វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.លោក រ៉ុង ឈុន លាលែងពីគណបក្សភ្លើងទៀនទៅចូលរួមនឹងគណបក្សកម្លាំងជាតិ
២.អ្នកវិភាគថា កម្ពុជាងាយនឹងធ្លាក់ក្នុងអាណានិគមបែបថ្មី បើកម្ពុជានៅតែទន់ខ្សោយដូចបច្ចុប្បន្ន
៣.សង្គមស៊ីវិលស្នើឱ្យក្រសួងមហាផ្ទៃកំណត់ចំនួនជាក់លាក់ករណីផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រយ៍ដល់ជនបរទេស
៤.ពលករខ្មែរមួយចំនួនប្រឈមនឹងបញ្ហាជីវភាពក្រោយពេលទៅធ្វើការនៅប្រទេសថៃជាង២០ឆ្នាំ
...រួមនឹងព័ត៌មានមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #RongChhun #CandlelightParty #PoliticsKH #NationalPowerParty #Vietnam #CambodianRefugees #NagaWorld #VietnamLiveInCambodia #ChhimSithar #FreeChhimSithar #IndepenceDay2023 #CambodianIndepenceDay
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/QkQWbuD2z78
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. ក្រសួងមហាផ្ទៃព្រមានរំលាយ គណបក្សណាដែលហ៊ានទទួលលោក រ៉ុង ឈុន ចូលរួមជីវភាពនយោបាយ
២. គ្រួសារខកចិត្តនឹងអាជ្ញាធរផ្ទេរសកម្មជនបក្សភ្លើងទៀនលោក តូច ថឹង ទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់
៣.សមាគមមិត្តសមាគមខ្មែរកម្ពុជាក្រោម ដឹកនាំកីឡាករហាត់អុំទូកដើម្បី ចូលរួមការប្រកួតការប្រណាំងការអុំទូក
៤.អ្នករត់ម៉ូតូកង់បី ស្នើរដ្ឋាភិបាល បញ្ចុះតម្លៃប្រេងសាំង
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #PoliticsKH #CandleLightParty #RongChhun #NationalPowerParty #InteriorMinistry #SarSokha #DissolvedCNRP #TouchThoeng #PursatPrison #KhmerKampucheaKrom #KKF #BoatRacing #TukTukDriver #GasolinePrice
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/CaxfL7Yj3IE
Media is too big
VIEW IN TELEGRAM
មន្រ្តីក្រសួងមហាផ្ទៃព្រមានរំលាយគណបក្សដែលយកលោក រ៉ុង ឈុន ធ្វើជាថ្នាក់ដឹកនាំ
---
អតីតអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន នៅតែប្រកាសជំហរចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ បើទោះបីជាក្រសួងមហាផ្ទៃ ព្រមានរំលាយគណបក្សក៏ដោយ។ ការប្រកាសជំហរនេះ ធ្វើឡើងស្របពេលគណបក្សកម្លាំងជាតិគ្រោងនឹងធ្វើសមាជលើកដំបូងរបស់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា។
---
អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/politics/ministry-of-interior-warns-to-dissolve-any-party-that-dares-to-accept-rong-chhun-to-participate-in-politics-11112023081834.html
#RFAKhmer #Cambodia #PoliticsKH #CandleLightParty #RongChhun #NationalPowerParty #InteriorMinistry #SarSokha #DissolvedCNRP

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន បដិសេធតំណែងប្រធានបក្សដើម្បីកុំឱ្យគណបក្សត្រូវរំលាយ
---
អតីតអនុប្រធានគណបក្សភ្លើងទៀន ដែលទើបលាលែងពីតំណែង លោក រ៉ុង ឈុន សម្រេចបដិសេធទទួលយកតំណែងជាប្រធានគណបក្សកម្លាំងជាតិ ទោះបីជាអង្គសមាជសម្រេចបោះឆ្នោតជ្រើសតាំងលោកជាថ្នាក់ដឹកនាំកំពូលគណបក្សយ៉ាងណាក្ដី។ ការសម្រេចនេះ ដោយសារក្រសួងមហាផ្ទៃព្រមានរំលាយគណបក្សណា ដែលជ្រើសរើសលោក រ៉ុង ឈុន ធ្វើជាថ្នាក់ដឹកនាំ។ ក្រោយសម្រាក១៥នាទី អង្គសមាជបានសម្រេចជ្រើសតាំងអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី ជាប្រធានគណបក្ស និងលោក ជា មុនី អនុប្រធាន។
#RFAKhmer #Cambodia #PoliticsKH #CandleLightParty #RongChhun #NationalPowerParty #InteriorMinistry #SarSokha #DissolvedCNRP

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. លោក រ៉ុង ឈុន មិនទទួលយកតួនាទីជាប្រធានគណបក្សកម្លាំងជាតិ បន្ទាប់ពីមានការព្រមានពីក្រសួងមហាផ្ទៃ
២. យុវជនថា បក្សកាន់អំណាចបង្កើតក្រុមបំពុលសង្គមកាន់តែខ្លាំងក្រោយពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច
៣. អ្នកឃ្លាំមើលថា ចិនកំពុងបង្កើនការកសាងមិត្តភាពជាមួយសមាជិកអាស៊ាន តាមរយៈបង្ហាញឥទ្ធិពលយោធា
៤. សកម្មជនចលនាមាតាធម្មជាតិ៣នាក់ទៅទទួលពានរង្វាន់ Right Livelihood នៅប្រទេសស៊ុយអែត
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #SarSokha #RongChhun #PoliticsKH #CandleLightParty #NationalPowerParty #InteriorMinistry #CNRP #China #ChinaReach #ASEAN #MotherNature #Sweden #RightsDefenders #RightLivelihood
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/sb3cNVlV7hE
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

៚ អ្នកវិភាគ​ថា​ លោក រ៉ុង ឈុន ប្រើនយោបាយ​វៃឆ្លាត​ក្នុងការមិនទទួលយកតួនាទីជាប្រធានគណបក្សកម្លាំងជាតិ បន្ទាប់ពីមានការព្រមានពីក្រសួងមហាផ្ទៃ
៚អ្នកឃ្លាំមើលថា ចិនកំពុងបង្កើនការកសាងមិត្តភាពជាមួយសមាជិកអាស៊ាន តាមរយៈបង្ហាញឥទ្ធិពលយោធា
៚យុវជនថា បក្សកាន់អំណាចបង្កើតក្រុមបំពុលសង្គមកាន់តែខ្លាំងក្រោយពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាច
៚យុវជនចលនាមាតាធម្មជាតិទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបូមខ្សាច់នៅតំបន់កោះកាពិ ខេត្តកោះកុង
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #SarSokha #RongChhun #PoliticsKH #CandleLightParty#NationalPowerParty #InteriorMinistry #China #ChinaReach #ASEAN #MotherNature #KohKapi #CyberWarRoom

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/havm41VDnq8
Thumbnail.jpg
601.8 KB
តើ​ប្រពន្ធរបស់លោក ​ស៊ុន ចន្ធី ​ប្រធាន​បក្សកម្លាំងជាតិបានតស៊ូ​ស្វែងរកយុត្តិធម៌ឲ្យប្តីបែបណាខ្លះ?

ចាប់តាំង​ពី​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក​ ស៊ុន ចន្ធី ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋា​ភិបាល​លោក​ ហ៊ុន ម៉ាណែត​ ចាប់ឃុំ​ខ្លួននៅ​ក្នុង​ពន្ធនាគារ​មក​ ប្រពន្ធ​របស់ លោក​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យដោះ​លែង​ប្តី​នៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ (FB)​ជា​រៀងរាល់​ថ្ងៃ។​ តើ​ប្រពន្ធរបស់​លោក ​ស៊ុន ចន្ធី ​​បាន​តស៊ូ​ស្វែង​រកយុត្តិ​ធម៌ឲ្យ​ប្តី​បែប​ណា​ខ្លះ?​ ហេតុអ្វី​បាន​ជាដំណើរ​ស្វែង​រក​យុត្តិធម៌​របស់​ប្រពន្ធ​លោក​ ​ស៊ុន ចន្ធី​ ​មិន​មាន​ ប្រសិទ្ធ​ភាព​ដូច​វិធីស្វែង​រកយុត្តិធម៌​របស់​ប្រពន្ធ​លោក​ យឹម ស៊ីណន?​
 
​លោក​ ថា ថៃ​ ​រាយការណ៍​ផ្ទាល់ជុំវិញ​បញ្ហា​នេះ​ ហើយ​លោក​ ជុន ច័ន្ទបុត្រ​ សម្រប​សម្រួល៖​ https://www.facebook.com/rfacambodia/videos/1010185087332839

#RFAKhmer#Cambodia#HunSen#HunManet#NationalPowerParty