វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប គ្រោង​មក​ដាក់​ញត្តិ​ដល់​ផ្ទះ​លោក ហ៊ុន សែន
---
ប្រជាពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន ភូមិខ្មែរគ្រុប (Phum Khmer Group) នៅ​ខេត្ត​ស្វាយរៀង គ្រោង​នាំគ្នា​ឡើង​មក​ដាក់​ញត្តិ ដល់​ផ្ទះ​ថ្នាក់​ដឹកនាំ​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​សាលាខេត្ត​ស្វាយរៀង ដល់ទៅ​ពីរ​លើក​រួច​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នេះ ហាក់​ព្រងើយកន្តើយ និង​អូស​បន្លាយពេល​កាន់តែ​យូរ​ថែមទៀត។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/800j4
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #DuongDara #SomSothea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ដួង តារា ថា​មិន​ដែល​ចេញ​មុខ​ធានា​ឱ្យ ភូមិ​ខ្មែរ​គ្រុប តែ​ភស្តុតាង​បង្ហាញ​ផ្ទុយ​ពី​នេះ
---
ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន ភូមិខ្មែរគ្រុប នៅ​ខេត្ត​ស្វាយរៀង ស្នើ​ឱ្យ​អាជ្ញាធរ​ឆាប់​ដោះស្រាយ និង​បង្ហាញ​ពី​ដំណើរការ​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​ក្រុមហ៊ុន ឱ្យ​ពួកគាត់​បាន​ដឹង​ផង។ ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​ក្រុមហ៊ុន ភូមិខ្មែរគ្រុប លោក សោម សុធា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ពួកគាត់​នៅតែ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ និង​ការ​ជូនដំណឹង​អ្វី​ឡើយ។ ទន្ទឹមនឹងនេះ ជំនួយការ​ផ្ទាល់​របស់ លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​គណៈរដ្ឋមន្ត្រី គឺ​លោក ដួង តារា បាន​អះអាង​ថា លោក​មិន​ដែល​ចេញមុខ​ធានា​ឱ្យ​ក្រុមហ៊ុន ភូមិខ្មែរគ្រុប នោះ​ឡើយ។ ក៏ប៉ុន្តែ ភស្តុតាង​បង្ហាញ​ផ្ទុយ​ពី​នេះ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/LCaEU
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea
#រូបត្លុកនយោបាយ​៖ ការ​វិនិយោគ​បែប​ឆបោក កំពុង​រីក​ដូច​ផ្សិត​ទន្ទឹម​នឹង​ការ​ឡើង​កាន់​អំណាច​របស់ ហ៊ុន ម៉ាណែត
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចត្រង់នេះ៖
#RFAKhmer #HunManet #FraudInvestments #LengChanna #BrilliantCity #CheaSaron #PiphupDeimeasInvestment #PhumKhmerGroup #DuongDara #DuongVirath #MenVibol #SomSothea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រងគ្រោះ​ចាញ់បោក​ក្នុង​គម្រោង​វិនិយោគ និង​ទិញ​ដី​របស់​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប លើកឡើង​ថា ពួកគាត់​នឹង​ឡើង​ទៅ​ដាក់​ញត្តិ​ដល់​ថ្នាក់ដឹកនាំ​នៅ​រាជធានី​ភ្នំពេញ ប្រសិនបើ​រដ្ឋបាល​ខេត្ត​ស្វាយរៀង នៅតែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​ផ្ដល់​សំណង​ឱ្យ​ពលរដ្ឋ​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​សម្របសម្រួល​ដោះស្រាយ​រឿង​នេះ ដោយ​ហៅ​ភាគី​ទាំងពីរ​មក​ចរចា​ទល់មុខ​គ្នា ជា​ជាង​ពន្យារពេល ដែល​នាំ​ឱ្យ​ពលរដ្ឋ​អាច​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3xM3Czy
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ដួង តារា បដិសេធ​មិន​ពាក់ព័ន្ធ​ក្នុង​គម្រោង​វិនិយោគ​ឆបោក​លុយ​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង
---
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) ដែល​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​ថា បាន​ឆបោក​លុយ​របស់​ពួកគាត់​តាម​រយៈ​គម្រោង​ទិញ​ដី និង​ផ្ទះ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា លោក​រីករាយ​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ប្រសិនបើ​ពលរដ្ឋ ឬ​អាជ្ញាធរ​ត្រូវការ​លោក។ ការ​លើកឡើង​របស់​លោក ដួង តារា នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​ពលរដ្ឋ ដែល​ចង់​ឱ្យ​លោក​ចេញ​មុខ​ដោះស្រាយ​រឿង​នេះ ឱ្យ​ដូច​នឹង​ការ​សន្យា​របស់​លោក​នៅ​ចំពោះ​មុខ​ពលរដ្ឋ។ សូម​ប្រិយមិត្ត​ទស្សនា​បទសម្ភាសន៍​រវាង​លោក យ៉ង ចាន់តារា នៃ​វិទ្យុ​អាស៊ី​សេរី ជាមួយ​លោក ដួង តារា អំពី​រឿង​នេះ​ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea
Media is too big
VIEW IN TELEGRAM
ដួង តារា៖ «ខ្ញុំ​បញ្ជាក់​ពី​ការធានា​ថា​ បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»
---
រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) ដែល​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​ថា បាន​ឆបោក​លុយ​របស់​ពួកគាត់​តាម​រយៈ​គម្រោង​ទិញ​ដី និង​ផ្ទះ​នោះ​ឡើយ។ លោក​អះអាង​ថា អ្វី​ដែល​លោក​បាន​បញ្ជាក់​ពី​ការ​ធានា​របស់​លោក​ជូន​ពលរដ្ឋ​ក្នុង​ពេល​ពិសា​អាហារ​សាមគ្គី​មួយ ដែល​ក្រុមហ៊ុន​ចែក​បណ្ណ​ដី​ និង​ផ្ទះ​ជូន​ពលរដ្ឋ​នោះ គឺជា​ការ​ «បញ្ជាក់​ពី​ការធានា​ថា ​បងប្អូន​ទិញ​ថ្ងៃ​នុ៎ង​ បាន​ថ្ងៃ​នុ៎ង​ពិត​ប្រាកដ​មែន»។
👉 ទស្សនា​បទសម្ភាសន៍ពេញ៖ https://www.facebook.com/rfacambodia/videos/476925878610760
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
តើ​លោក ដួង តារា ជា​នរណា?
---
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មាន​មន្ត្រី​ជំនិត​មួយ​រូប ដែល​ជា​តារា​ហ្វេសប៊ុក (Facebook)។ មន្ត្រី​រូប​នោះ​ តែង​បង្ហោះ​រូបភាព​របស់​ខ្លួន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ អម​ជាមួយ​នឹង​សារ​ផ្សេងៗ និង​ការ​លើក​សរសើរ​ការដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ មន្ត្រី​ម្នាក់​នេះ ​ក៏​ជា​អ្នក​ជួយ​បង្កើត​ហ្វេសប៊ុក​ឱ្យ​លោក ហ៊ុន សែន ផង​ដែរ។ តើ​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន រូប​នេះ ជា​នរណា?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #DuongDara #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongVirath #MenVibol #SomSothea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ ព្រមាន​បន្ត​តវ៉ា​រហូត​ទទួល​បាន​សំណង​ ទោះ​សមត្ថកិច្ច​ចាប់​ខ្លួន​ លោក ដួង តារា​
---
ពលរដ្ឋ​រង​គ្រោះ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​ ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​ដោះស្រាយ​ សំណង​ខូច​ខាត​ជូន​ពួក​គាត់ ​ក្រោយ​តុលា​ការ​ចោទ​ប្រកាន់​ជំនួយ​ការ​ផ្ទាល់​របស់​លោក​ ហ៊ុន ​សែន​ គឺ​លោក ដួង តារា ពី​បទ «ឆបោក»។ លោក ដួង តារា​ត្រូវ​បាន​ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​ ភូមិ​ខ្មែរ​គ្រុប​ នៅ​ខេត្ត​ស្វាយរៀង​ ចោទ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រក​ស៊ី​ឆបោក​ប្រាក់​ពលរដ្ឋ​ជា​មួយ​ក្រុមហ៊ុន​មួយ​នេះ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/law/update-duongdara-at-court-10142024045634.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DuongDara #DuongVirath #PhumKhmerGroup #FraudInvestments #LySameth #Corruption #LandDisputes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer