វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.7K photos
1.37K videos
70 files
7.28K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​​អំពី​បញ្ហា​​សុខភាព និង​ជីវភាពរស់នៅប្រចាំថ្ងៃ
---
ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្បែរស្ទឹងព្រែកត្នោត ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរងគ្រោះដោយទឹកជំនន់ ៣ថ្ងៃជាប់ៗ គ្នា ចាប់តាំងពីថ្ងៃទី១៩តុលា មកទល់ពេលនេះ។ ពួកគាត់កំពុងប្រឈមបញ្ហាជីវភាព បញ្ហាសុខភាព និងត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋាន ទៅរកទីទួលសុវត្ថិភាព ដោយសារតែស្ថានភាពទឹកមិនទាន់ស្រកនៅឡើយ គិតត្រឹមថ្ងៃទី២១ ខែតុលា។ ពលរដ្ឋនៅតំបន់ស្ទឹងព្រែកត្នោត លើកឡើងដូចៗគ្នាថា មូលហេតុចម្បង គឺដោយសារតែឈ្មួញ និងក្រុមអ្នកមានអំណាច ចាក់ដីលុបបឹង សាងសង់សំណង់អគារ និងផ្ទះល្វែង ទើបគ្មានកន្លែងរំដោះទឹកទាន់ពេល បណ្ដាលឱ្យទឹកច្រាលឡើងលិចផ្ទះសម្បែងពលរដ្ឋ។
#RFAKhmer #Cambodia #PhnomPenh #Kandal #Environment #Flood #RainingFlood #PrekThnort

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH