វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​​សំខាន់ៗ ចំនួន ១០ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. អ្នកវិភាគ​ថា លោក ហ៊ុន សែន នឹង​មាន​វាសនា​មិនខុស​ពី​មេដឹកនាំ​ផ្ដាច់ការ​ដទៃ​ទៀត​នៅក្នុង​តំបន់​ឡើយ...
👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ
#RFAKhmer #Cambodia #HunSen #HunManet #AustralianLaborParty #JulianHill #VOD #SaveVoD #PressFreedom
https://youtu.be/169KTDgP1tI
តំណាងរាស្ត្រ​សហ​ព័ន្ធ​អូស្ត្រាលី​មកពី​គណបក្ស​កាន់អំណាច​ ​គឺ​គណបក្ស​ការងារ​ ​លោក​ ជូ​លៀន​ ​ហ៊ី​ល (Julian Hill) ​ព្រមាន​ថា​ ​អូស្ត្រាលី​នឹង​ប្រព្រឹត្ត​នូវ​កំហុស​ឆ្គង​មួយ​ ​ប្រសិនបើ​ប្រទេស​នេះ​សម្រេច​ចិត្ត​បញ្ជូន​អ្នក​សង្កេតការណ៍​ឱ្យ​មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ខាងមុខនេះ​។​ ​លោក​ផ្តល់​អំណះអំណាង​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ប្រើប្រាស់​រូបភាព​នៃ​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​ទាំងនេះ​ ​យកទៅ​ឃោសនា​ប្រាប់​ពិភពលោក​ថា​ជា​ការបោះឆ្នោត​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ ​ដែល​មិនមែន​ជា​ការពិត​នោះ​។​

​សូម​អញ្ជើញ​លោកអ្នក​នាង​ស្តាប់​បទសម្ភាសន៍​រវាង​លោក​ ​ថា​ ​ថៃ​ ​និង​តំណាងរាស្ត្រ​សហ​ព័ន្ធ​អូស្ត្រាលី​ ​លោក​ ជូ​លៀន​ ​ហ៊ី​ល​ ​ជុំវិញ​ជំហរ​របស់​លោក​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំ​ណា​រាស្ត្រ​នៅ​កម្ពុជា​នា​ខែ​កក្កដា​ ​ខាងមុខនេះ​៖​
---
#RFAKhmer #Cambodia #Politics #ElectionKH2023 #Elections #HumanRights #HunSen #CPP #OppositionParties #CandleLightParty #AustralianLaborParty #JulianHill