​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី៤​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​សេរី និង​យុត្តិធម៌
៣. អ្នកវិភាគ​ថា ចិន​បញ្ជូន​អ្នក​ការទូត​ដ៏​មាន​ឥទ្ធិពល​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​​ថ្មី​ប្រចាំ​កម្ពុជា​ដើម្បី​ទប់ទល់​នឹង​អាមេរិក
៤. មន្ត្រី​គយ​ប្រគល់​ទូរស័ព្ទ​ដល់​ម្ចាស់​ហាង​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ​ក្រោយ​រង​ការ​រិះគន់​ពី​មហាជន
៥. សហគមន៍​អេកូ​ទេសចរណ៍​ល្បី​មួយ​នៅ​ខេត្ត​ស្ទឹងត្រែង ប្រឈម​ការ​បាត់បង់​ទាំងស្រុង៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=8WUJjAr6rAA

#RFAKhmer #RFAKhmerInBrief #Cambodia #China #PRC #ChinaReach #HunManet #HunSen #4thCouncilElections #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #CIVICUS
#BetterFactoriesCambodia #BFC #ILO #CENTRAL #PhnomChumRokSat
Media is too big
VIEW IN TELEGRAM
តំណាង​អយ្យការ៖ ការ​មិន​បង្ហាញ​ខ្លួន​របស់​សកម្មជន​​ចលនា​មាតា​ធម្មជាតិ​​ជា ​«ចេតនា​ទុច្ចរិត»
---
តំណាង​អយ្យការ​ចាត់​ទុក​ថា​​​ការ​មិន​បាន​បង្ហាញ​ខ្លួន​របស់​សកម្មជន​​ចលនា​មាតា​ធម្មជាតិ​​​ក្នុង​សវនាការ​ថ្ងៃទី០៥ ខែមិថុនា គឺ​ជា​ចេតនា​ទុច្ចរិត​ និង​ជា​ការ​ក្រឡុក​នីតិវិធី​តុលាការ។ ទោះ​ជា​យ៉ាង​ណា ក្រុម​សកម្មជន​​ចលនា​មាតា​ធម្មជាតិ ​អះអាង​ថា​តុលាការ​ទៅ​វិញ​ទេ​ដែល​ខ្លាច​ការ​ពិត​ និង​​ជា​​រារាំង​សាធារណជន​​មិន​ឱ្យ​​តាម​ដាន​ករណី​នេះ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/law/mother-nature-activists-deny-join-trial-at-pp-municipal-court-06052024061701.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #RightLivelihood #FrontLineDefenders
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ «​បង្គ្រប់​កិច្ច​» ដែល​ដាក់​របាំង​មិន​ឱ្យ​យុវជន​ចូល​ទៅ​ជិត​តុលាការ និង​អ្នក​កាសែត​ចូល​ស្ដាប់​សវនាការ
---
តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជា​លើក​ទី​២​ពេញ​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មិថុនា លើ​សកម្មជន​ចលនា​មាតាធម្ម​ជាតិ​ចំនួន ១០ នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់​»​។ ប៉ុន្តែ​យុវជន​ចលនា​មាតា​ធម្មជាតិ​០៥​នាក់ ដែល​មាន​បំណង​ទៅ​ចូលរួម​សវនាការ បាន​បដិសេធ​មិន​ចូល​វិញ បន្ទាប់​ពី​ឃើញ​តុលាការ​បាន​ដាក់​របាំង​ហាម​មិន​ឱ្យ​ក្រុម​យុវជន​និង​ពលរដ្ឋ​ផ្សេង​ទៀត​ចូល​ទៅ​ក្បែរ​តុលាការ និង​មិន​ឱ្យ​អ្នក​កាសែត​ចូល​ទៅ​ស្ដាប់​សវនាការ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #MotherNature #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson #RightLivelihood #FrontLineDefenders
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ទាំង​៥​រូប សម្រេច​ចូល​សវនាការ​តតាំង​ក្ដី​ជាមួយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ មិថុនា នេះ​។ ប៉ុន្តែ ពួកគេ​ព្រមាន​ថា នឹង​ដើរ​ចេញពី​បន្ទប់​សវនាការ​វិញ ប្រសិនបើ​ពួកគេ​រង​ការ​រិតត្បិត​មិន​ឱ្យ​និយាយ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន។

យុវជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​៥​នាក់ ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​មន្ត្រី​រដ្ឋាភិបាល​នោះ រួមមាន​លោក លី ចាន់តារ៉ាវុត លោក យឹម លាងហ៊ី កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការសួរដេញដោលយុវជនបរិស្ថានរឿងសាច់ញាតិផ្ញើលុយឱ្យចាយក្នុងពន្ធនាគារ
---
សាលាដំបូង​រាជធានី​ភ្នំពេញ បានបើក​សវនាការលើក​ទី៣ នៅ​ថ្ងៃ​ទី១១ មិថុនា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់» លើ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ១០នាក់។ សកម្មជន​​បរិស្ថាន ៥នាក់ បានបង្ហាញ​ខ្លួន​ក្នុង​សវនាការ រួម​មាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា និង​លោក លី ចាន់ដារ៉ាវុត ខណៈសកម្មជន​បរិស្ថាន ៥នាក់​ផ្សេងទៀត អវត្តមាន ។ ក្នុងសវនាការនាព្រឹកនេះ តុលាការសួរសាកសួរយុវជនតែ ២នាក់ប៉ុណ្ណោះ គឺ កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត ពាក់ព័ន្ធនឹងសាច់ញាតិផ្ញើលុយឱ្យចាយអំឡុងពេលជាប់ពន្ធនាគារ និងកិច្ចប្រជុំតាមអនឡាញ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson