ថ្ងៃនេះកាលពី៤៧ឆ្នាំមុន កងទ័ពឧទ្ទាមខ្មែរក្រហមដឹកនាំដោយ សាឡុត ស ឬ ប៉ុល ពត វាយដណ្ដើមបានទីក្រុងភ្នំពេញពីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោក សេនាប្រមុខ លន់ នល់។ ពេលឡើងកាន់អំណាចភ្លាម ខ្មែរក្រហមពុំបានចាប់ផ្ដើមផ្សះផ្សាជាតិ ក្រោយសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯងរយៈពេលជាង ៥ឆ្នាំនោះទេ។ ផ្ទុយទៅវិញ ខ្មែរក្រហមបានបណ្ដេញមនុស្សចេញពីទីក្រុង និងសម្លាប់អតីតទាហាន និងមន្ត្រីនៃរដ្ឋការនៃរបបមុន។ ពួកគេបានសាបព្រោះមនោគមន៍វិជ្ជាជ្រុលនិយមនៃបដិវត្តន៍កុម្មុយនិស្ត ដោយបញ្ឆេះកំហឹង និងលាបពណ៌ខ្មែរគ្នាឯងឱ្យមានការស្អប់ខ្ពើមគ្នា។ ខ្មែរក្រហមបានហៅអ្នកដែលមានមតិផ្ទុយពីខ្លួនថា ជាខ្មាំងបដិវត្តន៍ ឬជាសត្រូវរបស់ប្រជាជន។ កាន់តែគ្រោះថ្នាក់ទៅទៀតនោះ គឺខ្មែរក្រហមបានប្រៀបប្រដូចមនុស្ស ដែលខ្លួនមិនពេញចិត្តជាសត្វតិរច្ឆាន ជាមេរោគដែលត្រូវកម្ចាត់ចោល។ #Khmerrough #KRT #Cambodia #Genocide #KillingFields #RFAKhmer #វិទ្យុអាស៊ីសេរីព័ត៌មានពិស្ដារ
Radio Free Asia
គ្រោះថ្នាក់កើតចេញពីការប្រៀបប្រដូចមនុស្សទៅនឹងសត្វតិរច្ឆានរបស់ខ្មែរក្រហម
នៅថ្ងៃទី១៧ មេសានេះ កាលពី ៤៧ឆ្នាំមុន កងទ័ពឧទ្ទាមខ្មែរក្រហមដឹកនាំដោយ សាឡុត ស ឬ ប៉ុល ពត វាយដណ្ដើមបានទីក្រុងភ្នំពេញពីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោក សេនាប្រមុខ លន់ នល់។ ពេលឡើងកាន់អំណាចភ្លាម ខ្មែរក្រហមពុំបានចាប់ផ្ដើមផ្សះផ្សាជាតិ…
អ្នកជំនាញចង់ឃើញសាលាក្ដីកូនកាត់ខ្មែរក្រហម (ហៅកាត់ថា អ.វ.ត.ក ឬ ECCC) បើកចំហការចូលអានឯកសារកាលប្បវត្តិនានាពាក់ព័ន្ធនឹងរឿងរ៉ាវ និងដំណើរការកាត់ក្តីខ្មែរក្រហម ឱ្យបានទូលំទូលាយដល់សាធារណជនទូទៅ នៅក្រោយពេលដែលតុលាការនេះបញ្ចប់អាណត្តិរបស់ខ្លួន។ ពួកគេលើកឡើងថា ការធ្វើដូច្នេះគឺដើម្បីរក្សាកេរ្តិ៍ដំណែលរបស់តុលាការនេះដែលបន្សល់ទុកដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ឱ្យបានគង់វង្ស។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #eccc #khmerrouge #KRT #Cambodia #PolPot #killingfields
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #eccc #khmerrouge #KRT #Cambodia #PolPot #killingfields
Radio Free Asia
អ្នកជំនាញចង់បើកចំហការចូលអានឯកសារកាលប្បវត្តិរឿងរ៉ាវខ្មែរក្រហមដល់សាធារណជនទូទៅ
អ្នកជំនាញចង់ឃើញសាលាក្ដីកូនកាត់ខ្មែរក្រហម (ហៅកាត់ថា អ.វ.ត.ក ឬ ECCC) បើកចំហការចូលអានឯកសារកាលប្បវត្តិនានាពាក់ព័ន្ធនឹងរឿងរ៉ាវ និងដំណើរការកាត់ក្តីខ្មែរក្រហម ឱ្យបានទូលំទូលាយដល់សាធារណជនទូទៅ នៅក្រោយពេលដែលតុលាការនេះបញ្ចប់អាណត…
គណបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី ១៧ ខែមេសា បានប្រារព្ធពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នក ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ពីចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។ ពិធីនេះ រៀបចំឡើង នៅឯសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ដោយមានអ្នកចូលរួមប្រមាណ ២០០ នាក់ ។ ក្រៅពីថ្លែងសាររំលឹកដល់ការបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មេដឹកនាំគណបក្សភ្លើងទៀនសំខាន់ៗ ជាច្រើនរូប អំពាវនាវដល់អ្នកនយោបាយខ្មែរគ្រប់ភាគីទាំងអស់បញ្ឈប់ការចងកំហឹងនឹងគ្នា ហើយងាកមកបង្កើតជាវប្បធម៌សន្ទនាឡើងវិញ ដើម្បីឲ្យកម្ពុជាមានឯកភាពជាតិ និងសាមគ្គីផ្ទៃក្នុង៕
---
#RFAKhmer #Cambodia #Politics #Khmerrough #KRT #Genocide #KillingFields #CandlelightParty #RongChhun #TeavVannol #KimsourPhirith
---
#RFAKhmer #Cambodia #Politics #Khmerrough #KRT #Genocide #KillingFields #CandlelightParty #RongChhun #TeavVannol #KimsourPhirith
Media is too big
VIEW IN TELEGRAM
គណបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី ១៧ ខែមេសា បានប្រារព្ធពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នក ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ពីចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។ ពិធីនេះ រៀបចំឡើង នៅឯសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ដោយមានអ្នកចូលរួមប្រមាណ ២០០ នាក់ ។
#RFAKhmer #Cambodia #Politics #Khmerrough #KRT #Genocide #KillingFields #CandlelightParty #RongChhun #TeavVannol #KimsourPhirith
---
👉 ទស្សនាវីដេអូ៖ https://fb.watch/jYUDfEfFgB/
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #Politics #Khmerrough #KRT #Genocide #KillingFields #CandlelightParty #RongChhun #TeavVannol #KimsourPhirith
---
👉 ទស្សនាវីដេអូ៖ https://fb.watch/jYUDfEfFgB/
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH