វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តំណាង​​សង្គម​​ស៊ីវិល និង​គណបក្ស​នយោបាយ​ បាន​ជម្រុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់ថា​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​​មាន​​សិទ្ធិ​ចូលរួម​បោះឆ្នោត​ឃុំ-​​សង្កាត់ ក្នុង​​ពេល​​ខាង​​មុខ ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញកម្ពុជា។ ពួកគេបាន​លើក​ឡើង​ពី​លំហរ​សេរីភាព​នៃ​ការ​ធ្វើ​នយោបាយ​ដែល​​កំពុង​​រង​​ការ​​រឹតត្បិត ហើយ​ពួកគេ​​ក៏​​ស្នើឱ្យ​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត ក្នុងឆ្នាំ២០២២នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #NGO #PoliticalParties
ក្រសួងមហាផ្ទៃ បាន​ប្រកាស​លុប​ឈ្មោះ​​គណបក្សបេះដូងជាតិ​ចេញ​ពី​បញ្ជី​​គណបក្សនយោបាយ។ នៅ​ក្នុង​ប្រកាស​កាល​ពី​ថ្ងៃទី២ ខែមីនា ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​លោក ស ខេង ក្រសួង​នេះ​អះអាងថា ការ​លុប​ឈ្មោះ​គណបក្ស​បេះដូងជាតិ គឺ​ធ្វើឡើង​តាម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #PoliticalParties #ELECTION2022
គណបក្ស ភ្លើង ទៀន ដាក់ សំណើ សុំ ជួប ជា មួយ រដ្ឋ មន្រ្តី ក្រសួង មហា ផ្ទៃលោក ស ខេង ដើម្បី ជជែក ពិភាក្សា អំពី ស្ថាន ភាព នយោ បាយ ពង្រឹង គោលការណ៍ ប្រជា ធិប តេយ្យ និង ស្នើ ឱ្យ អាជ្ញាធរ បញ្ឈប់ ការគំរាម កំហែង សកម្ម ជន បក្ស នេះ មុន ការ បោះ ឆ្នោត ជ្រើស រើស ក្រុម ប្រឹក្សាឃុំ -សង្កាត់។ ការ បោះ ឆ្នោត ជ្រើស រើស ក្រុម ប្រឹក្សា ឃុំ សង្កាត់ កាន់ តែ ខិត ជិត មក ដល់ ប៉ុន្តែ រហូតមក ដល់ ពេល នេះ សកម្ម ជន និង បេក្ខ ជន ឈរ ឈ្មោះ ក្រុម ប្រឹក្សា ឃុំ សង្កាត់ គណបក្ស ភ្លើង ទៀន នៅ ខេត្ត ឧត្តរ មាន ជ័យ ម្នាក់ និង ខេត្តពោធិ៍ សាត់ ពីរ នាក់ ហើយ ត្រូវបាន អាជ្ញាធរ ចាប់ ខ្លួន ដាក់ ពន្ធនា គារ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #LECTION2022 #PoliticalParties #NEC
ថ្នាក់ ដឹក នាំ គណបក្ស ភ្លើង ទៀន លើក សំណើ បី ចំណុច ក្នុង ពេល ជួបជា មួយ គណៈកម្មាធិការ ជាតិ រៀបចំការ បោះ ឆ្នោត ហៅ កាត់ ថា គ.ជ.ប ដោះ ស្រាយ ដើម្បី ធានា ការ បោះ ឆ្នោត ជ្រើស រើស ក្រុម ប្រឹក្សា ឃុំ-សង្កាត់ ខាង មុខ ប្រព្រឹត្ត ដោយ សេរី និង យុត្តិធម៌ គ្មាន ការ គំរាម កំហែង និង មិនត្រូវ ដក សិទ្ធិ នយោ បាយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #NEC #PoliticalParties #ELECTION2022
សកម្មជនគណបក្សភ្លើងទៀន​មួយ​ចំនួន​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើ​បាប​គប់​ដុំ​ថ្ម​ចូល​ផ្ទះ​ និង​ជិះ​ម៉ូតូ​​ដេញ​បុក ​​ខណៈ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។ មន្ត្រី​ជាន់​ខ្ពស់​គណបក្សភ្លើងទៀន​ចាត់​ទុក​ទង្វើ​ទាំង​នេះ​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ ហើយ​គណបក្ស​នេះ​កំពុង​រៀបចំ​ភស្តុតាង​ពាក់ព័ន្ធ​ដាក់​ជូន​ក្រសួងមហាផ្ទៃ​ ដើម្បី​វែក​មុខ​រក​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Politicalparties #Elections
ប្រធាន​​ក្រុម​ការងារ​​គណបក្ស​ភ្លើងទៀន​​នៅ​​ខេត្ត​ត្បូងឃ្មុំ​លោក អេង ស្រូយ​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ប្រធាន​អង្គភាព​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ ដើម្បី​ចាត់​វិធានការ​លើ​មេប៉ូលិស​ផ្កាយ៣ម្នាក់​ គឺ​លោក ប្រាក់ ណារ៉ុង​ ដែល​បាន​ទះកំផ្លៀង​រូបលោកកាល​ពី​ថ្ងៃ​ទី២២​ ខែមេសា។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជំរុញ​ដល់​ស្ថាប័នពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​លើ​ជនដៃ​ដល់​នោះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #election #politicalparties
សាលាដំបូងខេត្តពោធិ៍សាត់ បាន ដោះលែង កូន ប្រុស សកម្មជនគណបក្សភ្លើងទៀន វិញ ហើយ ក្រោយ ពី ចាប់ ដាក់ ពន្ធនាគារ អស់ ជាង ៣សប្ដាហ៍ ពាក់ព័ន្ធ រឿង បូម ទឹក ចាប់ ត្រី ក្នុង ស្រះ របស់ ខ្លួន ។ ចំណែក ឪពុក ដែល ជា បេក្ខជន មេឃុំ ស្យា តុលាការ បន្ត ឃុំ ខ្លួននៅ ឡើយ។ មន្ត្រី សង្គម ស៊ីវិល ចាត់ ទុក រឿង នេះ ថា ជា ការ ធ្វើ ទុក្ខបុកម្នេញ ផ្នែក នយោបាយ នៅ មុន ការ បោះឆ្នោត មក ដល់ ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #Election2022 #politicalparties
គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ រៀបចំធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅថ្ងៃ ចន្ទ ទី១១ ខែ កក្កដា នេះ ដើម្បីទាមទារឱ្យមានការ កែ លម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយ កម្ពុជា ។ គណបក្សទាំង៤រួមមាន គណបក្ស ភ្លើង ទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់ កម្ពុជា និងគណបក្ស ប្រជាធិបតេយ្យ មូល ដ្ឋាន ។
#RFAKhmer #Cambodia #politics #PoliticalParties
មេធាវីស្ថាបនិកគណបក្សបេះដូងជាតិដាក់លិខិតស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងអោយដកពាក្យបណ្តឹងចោទប្រកាន់លើកូនក្ដីពាក់ព័ន្ធនឹងរឿងក្លែងបន្លំឯកសារចុះបញ្ជីគណបក្សបេះដូងជាតិនៅតុលាការដើម្បីអោយតុលាការទម្លាក់បទចោទប្រកាន់លោកសៀមភ្លុក។

សង្គមស៊ីវិលយល់ឃើញថាក្រសួងមហាផ្ទៃនិងតុលាការកំពូលគួរពិចារណាឡើងវិញនិងដោះលែងអោយលោកសៀមភ្លុកមានសេរីភាពវិញហើយបង្ករបរិយាកាសនយោបាយអោយល្អប្រសើរ។


👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #PoliticalParties
ប្រិយមិត្តជាទីមេត្រី! នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះនឹងពិភាក្សាទៅលើប្រធានបទ៖
តើគណបក្សតូចៗ មានភាពចាំបាច់ត្រូវរួបរួម ឬចងសម្ពន្ធភាពនឹងគ្នាដែរ ឬទេ?

វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ មានវាគ្មិនកិត្តិយសចូលរួមចំនួនពីររូប គឺលោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត សេង សារី ក្រោមការសម្របសម្រួលរបស់លោក ជុន ច័ន្ទបុត្រ។

សូមលោកអ្នករង់ចាំទស្សនា និងដាក់សំណួរទៅកាន់វាគ្មិនកិត្តិយសរបស់យើងតាមរយៈការទម្លាក់លេខទូរសព្ទនៅក្នុងប្រអប់ខំាមិនត៍ហ្វេសប៊ុក និងយូធូបរបស់វិទ្យុអាស៊ីសេរី នោះក្រុមការងារយើងនឹងទាក់ទងទៅកាន់លោកអ្នកនាងវិញ។
#RFAKhmer #Politics #politicalparties