វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រិយមិត្តជាទីមេត្រី!
តើកម្ពុជាគួរប្រកាន់ជំហរបែបណាដើម្បីបញ្ចៀសពីហានិភ័យនៃការធ្លាក់ចូលក្នុងអន្ទាក់ជម្លោះភូមិសាស្ត្រនយោបាយ ប្រសិនបើចិនសម្រេចលើកទ័ពឈ្លានពានដណ្តើមយកអធិបតេយ្យរបស់ កោះតៃវ៉ាន់មកគ្រប់គ្រង នាពេលខាងមុខនេះ?
ប្រទេសចិនកុម្មុយនិស្តបានប្រកាសបន្តធ្វើសមយុទ្ធយោធាដោយគ្មានកាលកំណត់បញ្ចប់ ដោយ ផ្តោត លើការប្រឆាំងនឹងនាវាមុជទឹក ក្រោយពីបានបញ្ចប់សមយុទ្ធយោធារយៈពេល៤ថ្ងៃកន្លង ទៅ ភ្លាមៗ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកោះតៃវ៉ាន់ ដែលស្មើនឹងការបិទខ្ទប់ចរាចរណ៍តាមផ្លូវសមុទ្រ និងអាកាសនៅ កោះតៃវ៉ាន់។ ការបន្តធ្វើសមយុទ្ធយោធារបស់ចិននេះ កំពុងធ្វើឱ្យសភាពការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ កើនកម្តៅខ្លាំង និងធ្វើឱ្យប្រទេសក្នុងតំបន់ រួមទាំងកម្ពុជាផង ព្រួយបារម្ភយ៉ាងខ្លាំង។
រូបភាព៖ Reuters
#RFAKhmer #Taiwan #China #Cambodia #MilitaryDrills
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៣៖

៚ ពលរដ្ឋមានជម្លោះដីធ្លីបឹងតាមោកចោទអាជ្ញាធរខណ្ឌព្រែកព្នៅយកគ្រឿងចក្រកាយប្រឡាយបង្ហូរទឹកស្អុយចូលផ្ទះពួកគេ
៚ បក្សភ្លើងទៀនអំពាវនាវឱ្យដោះលែងសកម្មជនម្នាក់នៅភ្នំពេញដែលអាជ្ញាធរចាប់ខ្លួនរឿងគូសខ្វែងសន្លឹកឆ្នោត
៚ សាលាឧទ្ធរណ៍ព្រះសីហនុ លើកពេលសវនាការបណ្ដឹងជំទាស់របស់សកម្មជនដីធ្លីខេត្តកោះកុង២នាក់
៚កម្ពុជានឹងងាយក្លាយជាកូនអុកចិន ដោយសារតែពឹងផ្អែកវិស័យយោធាចិនខ្លាំងពេក
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!!
#RFAKhmer #Cambodia #China #HunManet #HunSen #MilitaryDrills #PoliticalPrisoners #CandlelightParty #OppositionParties #Court #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #KohKong #Sihanoukville #LandDispute #PhavNhoeung #HengHuy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Eggldtjzxto