វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សង្គម ស៊ីវិល ឃ្លាំមើល ការ បោះ ឆ្នោត ជំរុញ ឲ្យ ក្រសួង មហាផ្ទៃ និង តំណាង គណបក្ស បេះដូង ជាតិ រក យន្តការ ជជែក គ្នា ដើម្បី បញ្ចៀស ការ ប្ដឹង ទៅ វិញ ទៅ មក។ ការ ជំរុញ នេះ ធ្វើ ឡើង ក្រោយ ពេល គណបក្ស បេះដូង ជាតិ ព្រមាន ប្ដឹង ក្រសួង មហាផ្ទៃ វិញ ចំពោះ ការ រើស អើង ការ ធ្វើ ទុក្ខ បុក ម្នេញ និង ការ បដិសេធ ចុះ បញ្ជី គណបក្ស នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParty
ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ថ្កោល​ទោស​ចំពោះ​ដីកា​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​សមាជិក​គាំទ្រ​ពីរ​នាក់​ឱ្យ​ចូល​បំភ្លឺ​ពី​រឿង​ក្លែង​បន្លំ​ស្នាមមេដៃ​ជុំវិញ​ដំណើរ​ការ​ស្នើ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ​ខាង​មុខ​នេះ។ តំណាង​បក្ស​មួយ​នេះ ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​គំរាម​កំហែង បំបាក់​ស្មារតី​លើ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParty
គណបក្សហ្វ៊ុនស៊ិនប៉ិច ​បន្ត​​​រក​ការ​បង្រួប​បង្រួម​គ្នា​​ជា​​មួយ​​​គណបក្សខ្មែររួបរួមជាតិ​របស់​​លោក ញឹក ប៊ុនឆៃ ​ក្រោយ​អវត្តមាន​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ​។ អ្នក​ឃ្លាំ​មើល មិន​ជឿ​​ថា​ គណបក្ស​​​ទាំង​ ២​ នេះ​​អាច​រួបរួម​គ្នា​វិញ​បាន​​ទេ ហើយ​បើ​ទោះ​ជា​រួម​គ្នា​​បាន​ ក៏​មិន​ទទួល​បាន​ប្រជាប្រិយភាព​ដែរ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParty #FUNCINPEC #NorodomRanariddh
ក្រុម​មន្ត្រី​ចាស់ៗ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រេច​ស្នើសុំ​យាង​អតីត​ប្រធាន​​បក្ស គឺ​​​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី មក​ធ្វើ​ជា​បេក្ខភាព​ប្រធាន​បក្ស​​បន្ត​ពី​សម្ដេច​​ក្រុម​​ព្រះ​នរោត្តម រណឫទ្ធិ។ ប៉ុន្តែអ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​អះអាងថា ​គណបក្ស​​រក្សា​ជំហរ​ធ្វើ​សមាជ​នៅដើម​ខែ​ក្រោយនេះ ដើម្បី​​​​ជ្រើសតាំង​បុត្រា​ច្បង​របស់​សម្ដេច​ក្រុម​ព្រះ គឺ​​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជា​ប្រធាន​ដដែល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParty #FUNCINPEC
លោក អ្នកនាង ជា ទី មេត្រី!
នៅ ពេល ៥ខែទៀត នឹង ចូល ដល់ ការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ ដែល ប្រព្រឹត្តទៅ នៅ ដើម ខែ មិថុនានេះ។ បរិយាកាស នៅ មុន ការបោះឆ្នោត នេះ គឺ កាន់ តែ អាប់អួរ ហើយ ក្នុង នោះ មាន ការ រឹតត្បិត សេរីភាព សម្ដែង មតិ ការ គំរាមកំហែង ដល់ សកម្មភាព របស់ គណបក្ស នយោបាយ ជា ដៃ គួរ ប្រកួតប្រជែង និង ការ ផ្លាស់ ប្ដូរ បែបបទ មួយ ចំនួន របស់ គ.ជ.ប។
នេះ ជា បញ្ហា កើត ឡើង ថ្មីៗ បន្ថែម ទៅ លើ បញ្ហាដែល មាន ស្រាប់ នៅ មិនទាន់ កែប្រែ ឱ្យ បាន ប្រសើរ នៅ ឡើយ ដែល រួមមាន សិទ្ធិ នយោបាយ ធ្លាក់ ចុះ ការ បន្ត ចាប់ អ្នកនយោបាយ បក្ស ប្រឆាំង ដាក់ ពន្ធនាគារ ការ កាត់ទោស មេដឹកនាំ គណបក្ស ប្រឆាំង និង មន្ត្រី សំខាន់ៗ ជាដើម។ ចំណែក គ.ជ.ប ទៀត សោត ក៏ នៅ តែ មាន សមាសភាព មក ពី គណបក្ស កាន់ អំណាច ដដែល។
តើ គណ បក្ស នយោបាយ គួរ បន្ត ចូលរួម ការ បោះឆ្នោត ដែល គេ មើល ដឹង ថា នឹង មិន ត្រឹមត្រូវ យុត្តិធម៌ មិន សេរី តាំង ពី ដើមទី នេះ ដែរ ឬទេ?
នាទី វេទិកា អ្នកស្ដាប់ វិទ្យុ អាស៊ីសេរី នឹង ជជែក អំពី បញ្ហា នេះ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ។ សូមលោកអ្នកនាងរង់ចាំ ស្តាប់ កុំបី ខាន!
#RFAKhmer #PoliticalParty #Elections
អាជ្ញាធរ​ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន លើក​ស្លាក​គណបក្ស​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​នៅថ្ងៃទី​២ ខែកុម្ភៈ​។
នេះ​ជា​លើកទី៣ ហើយ​ដែល​អាជ្ញាធរ​ខេត្ត​នេះ រារាំង​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន លើក​ស្លាក​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់។

អានអត្ថបទបន្ថែម៖

#RFAKhmer #Politics #CandleLightParty #PoliticalParty
គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ​រួមគ្នា ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​រួម​មាន មេឃុំ ចៅសង្កាត់ ជំទប់ សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ស្មៀន​​ និង​មេភូមិ នៅ​ក្នុង​តំណែង ថា​មិន​ឱ្យ​​យក​តួនាទី ឬ​ប្រើ​ឥទ្ធិពល​នៃ​តួនាទី ធនធាន​ថវិកា និង​ពេលវេលា​ការងារ​ទៅ​ប្រើប្រាស់​បម្រើ​ការងារ​គណបក្ស​នយោបាយ​នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NEC #MOI #PoliticalParty
មន្ត្រី គណបក្ស ភ្លើង ទៀន ចោទ អាជ្ញាធរខេត្តប៉ៃលិន បាត់ដំបង និងខេត្តមួយ ចំនួនទៀតថា កំពុងដើរ អូសទាញ សកម្មជន ខ្លួន ឲ្យ ចុះចូល បក្ស កាន់ អំណាច ក្រោយ ពេល បោះឆ្នោត ឃុំ សង្កាត់ រួច ។ ការ លើក ឡើង នេះ បន្ទាប់ ពី សកម្មជន របស់ គណបក្ស ភ្លើងទៀន មួយ ចំនួន រង ការ គំរាមកំហែង និង គាប សង្កត់ ពី សំណាក់ អាជ្ញាធរ បក្សកាន់ អំណាច នៅ តាម បណ្តា រាជធានី ខេត្តជា បន្តបន្ទាប់។ មន្ត្រី គណបក្ស កាន់ អំណាច ច្រានចោល ចំពោះការ ចោទ ប្រកាន់ នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #politicalparty