វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្រមុខរដ្ឋស្តីទីកម្ពុជា មិនលើកយកបញ្ហារបស់ខ្មែរក្រោមទៅ​ជជែក​ជាមួយ​វៀតណាម​ករណី​បំពាន​សិទ្ធិ
---
លោក ហ៊ុន សែន ដែលទើបឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជាបាន ២ថ្ងៃ និងកំពុងបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទី បានជ្រើស​រើស​យកប្រទេសវៀតណាមជាជំនួបដំបូងគេ។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាសមាជិកការិយាល័យនយោបាយ លោក វឿង ឌិញវ៉េ (Vuong Dinh Hue) តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ ខែមេសា។ ក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់ នៃ សភាប្រទេសទាំងពីរនេះ ប្រមុខរដ្ឋស្តីទីកម្ពុជា មិនបានលើក​ឡើង​អំពី​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ខ្មែរ​​ក្រោម ដែលបន្តរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម នោះ​ឡើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/udx357r6w54
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #HunManet #DestroyBuddhistStructures #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #UN #KhmerKromActivists #VerticalVideo #Trending #Reels #Shorts